Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិរុស្ស៊ី ពង្រាយកម្លាំង ​មួយកងវរៈសេនាតូច នៅ​ខាងកើតអាលីប៉ូ

រុស្ស៊ី ពង្រាយកម្លាំង ​មួយកងវរៈសេនាតូច នៅ​ខាងកើតអាលីប៉ូ

ព័ត៌មានទាន់ហេតុការណ៍បំផុត

រុស្សុី៖ រដ្ឋមន្ត្រីការពារ​ ជាតិ​រុស្ស៊ី​ បាន​ថ្លែងថា​ ប៉ូលិសយោធា មួយកងវរៈ​សេនា តូច​ត្រូវបាន ដាក់ពង្រាយ​នៅ តំបន់​ភាគ ខាងកើត​ក្រុងអាលីប៉ូ។

លោក Sergei Shoigu បានរាយការណ៍ ទៅកាន់លោក ​ប្រធានាធិបតី ​វ្ល៉ា ឌីមៀរពូទីន ​កាលពីថ្ងៃ សុក្រថា​កង កម្លាំងមួយ​កងវរៈ​សេនាតូច បានចល័ត ​ទៅ​កាន់​ ភាគខាង កើ​ត​ក្រុង អាលីប៉ូ ​តាមផ្នែក​ កាលពីល្ងាច ​មុននេះ ​​តាម​ការបញ្ជា​ ។ លោកពុំបាន​ បញ្ជាក់​ ឲ្យ​ច្បាស់​អំពី​ថា តើ​កងទ័ព ប៉ុន្មាននាក់ ​ត្រូវបានដាក់ ពង្រាយនោះឡើយ ។

ចំណែកកងកម្លាំង របស់​ប្រធានាធិបតី​ ស៊ីរី​លោក Bashar Assad បាន​គ្រប់​គ្រង​ ទាំង​ស្រុង ​ក្រុងនេះ​កាល ពីថ្ងៃ ព្រហស្បត្តិ៍​បន្ទាប់ពី​​​កងកម្លាំងយុទ្ធជន ប្រឆាំង​និង​ជន ស៊ី​​វិល​ត្រូវ បានបញ្ជូន ចេញពីសង្កាត់ នៃភាគ ខាងកើត​ក្រុង​ ។ ​ការ​ជម្លៀស ចេញ​នេះ​​ បាន​បញ្ចប់​នូវ​ការត្រួតត្រា ដែនដី​ដ៏ ​សំខាន់​បំផុត​ របស់​ក្រុមឧទ្ទាម ។

លោក Shoigu បានថ្លែង ប្រាប់​លោកពូទីន ថា​ទាហានរុស្ស៊ី​ កំពុង​​ជួយ​ស្តារ ឡើង​វិញ​នូវ​ ការ​ផ្គត់ផ្គង់​ ថាមពល ​និង​ទឹក​ដល់​ សង្កាត់ភាគ ខាងកើត​ក្រុ ងអាលីប៉ូ​ និង​ បោស​សម្អាត​ ទីនោះ​ចំពោះ មីនមិនទាន់ ផ្ទុះ​ផងដែរ ។

លោកបាន ថ្លែងនៅក្នុង ​កិច្ចព្រមព្រៀង​ មួយ​លើ​បទ ឈប់បាញ់​​ក្នុង ប្រទេស​ស៊ីរី​ ថា​គឺ​ជា​ការយក ចិត្តទុកដាក់បំផុត​ ប៉ុន្តែ​វា ពុំទាន់បាន​ផ្តល់នូវ​អ្វីពិស្តារ ឡើយ ។

 

RELATED ARTICLES