Thursday, December 5, 2024
Homeព័ត៌មានជាតិបុរសប្រពន្ធលែង ចងកស្លាប់

បុរសប្រពន្ធលែង ចងកស្លាប់

ខេត្តស្វាយរៀង ៖ បុរសម្នាក់ ហេតុតែមានវិបត្តិផ្លូវចិត្តរឿងប្រពន្ធលែងលះថ្មីៗ ធ្វើឱ្យរស់នៅបែកបាក់ប្រពន្ធកូន ក៏បានទៅផឹកស្រារហូតដល់ស្រវឹងជោក បន្ទាប់មកបានសម្រេចចិត្តចងកបញ្ចប់ជីវិត បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង២០នាទីយប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចភូមិទួលអង្គប់ ឃុំបួរ ស្រុកស្វាយទាប។

យោងតាមសមត្ថកិច្ចនគរបាលស្រុក បានឱ្យដឹងថា បុរសខាងលើ មានឈ្មោះកង សាង  អាយុ៣៥ឆ្នាំ មុខរបកម្មករសំណង់ មានស្រុកកំណើតនៅភូមិបាទី ឃុំបាទី ស្រុកពាមរ ខេត្តព្រៃវែង សព្វថ្ងៃធ្វើការងារសំណង់ និងស្នាក់នៅភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា បុរសខាងលើ កំពុងមានវិបត្តិផ្លូវចិត្តរឿងប្រពន្ធលែងលះ ទើបធ្វើឱ្យខូចចិត្តចេះតែផឹកស្រា ស្រវឹងជាប់ជាប្រចាំ រហូតមកដល់វេលាម៉ោងកើតហេតុខាងលើ ស្រាប់តែមានអ្នកប្រទះឃើញជនរងគ្រោះចងកសម្លាប់ខ្លួន ធ្វើឱ្យកើតមានការ ផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

ក្រោយពីទទួលបានព័ត៌មានពីអាជ្ញាធរភូមិភ្លាម សមត្ថកិច្ចនគរបាលស្រុក សហការជាមួយប៉ុស្តិ៍រដ្ឋបាល និងគ្រូពេទ្យ បានចុះទៅពិនិត្យ រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាចងកធ្វើអត្តឃាតប្រាកដមែន ដោយបានយកកន្សែងពណ៌ក្រហម ចងកភ្ជាប់មែកត្របែក (ក្រោយការដ្ឋាន ធ្វើសំណង់) ដោយមិនមានស្នាកស្នាមអ្វីសម្គាល់ជារឿងឃាតកម្មនោះទេ។ មូលហេតុ ដោយសារជនរងគ្រោះមានបញ្ហាជាមួយគ្រួសារ ដោយត្រូវលែងលះ បែកបាក់ប្រពន្ធកូន ទើបធ្វើឱ្យមានវិបត្តិផ្លូវចិត្តយ៉ាងខ្លាំង ក៏ឈានរហូតដល់គិតខ្លីបែបនេះតែម្តង។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យបងប្អូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES