Thursday, December 5, 2024
Homeព័ត៌មានជាតិកូនវ៉ៃក្បាលឪ ១ដុំថ្ម ជាប់ខ្នោះ

កូនវ៉ៃក្បាលឪ ១ដុំថ្ម ជាប់ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្រោយពីប្រើប្រាស់ថ្នាំញៀនហួសកម្រិត បង្ករឿងឈ្លោះប្រកែកជាមួយឪពុកបង្កើតរបស់ខ្លួន រហូតឈានដល់ការប្រើអំពើហិង្សា ទាញដុំថ្ម វាយក្បាលឪពុកបង្កើត បណ្តាលឱ្យរយះហូរឈាមស្រោចខ្លួន ទីបំផុតត្រូវសមត្ថកិច្ចចុះអន្តរាគមន៍ចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាក្នុងគ្រួសារ កូនប្រុសវ៉ៃក្បាលឪពុកបង្កើតនឹងដុំថ្មនេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៣០នាទី យប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ 4E ផ្លូវបេតុង ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

ជនសង្ស័យដែលវ៉ៃក្បាលឪ បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះស៊ូ ដួងច័ន្ទ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមេការឃ្លាំង ស្នាក់នៅផ្ទះលេខ 4E ផ្លូវបេតុង ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ (មានផ្ទុកសារធាតុញៀន)។ ចំណែកជនរងគ្រោះជាឪពុក មានឈ្មោះស៊ូ សុភាព ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរបើកបររថយន្តស្ទូច មានលំនៅបច្ចុប្បន្ន ផ្ទះលេខ 4E ផ្លូវបេតុង ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាល ស្ទឹងមានជ័យទី១ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះស៊ូ ដួងច័ន្ទ ពាក់ព័ន្ធករណីអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកដុំថ្មនិងដុំឥដ្ឋ វាយក្បាលឪពុក បណ្តាលឱ្យរបួស) ដែលបានប្រព្រឹត្តនៅចំណុចផ្ទះលេខ 4E ផ្លូវបេតុង ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ កាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើរួចហើយ សមត្ថកិច្ចបានធ្វើតេស្តរកសារធាតុញៀន លើជនសង្ស័យ លទ្ធផលវិជ្ផមាន (មានសារធាតុញៀនក្នុងខ្លួន)។

ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់តាមនីតិវិធី៕

RELATED ARTICLES