Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិUN៖ ជនអន្តោ ប្រវេសន៍៥.០០០នាក់​ ស្លាប់​​ពេល​ឆ្លង សមុទ្រ​មេឌីទែរ៉ាណេ ​ក្នុង​ឆ្នាំ​២០១៦

UN៖ ជនអន្តោ ប្រវេសន៍៥.០០០នាក់​ ស្លាប់​​ពេល​ឆ្លង សមុទ្រ​មេឌីទែរ៉ាណេ ​ក្នុង​ឆ្នាំ​២០១៦

ព័ត៌មានទាន់ហេតុការណ៍បំផុត

UN តាមរបាយការណ៍​ របស់ទីភ្នាក់ងារជន ភៀសខ្លួន​​ របស់​អង្គការ​ សហប្រជាជាតិ ​ឲ្យ​ដឹងថា​​ជន​ អន្តោ​ប្រវេសន៍​ជាង​៥ពាក់នាក់​បាន​ស្លាប់​បាត់ បង់ជីវិត​ក្នុង​ពេល ​ឆ្លង​សមុទ្រ​ មេឌីទែរ៉ាណេ ​ក្នុង​ឆ្នាំ​២០១៦នេះ ដែល​​គេកត់សម្គាល់ថា​ ជាតួលេខ​ខ្ពស់​មួយ​។

ប្រភពដដែល បាន​បង្ហើបនៅ ក្នុង​សេចក្តីថ្លែងការណ៍ មួយ​ថា​ការ​ ប៉ាន់ប្រមាណចុងក្រោយ​ បំផុត​គឺ​មាន​ រាប់បញ្ចូល​ មនុស្ស​១០០នាក់​ដែល​បាន​លង់ ទឹកស្លាប់ ​ក្នុងពេល ​លិចប៉ាល់​មួយ ​កាលពី​ថ្ងៃ​ព្រ​ហស្បត្តិ៍ ។

ចំណែក​មូលហេតុ ​ចំពោះ​ការ​កើន ឡើង​នៃ​ក្តីបារម្ភ​ក្នុង ​ចំនួន​អ្នក​ស្លាប់ ​ឆ្នាំនេះ​​គឺ​មាន​ច្រើន លើស​លុប​ ប៉ុន្តែ​​វាបាន​ លេចចេញនូវ​អ្វី​ដែលពាក់ ព័ន្ធ​នឹង ​កា​រ ធ្លាក់ចុះ​នៃ ​គុណភាព​កប៉ាល់​ដែល ​ត្រូវ​បាន​ ប្រើ​ប្រាស់ក្នុង ការ​លួច រត់ពន្ធមនុស្ស បម្រែបម្រួល នៃ​អាកាសធាតុ​ និង​កលល្បិច​នៃ ការ​លួចលាក់ រត់ពន្ធ​ដើម្បី គេច​ពីការ ស៊ើបការណ៍ ​​របស់​អាជ្ញាធរ ។ ​ករណីលួចរត់ ពន្ធទាំងនោះ ​រាប់បញ្ចូល​ការ​បញ្ជូន​ទំនិញ និងមនុស្ស​ ជាច្រើន ​ក្នុងពេល តែមួយ​ ដែល​ធ្វើ​ឲ្យ​ ក្រុមជួយ​ សង្គ្រោះ ​កាន់តែ លំបាក​ក្នុង ការបំពេញ ប្រតិបត្តិការ របស់ពួកគេ ។

រីឯរបាយការណ៍​ កាលពីខែតុលា​ មន្ត្រីអង្គការ​សហ ប្រជាជាតិ ​បាន​ព្រមាន ថា​ឆ្នាំ២០១៦ នឹង​មានការ ថយចុះ​ជា ពិសេស​​ បរិមាណអ្នក​ស្លាប់​ក្នុងពេល ​ធ្វើអន្តោ ប្រវេសន៍ ឆ្លងសមុទ្រ​​។ រហូតមក ​ដល់ពេល នេះ​មាន ជនអន្តោ ប្រវេសន៍ជិត ៣៦ម៉ឺន នាក់​បាន​ទៅ ​ដល់​តំបន់​អឺរ៉ុប​តាម​ផ្លូវ​សមុទ្រ​ ដែលជានិច្ចកាល អ្នក​ទាំងនោះ ឡើងគោក ​នៅ​ក្នុង​ប្រទេស​ អ៊ីតាលីឬក្រិក ។

ទោះជាយ៉ាង ណា​មាន ជនអន្តោ ប្រវេសន៍​ ប្រមាណជា​១៧៥.០០០នាក់​បានឆ្លង​ ដែន​អន្តោ​ប្រវេសន៍​​ មកដល់ អ៊ីតាលី​​ កើនឡើង​១៩%​ធៀបនឹង​អំឡុងពេ ល​ដូចគ្នាកា លពីឆ្នាំទៅ ។

 

 

RELATED ARTICLES