Thursday, December 5, 2024
Homeព័ត៌មានជាតិម៉ូតូ៣គ្រឿង ចោរលួចមកលាក់កន្លែងផ្ញើ

ម៉ូតូ៣គ្រឿង ចោរលួចមកលាក់កន្លែងផ្ញើ

ភ្នំពេញ ៖ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការប្រកាសស្វែងរកម្ចាស់ម៉ូតូ ចំនួន៣គ្រឿង ដែលជាម៉ូតូពាក់ព័ន្ធនឹងករណីចោរកម្ម ហើយបានយកមកទុកនៅចំណុចកន្លែងផ្ញើម៉ូតូ ២៤ម៉ោង លើ២៤ម៉ោង នៅមុខផ្សារដីថ្មី ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

បន្ទាប់ពីបានប្រកាសស្វែងរកម្ចាស់ម៉ូតូ ចំនួន៣គ្រឿងរួចមក កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ ម៉ូតូ ០១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1T-7338 ត្រូវបានម្ចាស់មកទទួលយកទៅវិញហើយ។ ដោយឡែក នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ម៉ូតូចំនួន២គ្រឿងទៀត គឺម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1E-4879 និងម៉ូតូម៉ាកស្គូពី ពណ៌ស លាយពណ៌ផ្កាឈូក គ្មានស្លាកលេខ ត្រូវបានម្ចាស់យកឯកសារមកបង្ហាញដល់សមត្ថកិច្ចកងរាជអាវុធហត្ថ ជាបន្តបន្ទាប់ បញ្ជាក់ថា ជាម្ចាស់ម៉ូតូពិត ប្រាកដ និងទទួលយកទៅវិញផងដែរ។

ម្ចាស់ម៉ូតូទាំង២គ្រឿងនេះ បានបញ្ជាក់ឱ្យដឹងថា ម៉ូតូរបស់ពួកគាត់ ត្រូវបានក្រុមជនសង្ស័យធ្វើសកម្មភាពលួចកាច់ក ពីខេត្តព្រៃវែង អស់ជាច្រើនថ្ងៃមកហើយ ដោយពួកខ្លួនមិនបានប្តឹងសមត្ថកិច្ចកងរាជអាវុធហត្ថ ពីការលួចនេះទេ តែបែរជាបានឃើញអាវុធហត្ថ យកម៉ូតូរបស់ពួកខ្លួន ដែលចោរបានលួចទៅនោះ មកប្រកាសស្វែងរកម្ចាស់ នៅលើផេកកងរាជអាវុធហត្ថ ដែលធ្វើឱ្យពួកខ្លួនមានការភ្ញាក់ផ្អើល និងរំភើបបំផុត ព្រោះមិននឹកស្មានថា នឹងអាចរកម៉ូតូរបស់ខ្លួននេះឃើញមកវិញឡើយ៕

RELATED ARTICLES