Wednesday, December 4, 2024
Homeព័ត៌មានជាតិឆក់ទូរស័ព្ទ រត់គេច២ថ្ងៃ ជាប់ខ្នោះ

ឆក់ទូរស័ព្ទ រត់គេច២ថ្ងៃ ជាប់ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ចុះស្រាវជ្រាវ និងឃាត់ខ្លួនបាន ក្រោយពីធ្វើសកម្មភាពហៅម៉ូតូកង់បីជិះ ដល់កន្លែងស្ងាត់ ឆក់ទូរស័ព្ទរបស់អ្នករត់កង់បី បានសម្រេច ហើយព្យាយាមគេចខ្លួនបានត្រឹម ២ថ្ងៃប៉ុណ្ណោះ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះយឺន សំអូន អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន)។

លោកអិការបន្តថា ជនសង្ស័យរូបនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចផ្លូវបេតុង ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ក្រោយពីជនសង្ស័យរូបនេះ រត់គេចខ្លួនបាន២ថ្ងៃ។

លោកអធិការ បញ្ជាក់ថា មុនពេលកើតហេតុ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ជនសង្ស័យខាងលើ បានហៅម៉ូតូកង់បី ១គ្រឿង របស់ជនរងគ្រោះ ដោយប្រាប់ឱ្យដឹករូបគេ ពីផ្សារជម្ពូវ័ន ទៅចំណុចផ្លូវ K5 ក្រុម៧ ភូមិចុងខ្សាច់ សង្កាតទួលសង្កែ១ ខណ្ឌឫស្សីកែវ រួចក៏បានឈប់ បន្ទាប់មក ជនសង្ស័យបានធ្វើសកម្មភាពឆក់ទូរស័ព្ទ ១គ្រឿង ពីដៃជនរងគ្រោះ រួចរត់គេចខ្លួនបាត់។

រហូតមកដល់វេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងជំនាញខណ្ឌ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យខាងលើបាន រួមទាំងវត្ថុតាង ទូរស័ព្ទជនរងគ្រោះ នាំមកកាន់អធិការដ្ឋានខណ្ឌឫស្សីកែវ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី៕

RELATED ARTICLES