Friday, March 29, 2024
Homeព័ត៌មានជាតិប្តី​​ប្រពន្ធ​​ផឹក​​ស៊ី​​ជុំ​គ្នា ខឹង​ប្រពន្ធ​មក​ផ្ទះ​យឺត ​វាយ​​រហូត​ស្លាប់​

ប្តី​​ប្រពន្ធ​​ផឹក​​ស៊ី​​ជុំ​គ្នា ខឹង​ប្រពន្ធ​មក​ផ្ទះ​យឺត ​វាយ​​រហូត​ស្លាប់​

កំពង់ឆ្នាំង៖ ស្រ្តីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីបុរសជាប្តីចិត្តតេរិច្ឆានផឹកស្រាស្រវឹង ដេញវាយប្រពន្ធរហូតដល់ផ្ទះបងប្អូន ខណៈដែលប្រពន្ធកំពុងអង្គុយជជែកគ្នាលេងនៅខាងក្រោមផ្ទះ ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ម្សិលមិញស្ថិតនៅចំណុចផ្ទះរបស់ អុន យ៉េង ក្នុងភូមិគុយ ឃុំដា ស្រុកកំពង់លែង  ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចដែលបានចុះដល់កន្លែងកើតហេតុបានឲ្យដឹងថា ប្តីដែលជាជនដៃដល់ក្នុងអំពើហឹង្សា នេះមានឈ្មោះ សួង វុធ អាយុ៤៥ឆ្នាំ ចំណែកឯប្រពន្ធដែលជាជនរងគ្រោះមានឈ្មោះ បូ ភ័ណ្ឌ អាយុ៤៧ឆ្នាំ មានកូន៥នាក់ រស់នៅក្នុងបន្ទុកបានស្លាប់នៅកន្លែងកើតហេតុ ទាំងពីនាក់ប្តីប្រពន្ធនេះ រស់នៅភូមិ ឃុំ ស្រុកកើតហេតុខាងលើ ។

យោងតាមរបាយការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនដៃដល់ខាងលើជាប្តីបានផឹកស៊ីរហូតដល់ស្រវឹង ប្តីបានដើរទៅប្រាប់ប្រពន្ធថា ប្រញាប់ទៅផ្ទះ ដាំបាយទឹកស៊ី ព្រោះប្រញាប់ទៅធ្វើការ អោយគេ ក្រោយពីប្រាប់ហើយប្តីបានដើរមកផ្ទះមុន ចំណែកឯកប្រពន្ធមកតាមក្រោយហើយចូលទិញម្ហូប រាងយូបន្តិច ។ ដោយឡែកប្តីដែលមកដល់ផ្ទះមុនចាំប្រពន្ធបាត់មិនឃើញយូទៅៗ  ក៍កើតក្តីខឹងក្តៅក្រហាយ លុះដល់ប្រពន្ធមកដល់ផ្ទះក៍បង្ករជម្លោះ ឈ្លោះគ្នាទៅវិញទៅមក ឃើញដូចនេះប្រពន្ធទំនងជាខ្លាចប្តី ក៍រត់ទៅផ្ទះបងប្អូនក្បែរនោះអោយជួយ ។

សមត្ថកិច្ចខាងលើបានអោយដឹងបន្ថែមទៀតថា:នៅពេលដែលប្រពន្ធរត់គេច ប្តីក៍តាមពីក្រោយមកដល់ផ្ទះបងប្អូនក៍ចាប់បោចសក់ វ៉ៃ២ទៅ៣ដៃចំកញ្ចឹងករួចចាប់សក់ក្បាល បោកក្បាលទៅនឹងជ្រុងគ្រែ បណ្តាលអោយធ្លាក់ដីស្លាប់ភ្លាមៗនៅកន្លែងកើតេហតុតែម្តង ។

ក្រោយពេលកើតហេតុភ្លាមៗនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបុរសជាប្តីដែលជាជនដៃដល់ កសាងសំណុំរឿងបញ្ជូនបន្តមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីក៍សាងឯកសារគ្រោងនិបញ្ជូនបន្តទៅសាលាតំបូងខេត្តចាត់ការតាមនីតិវិធីនៅថ្ងៃនេះផងដែរ ៕

សុក្រិត

RELATED ARTICLES