Tuesday, November 19, 2024
Homeបរិយាយតឹង​គិត​ឱ្យ​ធូរ យូរ​គិត​ឱ្យ​ឆាប់

តឹង​គិត​ឱ្យ​ធូរ យូរ​គិត​ឱ្យ​ឆាប់

បន្ទាប់ពីត្រូវបានសារព័ត៌មានដកស្រង់សម្តីមកចុះផ្សាយថា “សម រង្ស៊ី ព្រមានកម្ចាត់ពួកឧទ្ទាមណាដែលមិនគោរព លទ្ធផលនៃការបោះឆ្នោតឆ្នាំ2018” ហើយត្រូវបានមន្ត្រីបក្សកាន់អំណាច និងអ្នកវិភាគមួយចំនួនចំអកឱ្យមក ថ្មី²នេះ លោកសម រង្ស៊ី មេបក្សប្រឆាំង បានសរសេរបកស្រាយក្នុងហ្វេសប៊ុករបស់លោកថា “ត្រូវតែហ៊ាននិយាយពីការផ្ទេរអំណាច នៅកម្ពុជា” ដោយបញ្ជាក់ថា “អ្នកខ្លះយល់ខុសអំពីបំណងពិតប្រាកដរបស់ខ្ញុំ”។ ពាក់ព័ន្ធដល់ការលើកឡើងនេះ យើងក៏មាន ទស្សន³ថា មេបក្សប្រឆាំង កំពុងដើរតាមផ្លូវ “តឹងគិតឱ្យធូរ យូរគិតឱ្យឆាប់” ជាសុភាសិតបុរាណខ្មែរ ដែល “នគរធំ” សូម លើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

“តឹងគិតឱ្យធូរ” បើបរិយាយតាមលក្ខណ³សាមញ្ញ កិច្ចការអ្វីដែលមានភាពតឹងតែង គេត្រូវគិតគូរឱ្យបានធូរស្រាលភ្លាម² ទើបមិនជំពាក់ជំពិន។ ឧទាហរណ៍ សន្ទូងកសិករប្រឈមនឹងភាពរាំងស្ងួត មិនត្រូវរង់ចាំទឹកភ្លៀងនោះទេ ចាំបាច់ត្រូវតែស្តារ ប្រឡាយ បូមទឹកស្ទឹងបង្ហូរ និងប្រើម៉ាស៊ីនតូច² បូមបញ្ចូលស្រែឱ្យទាន់សភាពការណ៍ កុំឱ្យស្រូវខូចទាន់។

“យូរគិតឱ្យឆាប់” សំដៅដល់រឿងអ្វីមួយដែលអូសបន្លាយរាប់ឆ្នាំមកហើយ ត្រូវគិតឱ្យឆាប់ ដោះស្រាយឱ្យចំគោលដៅ ព្រោះបើទុកយូរតទៅទៀត នាំឱ្យស្មុគស្មាញ ប៉ះពាល់ដល់អាជ្ញាធរពាក់ព័ន្ធ។ ឧទាហរណ៍ រឿងទំនាស់ដីធ្លីបឹងកក់ បុរីកីឡា ថ្មគោល ដែលក្លាយជាដំបៅរ៉ាំរ៉ៃរាប់ឆ្នាំមកហើយនោះ គួរតែវះកាត់ភ្លាម²ទើបជាសះស្បើយ ប៉ុន្តែបើអាជ្ញាធរនៅតែបន្តទុកឱ្យដំបៅកខ្ទុះ យ៉ាងនេះ នាំឱ្យប៉ះពាល់ដល់សន្លឹកឆ្នោត។

ពាក់ព័ន្ធដល់ការលើកឡើងរបស់លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលថា “ត្រូវតែហ៊ាននិយាយពីការ ផ្ទេរអំណាចនៅប្រទេសកម្ពុជា” ហើយត្រូវបានមន្ត្រីបក្សកាន់អំណាចចំអកឱ្យថា ជា “រឿងយល់សប្តិ” នោះ យើងអាចសន្និដ្ឋាន បានថា លោកសម រង្ស៊ី កំពុងដើរយុទ្ធសាស្ត្រ “តឹងគិតឱ្យធូរ យូរគិតឱ្យឆាប់” នេះឯង។ តាមពិតទៅ រឿងដណ្តើមអំណាច តាមរយ³ការបោះឆ្នោត បែបប្រជាធិបតេយ្យសេរី ពហុបក្ស ជារឿង “តឹង” ឬថា មិនងាយយកបានដូចទិញទំនិញឯផ្សារ នោះឡើយ ម៉្លោះហើយមេបក្សប្រឆាំង ក៏ព្យាយាម “គិតឱ្យធូរ”។ រឿង “តឹងគិតឱ្យធូរ” នេះ លោកសម រង្ស៊ី បានយកទឡ្ហី- ករណ៍ផ្សេង²មកបង្ហាញ ដូចជាថា គណបក្សគាត់ឡើងអាសន³រៀងរាល់អាណត្តិ គឺតាំងពីជាប់15អាសន³ រហូតដល់55 អាសន³ និងអួតថា នឹងឈ្នះបាន63អាសន³យ៉ាងតិចនៅអាណត្តិទី6. ការគិតបែបនេះ ពិតជាធូរមែន ដែលអ្នកគាំទ្រ បក្សប្រឆាំង ក៏នាំគ្នាយល់ឃើញដូចមេកោយរបស់ខ្លួនដែរ ដោយសង្ឃឹមឈ្នះឆ្នោតនាឆ្នាំ2018 ខណ³ដែលមន្ត្រីបក្សកាន់- អំណាចថា ជា “ការយល់សប្តិ”។

ដោយឡែក “យូរគិតឱ្យឆាប់” មានន័យថា នៅយូរពេលដែរ ទម្រាំដល់ថ្ងៃបោះឆ្នោតជ្រើសតំណាងរាស្ត្រ ឆ្នាំ2018 តម្រូវឱ្យមេបក្សប្រឆាំង “គិតគូរឱ្យឆាប់” តាមយុទ្ធសាស្ត្រ “ខ្លាចគេប្លន់”។ គំនិតខ្លាចគេមិនប្រគល់អំណាចឱ្យដោយសន្តិវិធី បែបនេះ វាហួសសម័យទៅហើយ ដោយសារតែកម្ពុជា ធ្លាប់ឆ្លងកាត់ភ្លើងសង្គ្រាម។ កាលពីមុន ពិតជាធ្លាប់មានករណីដណ្តើម អំណាចគ្នាដោយចុងអាវុធ បណ្តាលឱ្យក្លាយជាសង្គ្រាម ដែលអ្នកចាញ់សង្គ្រាម ក្លាយទៅជាឈ្លើយសឹក។ ជាក់ស្តែងពេលលោក សេនាប្រមុខលន់ នល់ ក្លាយជាអ្នកឈ្នះ បានចាប់ព្រះរាជវង្សានុវង្ស និងមន្ត្រីស្មោះត្រង់នឹងរបបរាជានិយម ដាក់គុកច្រវាក់។ ក្រោយមក ដោយមានអន្តរាគមន៍ពីមេដឹកនាំចិន ស្នើទៅមេដឹកនាំអាមេរិក ទើបរបបលន់ នល់ ដោះលែងព្រះរាជវង្សានុវង្ស ឱ្យគង់នៅនិរទេស។ ចំណែករបបប៉ុល ពត ដែលក្លាយជាអ្នកឈ្នះ បានចាប់ពួករដ្ឋការ នាយទាហាននល់ នល់ កាប់សម្លាប់ វាល់វាល ដើម្បីកុំឱ្យមានការប្រឆាំង។ ក្រោយការបោះឆ្នោតអាណត្តិទី1 ឆ្នាំ1993 ក្រោមកិច្ចរៀបចំរបស់អ៊ុនតាក់ ក៏មាន ភាពរំជើបរំជួលដែរ តែបានសម្តេចឪ ព្រះបរមរតនកោដ្ឋ ទ្រង់សម្របសម្រួលឱ្យចែកកៅអីគ្នាអង្គុយ ទើបស្ថានការណ៍បាន ស្ងប់ស្ងាត់វិញ។

ដោយមើលឃើញអតីតកាលបែបនេះ ទោះជាជ័យជម្នះមិនទាន់មាន ក៏មេដឹកនាំបក្សប្រឆាំង យកយុទ្ធសាស្ត្រ “តឹង គិតឱ្យធូរ យូរគិតឱ្យឆាប់” មកប្រើ មានន័យបង្ការទុកជាមុន ក្រែងស្ថានការណ៍នយោបាយទៅអនាគតដើរជាន់គន្លងចាស់។ បើពិចារណារឿងនេះឱ្យល្អិតល្អន់ទៅ សម័យនេះ មិនដូចសម័យមុនទេ ពោលគឺបើសិនជាគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត ច្បាស់- ជាគណបក្សប្រជាជនកម្ពុជា ផ្ទេរអំណាចឱ្យដោយសន្តិវិធី។ អ្វីដែលខ្លាចនោះ ត្រង់បក្សប្រឆាំងខ្វះធនធានមនុស្ស ដែលត្រូវ យកមករៀបចំគណ³រដ្ឋមន្ត្រី និងរដ្ឋបាលថ្នាក់ក្រោម បើសិនជាជ្រើសមនុស្សខ្លះជំនាញបទពិសោធន៍មកដឹកនាំ “ខ្លាចក្បាល ម៉ាស៊ីនរថភ្លើងថ្មីហ្នឹង អូសទូរថភ្លើងដ៏វែងមិនរួច”។

ភ័យពីរឿងមិនប្រគល់អំណាចឱ្យនោះ មិនគួរទេ ដែលករណីនេះ យើងឃើញប្រទេសមីយ៉ាន់ម៉ារ (ភូមា) ដែលគ្រប់- គ្រងដោយពួកយោធា ធ្លាប់ចាប់លោកស្រីអ៊ុង សានស៊ូជី ដែលជាអ្នកឈ្នះឆ្នោត ដាក់គុកក្នុងផ្ទះកាលពីឆ្នាំ1990 ប៉ុន្តែ ឆ្នាំ 2016 ពួកយោធាមិនអាចធ្វើអ្វីកើត ក៏ប្រគល់អំណាចជូនលោកស្រីដោយសន្តិវិធី។ រីឯព្រឹត្តិការណ៍នៅប្រទេសកូដឌីវ័រ (ជÔតេ ដ៌ីវៀរិេ) បន្ទាប់ពីបោះឆ្នោតរួចរាល់ ស្រាប់តែប្រធានាធិបតីចាស់ឈ្មោះឡូរ៉ង់ ហ្សេបាកបូ (ឡ៉ារនេត អបាងបៀ) ក្រាញអំណាចនោះ ក៏ត្រូវអង្គការសហប្រជាជាតិជួយធ្វើអន្តរាគមន៍ចាប់ខ្លួនប្រធានាធិបតីចាស់នោះទៅកាត់ទោស ដោយប្រគល់ អំណាចជូនប្រធានាធិបតីថ្មី លោកអាឡាស់សាន អ៊ូអាតតារ៉ា (លៅសាសានេ ឿត៉ាតារា)។ កូដឌីវ័រ ជាប្រទេសនៅអាហ្វ្រិក (ស្បែកខ្មៅ) ធ្លាប់នៅក្រោមអាណានិគមបារាំង សព្វថ្ងៃយកភាសាបារាំង ជាផ្លូវការ មិនអាចផ្ទុះសង្គ្រាមបានឡើយ បន្ទាប់- ពីមានការបោះឆ្នោតតាមប្រជាធិបតេយ្យសេរី ពហុបក្សមក។

ដូច្នេះក្តីបារម្ភរបស់មេបក្សប្រឆាំង ខ្លាចគេមិនប្រគល់អំណាចឱ្យនោះ គ្រាន់តែជាយុទ្ធសាស្ត្រដើរស្របសុភាសិត “តឹង គិតឱ្យធូរ យូរគិតឱ្យឆាប់” នេះឯង។ យុទ្ធសាស្ត្រនេះ បក្សកាន់អំណាច ក៏មានរបៀបធ្វើដូចគ្នាដែរ តែជាយុទ្ធសាស្ត្រផ្ទុយគ្នា  សូម្បីសម្តេចក្រុមព្រះនរោត្តម រណប្ញទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ក៏ធ្លាប់មានព្រះបន្ទូលលើកឡើងថា “បើបក្សប្រឆាំង ឈ្នះឆ្នោតនឹងកើតសង្គ្រាម”។ រឿងសង្គ្រាមឆាបឆេះ អាស្រ័យលើអ្នកនយោបាយ ប៉ុន្តែ អ្នកនយោបាយសម័យនេះ ទោះជា ខាងគណបក្សណាក៏ជាអ្នកស្នេហាជាតិមាតុភូមិដែរ ចុះរឿងអីទៅធ្វើឱ្យកើតសង្គ្រាមឆាបឆេះមាតុភូមិ? បើសិនជាកើតសង្គ្រាម តើអ្នកណាខាត អ្នកណាចំណេញ?

ទោះយ៉ាងណា ពាក្យចាស់ថា “មិនទាន់មានផង ភ័យខ្លាចគេប្លន់” គួរតែអ្នកនយោបាយគ្រប់និន្នាការ ជាពិសេសមេបក្ស ប្រឆាំង កុំបារម្ភពីរឿងគេមិនប្រគល់អំណាច។ ចំណុចសំខាន់ “ត្រូវធ្វើយ៉ាងណាឱ្យមានសិន” ពោលគឺធ្វើឱ្យមានការគាំទ្រពី ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស ប្រយ័ត្នចាញ់ប្រៀបបក្សកាន់អំណាច ដែលកំពុងប្រើយុទ្ធសាស្ត្រចុះជួយប្រជាពលរដ្ឋ ដល់មូលដ្ឋាន ខណ³ដែលបក្សប្រឆាំង កាន់តែនៅដាច់ឆ្ងាយពីម្ចាស់សន្លឹកឆ្នោត ហើយប្រជាពលរដ្ឋក៏កំពុងពិចារណា រវាង “អ្នកធ្វើ” និង “អ្នកថា”។

សរុបទៅ “តឹងគិតឱ្យធូរ យូរគិតឱ្យឆាប់” មានន័យយ៉ាងនេះឯង ដែលអ្នកនយោបាយយកមកប្រើដើម្បីយកប្រៀបគ្នា លើសង្វៀនប្រជាធិបតេយ្យ ដែលយុទ្ធសាស្ត្រនេះ មិនខុសអ្វីទេ ព្រោះគ្រាន់តែ “គិត” ប៉ុណ្ណោះ ខណ³ដែលលទ្ធផលមិនទាន់ ឃើញច្បាស់។ ហេតុនេះបញ្ហាអ្វីដែលតឹងតែងដូចករណីទំនាស់ដីធ្លីរ៉ាំរ៉ៃរាប់ឆ្នាំ ជាភារកិច្ចរបស់រដ្ឋាភិបាល “គិតឱ្យធូរ” រីឯ រឿង “យូរក្របានកាន់អំណាច” ជាភារកិច្ចរបស់បក្សប្រឆាំង ត្រូវ “គិតឱ្យឆាប់” ឬថា “គិតទុកឱ្យហើយ” វាមិនទាស់ខុសអីទេ៕

ដោយ ៖  អាចារ្យថាំ

RELATED ARTICLES