Friday, November 21, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមនារីរងគ្រោះទាហានថៃរំលោភបូក៧ បញ្ជូនមកសង្គ្រោះបន្ទាន់នៅភ្នំពេញ

នារីរងគ្រោះទាហានថៃរំលោភបូក៧ បញ្ជូនមកសង្គ្រោះបន្ទាន់នៅភ្នំពេញ

ភ្នំពេញ ៖ នារីរងគ្រោះម្នាក់ ដែលត្រូវទាហានថៃ ៧នាក់ ចាប់រំលោភបូក យ៉ាងសាហាវឃោរឃៅនោះ បន្ទាប់ពីត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យខេត្តបានប៉ុន្មានថ្ងៃ ដោយមានបញ្ហាសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្ត ពេលនេះ ត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។

នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកផ្លែឈើ មួយកន្ទ្រក សម្ភារៈ និងថវិកាមួយចំនួន ជូនយុវនារីជាពលករចំណាកស្រុករងគ្រោះដោយអំពើរំលោភបំពានផ្លូវភេទយ៉ាងធ្ងន់ធ្ងរពេលកំពុងធ្វើដំណើរបម្រុងនឹងឆ្លងដែនមកកាន់ប្រទេសកំណើតវិញ ស្ថិតនៅតំបន់ព្រំដែន ជាប់ ស្រុកកំរៀង ខេត្តបាត់ដំបង ដែលបច្ចុប្បន្ន ត្រូវបានជួយសង្គ្រោះ និងសម្រាកព្យាបាលនៅ ក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត។

ក្នុងឱកាសនៃការចុះសួរសុខទុក្ខនេះ លោកស្រីអគ្គលេខាធិការ បាននាំប្រសាសន៍សួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនយុវនារីជាពលករចំណាកស្រុក រងគ្រោះដោយអំពើរំលោភបំពាន និងបានលើកទឹកចិត្តដល់ក្មួយស្រី ឱ្យមានស្មារតីរឹងមាំ និងខិតខំថែរក្សាសុខភាព ឆាប់ជាសះស្បើយឡើងវិញ។

ជាកិច្ចឆ្លើយតប ក្រុមគ្រួសារជនរងគ្រោះ បានបង្ហាញភាពកក់ក្តៅ និងថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានយកចិត្តទុកដាក់ពីសុខទុក្ខ និងលើកទឹកចិត្តដល់កូនស្រីរបស់ពួកគាត់ នាពេលនេះ។

គួរបញ្ជាក់ថា នារីខ្មែរម្នាក់ ក្នុងចំណោមពលករប្រុស-ស្រី ជាង១០នាក់ ត្រូវបានក្រុមទាហានឈុតខ្មៅថៃ យ៉ាង តិច ០៧នាក់ ចាប់រំលោភបូក និងវាយដំធ្វើទារុណកម្មយ៉ាងឃោរឃៅ ពេលពួកគេធ្វើដំណើរវិលត្រឡប់ពីប្រ ទេសថៃ មកកាន់ប្រទេសកំណើតវិញ ហើយត្រូវពួកទាហានសៀម ស្ទាក់ឃាត់តាមផ្លូវ ពេលធ្វើដំណើរតាមរថយន្ត។

 បើតាមសេចក្ដីរាយការណ៍ថា ទង្វើដ៏ឃោរឃៅរបស់ពួកទាហានសៀម ប្រព្រឹត្តមកលើពលករខ្មែរនេះ បានកើតឡើងនៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណៈដែលក្រុមពលករខ្មែររងគ្រោះ ធ្វើដំណើរវិលត្រឡប់ពីស្រុកថៃ មកជិតដល់ព្រំដែនកម្ពុជា-ថៃ ឈមនឹងស្រុកកំរៀង ខេត្តបាត់ដំបង។ ក្រុមពលករខ្មែររងគ្រោះ មានចំនួន ១៣នាក់ ក្នុងនោះមានស្ត្រី ចំនួន ០៦នាក់ និងក្មេងតូចម្នាក់។

ប្រភពដដែល បានបន្តថា ក្រុមពលករខ្មែររងគ្រោះ បានឆ្លងអូរព្រំដែន ចូលមកកាន់ប្រទេសកំណើតវិញ នៅម៉ោងប្រហែល ១០យប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមច្រករបៀងមួយកន្លែង ក្បែរប៉ុស្ដិ៍នគរបាលការពារព្រំដែន ស្វាយចេក ស្ថិតក្នុងភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង។ ពលករខ្មែរ ទាំង១៣នាក់ បានឆ្លងអូរព្រំដែន រួចផុតពីក្រញាំដៃពួកទាហានសៀម ក្រោយពេលពួកទាហានសៀម បានវាយដំ ធ្វើទារុណកម្ម និងចាប់រំលោភនារីខ្មែរម្នាក់ យ៉ាងឃោរឃៅរួចមក។

នារីខ្មែរដែលត្រូវក្រុមទាហានឈុតខ្មៅសៀម ចំនួន ០៧នាក់ ចាប់នាងរំលោភបូកនោះ ឈ្មោះ  ធ.ស.ហ អាយុ១៨ឆ្នាំ។ ក្រុមពលករខ្មែរទាំងនោះ មិនបានចាំឬស្គាល់ទីតាំងដែលក្រុមទាហានសៀម ចាប់វាយធ្វើបាបនិងរំលោ ភនោះទេ តែពួកគេនិយាយថា ទង្វើដ៏សាហាវព្រៃផ្សៃរបស់ពួកទាហានសៀម បានកើតឡើងនៅក្នុងទឹកដីសៀម ពេលពួកគេធ្វើដំណើរតាមរថយន្ត មកជិតដល់ព្រំដែនកម្ពុជា-ថៃ។

 តាមការស្រង់សម្ដីក្រុមពលករខ្មែររងគ្រោះ បានរៀបរាប់ពីទង្វើព្រៃផ្សៃរបស់ពួកទាហានសៀមថា ពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ពួកទាហានឈុតខ្មៅសៀម បានកាក់រថយន្តដែលពួកគេជិះ ហើយឲ្យចុះពីរថយន្ត នាំពួកគេទៅសាកសួរ។ ជាមួយនឹងការសាកសួរ ពួកទាហានសៀម បានវាយធ្វើបាបពលករខ្មែរទាំង អស់ ជាពិសេសពលករប្រុសៗ ត្រូវពួកវាវាយធ្វើទារុណកម្មយ៉ាងសាហាវឃោរឃៅ ដោយវាយ ទាត់ធាក់ និងថែមទាំងអុកនឹងស្វ័យកាំភ្លើងទៀត។

ប្រភពដដែល បានស្រង់សម្ដីពីពលកររងគ្រោះថា ស្របពេលដែលពួកទាហានសៀម កំពុងវាយដំ ធ្វើទារុណ កម្មលើពួកគេ ស្រាប់តែពួកវាបានអូសនារីវ័យក្មេងម្នាក់ (ជនរងគ្រោះខាងលើ) យកទៅចាប់រំលោភយ៉ាងឃោរ ឃៅបំផុត ដែលពួកវាមានគ្នាយ៉ាងតិច ០៧នាក់ បានចាប់រំលោភលើនារីរងគ្រោះ។ ក្រុមពលករ បានបញ្ជាក់ថា ក្រោយពីវាយធ្វើបាបពលករខ្មែរអស់ចិត្ត ពួកទាហានសៀម បានប្លន់លុយពីក្រុមពលករ អស់ប្រមាណ ៦៥០០ បាត និង ទូរស័ព្ទ ចំនួន០៤គ្រឿង ទើបពួកគេដោះលែងឲ្យបន្តដំណើរឆ្លងអូរព្រំដែន ទាំងកណ្ដាលយប់ ត្រឡប់ចូលដីខ្មែរវិញ។

ក្រុមពលករខ្មែរ ទាំង១៣នាក់ខាងលើនេះ ត្រូវបានកម្លាំងនគរបាលការពារព្រំដែន ប្រចាំប៉ុស្ដិ៍ ស្វាយចេក សហការជាមួយកម្លាំងយោធាការពារព្រំដែន នៅតំបន់នោះ ទទូលនិងនាំយកទៅប្រគល់ជូនក្រុមការងារមណ្ឌលទទូលពលករ ប្រចាំស្រុកកំរៀង ក្រោយបញ្ចប់ការសាកសួរបឋមនៅប៉ុស្ដិ៍ព្រំដែន។

 មន្ត្រីទទូលបន្ទុកការងារនេះ បានឲ្យដឹងថា ក្រោយពីបានសាកសួរក្រុមពលករទាំងនោះ ក្រុមការងារបានបញ្ជូនក្រុមពលកររងគ្រោះ រួមទាំងនារីរងគ្រោះ ទៅកាន់មណ្ឌលសុខភាព ដើម្បីពិនិត្យសុខភាព ជាពិសេស នារីរងគ្រោះដែលត្រូវក្រុមទាហានតិរច្ឆានសៀម ចាប់រំលោភបូក ។

 ជុំវិញករណីខាងលើនេះ ក្រសួង ស្ថាប័នជាតិនៃព្រះរាជាណាចក្រកម្ពុជា រួមមានព្រឹទ្ធសភា រដ្ឋសភា ក្រសួងការងារ និងបណ្ដាលវិជ្ជាជីវៈ គណបក្សនយោបាយ អង្គការ សមាគមនានា ជាដើម បានចេញសេចក្ដីថ្លែងការ ណ៍ថ្កោលទោស និងទាមទារឲ្យទាហានឈុតខ្មៅថៃ ដែលរំលោភសេពសន្ថវៈនិងការប្រើអំពើហិង្សាមកលើពលករទេសន្តរប្រវេសន៍ខ្មែរ ដែលធ្វើដំណើរត្រឡប់មកប្រទេសកម្ពុជា វិញនោះ ត្រូវទទួលខុសត្រូវនៅក្នុងរឿងនេះ ៕

RELATED ARTICLES