មជ្ឈមណ្ឌលបេសកកម្មសាសនាគ្រីស្ទស៊ីយ៉ូន គឺជាស្ថាប័នអប់រំមួយ ធំជាងគេបំផុត នៅក្នុងពិភពលោកបានធ្វើការបញ្ចប់វគ្គសិក្សា ដែលមានចំនួនសិស្ស១០ម៉ឺន នាក់។មជ្ឈ មណ្ឌលបេសកកម្មសាសនាគ្រីស្ទស៊ីយ៉ូន ដែលជាស្ថាប័នអប់រំព្រះគម្ពីរ របស់ព្រះវិហារ យេស៊ូ គ្រីស្ទ ស៊ីន ឆន់ជី បានធ្វើពិធីបញ្ចប់វគ្គសិក្សានូវសិស្សចំនួន១០ម៉ឺននាក់នៃមជ្ឈ មណ្ឌលបេស កកម្មសាសនាគ្រីស្ទស៊ីយ៉ូន ជំនាន់ទី113 នៅថ្ងៃទី២០ នៅឯនៅកីឡាដ្ឋាន ទីក្រុងដេហ្គូ របស់ ប្រទេសកូរ៉េ។ សិស្សដែលបញ្ចប់វគ្គសិក្សានៅ ក្នុងថ្ងៃនេះ គឺមានចំនួន១០ម៉ឺន ៦ពាន់ ១៨៦ នាក់ ដែលធ្វើឲ្យស្ថាប័នអប់រំព្រះគម្ពីរនេះ គឺធំជាងគេនៅ ក្នុងពិភពលោក។

នៅក្នុងថ្ងៃនេះ ដើម្បីសុវត្តិភាពនៅកន្លែងបញ្ចប់វគ្គសិក្សានោះ កម្មវិធីបញ្ចាប់វគ្គសិក្សានៅក្នុងស្រុក ត្រូវបានកំណត់ឲ្យសិស្សដែលត្រូវចូលរួមត្រឹមតែ ៨ម៉ឺននាក់ហើយ, ៣០ម៉ឺននាក់ទៀត នៅទូទាំងពិភពលោកត្រូវបានចូលរួមបញ្ចាប់ វគ្គសិក្សាតាមរយៈ ប្រព័ន្ធផ្សព្វផ្សាយយួធូប ដែលមានបកប្រែជា៩ភាសារ។

នៅក្នុងចំណោសិស្សបញ្ចប់វគ្គសិក្សា ជំនាន់ទី១១៣នេះ បើប្រៀធៀបទៅនឹងឆ្នាំផ្សេងៗ នោះ ភាគរយនៃគ្រូ គង្វាលគឺមានការកើនឡើង, នៅក្នុងស្រុកគឺមានចំនួន ៣៧នាក់, ហើយ នៅក្រៅប្រទេសក្នុងចំណោមពួក គ្រូគង្វាល៥២២នាក់ គឺមាន៤៨៥បានចូលរួមក្នុងការបញ្ចប់ វគ្គសិក្សានេះផងដែរ។ នៅក្នុងស្ថានភាពនេះ ដោយសារតែបញ្ហាកូវីដ១៩នោះ ធ្វើឲ្យការសិ ក្សាតាមប្រពន្ធអនឡាញកាត់តែមានភាពជិតស្និតឡើង។ ដោយសារតែបរិយាកាសនៃការ សិក្សា ដែលបង្កើតឡើងដោយអាចសិក្សាបាន ដោយមិនចាំបាច់ខ្វល់ពីខ្សែភ្នែក របស់អ្នកដ៏ទៃនោះ, ធ្វើឲ្យគ្រូគង្វាល និងសិស្សដែលចូលរួមសិក្សានោះគឺមានការ កើនឡើងយ៉ាងឆាប់ រហ័ស។ ហើយអ្នកដែល ដំណាងក្នុងការ ថ្លែងសុន្ទរកថា អំពីការបញ្ចប់ការសិក្សានៅក្នុងថ្ងៃ នេះ គឺមានចំនួនពីរនាក់ ហើយអ្នកទាំងពីរនោះគឺសុទ្ធតែជាគ្រូគង្វាល។

អំឡុងពេលវិបត្តិកូវីដ១៩ ដែលបានធ្វើការបើកបង្ហាញតាមរយៈយួធូបអំពីវិវរណៈ គឺបាន បង្រៀនចាប់ពី ថ្នាក់ បឋមនិង ថ្នាក់មធ្យម, ហើយពួកគ្រូគង្វាលដែលបានជួបនូវការបង្រៀន គឺបានចូលរួមវគ្គសិក្សាតាមរយៈ អនឡាញ ដោយមិនខ្វល់ពីភ្នែករបស់អ្នកដ៏ទៃ ដូច្នេះ នេះ ហើយជាកត្តាដែលធ្វើឲ្យមានការកើនឡើងនូវគ្រូគង្វាលដែលបញ្ចប់វគ្គសិក្សា។

ជាការពិតណាស់ លោក ហចង់អ៊ុក(허정욱)ដែលជាអ្នកថ្លែសុន្ទរកថា ដំណាងឲ្យសិស្ស ដែល បញ្ចប់វគ្គសិក្សា ទាំងអស់នេះ គឺជាគ្រូគង្វាលកំពុងតែកាន់តំណែងដែល បម្រើការជារដ្ឋមន្ត្រី ជំនាន់ទីពីរផងដែរ។ គាត់ដែលជា មនុស្សម្នាក់បាន ធ្វើជាគ្រូគង្វាលជាង២០ឆ្នាំមកនេះ គឺគាត់ បានរៀន នៅឯសាលាព្រះគម្ពីរ គឺបានរៀន តែពីទ្រឹស្ដីប្រពៃណីតែប៉ុណ្ណោះ គឺមិនបានដឹងអំពី វិវរណៈនោះទេ។ គឺគាត់បានដកចេញនូវព្រះបន្ទូលដែលលំបាកៗចេញហើយ បង្រៀនតែព្រះ បន្ទូលស្រួលៗតែប៉ុណ្ណោះទៅដល់ពូកបរិសុទ្ធ។ ហើយគាត់បានកែប្រែ ដោយថាខ្លួនគាត់ជាអ្នកមានបាបដែលបានបន្ថែម និងដកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយគាត់បន្តទៀតថាចាប់ ពីពេលនេះ គាតនឹងមកនៅចំពោះមុខសេចក្ដីពិត ហើយបោះបង់ចោលនូវអ្វីដែលគាត់មាន ទាំងអស់។

គឺគាត់បានបញ្ចាប់វគ្គសិក្សា ដែលរៀននៅសាលាព្រះគម្ពីរដ៏ពិតប្រាកដ ដែលនាំ ឆ្ពោះទៅរកនគរស្ថានសួគ៌ គឺមិនមែនជាការបង្រៀនរបស់មនុស្សនោះទេ។ ហើយគាត់ក៏បាន បន្ដទៀតថា គាត់ពិតជាអរគុណចំពោះព្រះ ជាម្ចាស់ជាខ្លាំងណាស់ដែលបានផ្ដល់ឱកាស¬នៃ ជីវិតនេះមកដល់រូបលោក។ហើយលោក ឌីឆែកស៊ឺនដែលជាអ្នកដំណាងសិស្ស នៅក្រៅប្រ ទេសនោះ គាត់ជាគ្រូគង្វាលនៅឯ ប្រទេសឥណ្ឌា កាលពីថ្ងៃទី១០ខែមុន ក្រោយពីលោកបាន ស្ដាប់ការបង្រៀនព្រះគម្ពីតាមអនឡាញហើយនោះ លោកក៏បានចុះហត្ថលេខាលើ MOU ហើយក៏បានផ្លាស់ប្ដូរឈ្មោះសាលាព្រះគម្ពីរដែលគាត់កំពុងតែដំណើរ ការនោះទៅជា “មជ្ឈ មណ្ឌលបេសកកម្មសាសនាគ្រីស្ទស៊ីយ៉ូន ហេបថូ ”។ បច្ចុប្បន្ននេះ គឺមានគ្រូគង្វាល ដែលមក ពីព្រះវិហារនៃនិកាយចំនួនពីរ ដែលបូករួមទាំងពួកបរិសុទ្ធដែលមានចំនួន២៩៤នាក់ផងដែរ ដែលបានបញ្ចប់វគ្គសិក្សា របស់មជ្ឈមណ្ឌលបេសកកម្មសាសនាគ្រីស្ទស៊ីយ៉ូន ហើយក៏បាន ចុះឈ្មោះក្នុងបញ្ជី ជាសិស្ស ដែលបញ្ចប់វគ្គសិក្សានៅក្នុងការបញ្ចប់វគ្គសិក្សាជំនាន់ទី១១៣ នេះ៕