Tuesday, November 19, 2024
Homeព័ត៌មានជាតិបញ្ហា​នយោ​បាយ អ្នក​វិភាគ​ថា អ្នក​នយោ​បាយ​ខ្មែរ ដោះ​ស្រាយ​តាម​អារម្មណ៍

បញ្ហា​នយោ​បាយ អ្នក​វិភាគ​ថា អ្នក​នយោ​បាយ​ខ្មែរ ដោះ​ស្រាយ​តាម​អារម្មណ៍

ភ្នំពេញ ៖ អ្នកវិភាគ និងមជ្ឈដ្ឋានតាមដាន នយោបាយបានលើកឡើងថា អ្នកនយោបាយ ខ្មែរច្រើនតែដោះស្រាយតាមអារម្មណ៍ ដោយ បានធ្វើការកត់សម្គាល់ថា ក្នុងសង្គមប្រដាធិប- តេយ្យ ត្រូវបានលើកទឹកចិត្តដល់កិច្ចខិតខំប្រឹង ប្រែងរបស់គណបក្សនយោបាយ ក្នុងការតស៊ូ- មតិ ដើម្បីឈ្នះការបោះឆ្នោត។ ដូច្នេះអ្នកនយោ បាយ គួរកុំធ្វើនយោបាយតាមអារម្មណ៍ គឺធ្វើតាម ប្រជាពលរដ្ឋ ។

ប្រធានវេទិកាអនាគត ដែលជាមជ្ឈមណ្ឌល សិក្សាស្រាវជ្រាវគោលនយោបាយក្នុងស្រុក លោកអ៊ូ វីរៈ បានលើកឡើងថា កិច្ចខំប្រឹងប្រែងរបស់គណបក្សនយោបាយក្នុងការតស៊ូមតិ ដើម្បីឈ្នះការបោះឆ្នោត ពិតជាត្រូវបានលើក ទឹកចិត្តក្នុងសង្គមប្រជាធិបតេយ្យ។ ប៉ុន្តែទោះ បីជាមានការលើកទឹកចិត្តអ្នកនយោបាយឱ្យ ធ្វើការតស៊ូមតិគ្នាក្តី ក៏នយោបាយកម្ពុជា អាច ប្រឈមនឹងបញ្ហារកាំរកូសម្តងទៀត ដែលអាច រារាំងដល់ការអនុវត្តវប្បធម៌សន្ទនារវាងគណ- បក្ស ដែលមានអាសនៈនៅរដ្ឋសភាទាំងពីរ គឺ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះ- ជាតិ ក្នុងការដោះស្រាយបញ្ហា ដែលនៅសេស- សល់ក្រោយពីការលើកលែងទោសលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដោយ- សារតែអ្នកនយោបាយខ្មែរច្រើនតែយកអារម្មណ៍ មកដោះស្រាយបញ្ហា។

អ្នកវិភាគវិទ្យាសាស្ត្រនយោបាយ លោក បណ្ឌិតសុខ ទូច បានបញ្ជាក់ប្រាប់ “នគរធំ” នៅ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ ថា មានទិដ្ឋភាព៣   ដែលអ្នកនយោបាយខ្មែរ ក្រៅពីប្រើអារម្មណ៍ ដោះស្រាយ ក៏ត្រូវគិតដល់ផលវិបាករបស់ប្រជាជន និងសង្គម ។

លោកបណ្ឌិតសុខ ទូច មានប្រសាសន៍ថា “ជាទូទៅ អ្នកនយោបាយវាមានទិដ្ឋភាព៣សំខាន់ ទី១អ្នកនយោបាយត្រូវមានកម្មវិធីនយោបាយ ច្បាស់លាស់វាមានគោលនយោបាយរបស់ខ្លួន។ ធម្មតានៅប្រទេសដែលមានការរីកចម្រើន មុន នឹងបោះឆ្នោត គេត្រូវមានគោលនយោបាយ ហើយគេដើរតាមគោលនយោបាយហ្នឹង។ ចំណុច ទី២ អ្នកនយោបាយអាចបត់បែន ពីព្រោះអ្នក- នយោបាយត្រូវបត់បែនតាមកាលៈទេសៈ មិន អាចតែប្រើប្រាស់ត្រង់ធ្លូទៅក្នុងកម្មវិធីនយោ- បាយទេ។ ចំណុចទី៣ យើងសួរថា តើអ្នកនយោ- បាយប្រើអារម្មណ៍ទេ? ជានិច្ចកាលអ្នកនយោ- បាយប្រើអារម្មណ៍ ប៉ុន្តែរាល់ការប្រើអារម្មណ៍ ត្រូវតែទាក់ទងក្នុងតួនាទី តើគាត់ដឹកនាំតាមអី? តាមបែបប្រធានាធិបតីនិយម ឬបែបសភា- និយម? បើដឹកនាំតាមបែបសភានិយម វាត្រូវ ឆ្លងកាត់សភាមិនអាចចេញពីសភាបានទេ ពីព្រោះ សភា ជាអង្គនីតិខ្ពស់បំផុតក្នុងប្រព័ន្ធដឹកនាំរដ្ឋ  តាមបែបសភានិយម តែបើប្រធានាធិបតី គាត់ មានសិទ្ធិ។ អ៊ីចឹងអ្នកនយោបាយនៅស្រុកខ្មែរ ទោះបីគាត់ដឹកនាំតាមបែបណាក៏ដោយ គាត់ តែងឆ្លងកាត់សភា ដើម្បីអនុម័ត ព្រោះរាល់ ថវិកាទាំងឡាយ  រាល់កិច្ចការទាំងឡាយ ត្រូវ- តែឆ្លងកាត់សភា។ ក្នុងន័យនេះ ចំពោះការប៉ះ- ពាល់ យើងមើល ដោះស្រាយស្អីតាមអារម្មណ៍? យើងលើកស្អីមួយមក ធម្មតាយើងកុំជជែក ដោយឥតមានគោលដៅ តាមអារម្ម៍ទៅលើ កិច្ចការអី សេដ្ឋកិច្ច ឬក៏ទៅតាមសង្គម ឬក៏ នយោបាយ? បើនយោបាយ មួយរយភាគរយ ប្រទេសណា ក៏ដូចប្រទេសណា ដោះស្រាយតាម អារម្មណ៍ ត្រូវតែមានជិតស្និទ្ធជាមួយគ្នា ទើប ដោះស្រាយបាន អាហ្នឹងជាក្រឹត្យក្រម។ យ៉ាង ណា ទី១ ត្រូវសម្របសម្រួលនយោបាយ ក្រោយ ពីនយោបាយមានភាពរឹងមាំហើយ មានភាព ត្រជាក់ហើយ បានយើងគិតគូរពីរឿងសេដ្ឋកិច្ច  កាលណាវាអស្ថិរភាពនយោបាយ យើងអត់ អាចធ្វើសេដ្ឋកិច្ចបានទេ”។

លោកសុខ ទូច មានប្រសាសន៍បន្តថា “ធម្មតាទេ អ្នកនយោបាយ គេធ្វើនយោបាយ គេតែងតែថាឈ្នះហើយ ព្រោះឯកឧត្តមសម រង្ស៊ី គាត់ថា ឈ្នះរាល់អាណត្តិហ្នឹង មិនសំខាន់ទេ បើ គាត់ថាចាញ់ ធ្វើឱ្យអ្នកគាំទ្របាត់បង់ទឹកចិត្ត។ អ៊ីចឹងគាត់និយាយថា ឈ្នះ អាហ្នឹងដើម្បីឱ្យអ្នក គាំទ្រហ្នឹងមានកម្លាំងចិត្តគាំទ្រតទៅទៀត ពីព្រោះ ធ្វើយកឈ្នះ មិនមែនធ្វើយកចាញ់ទេ។ អ៊ីចឹង គណបក្សនីមួយៗ ទោះបីតូចឬធំ ត្រូវតែនិយាយ ពាក្យថា ឈ្នះ។ ប៉ុន្តែជាសរុប ខ្ញុំមានចំណុច៣ សំខាន់ ទុកឱ្យអ្នកនយោបាយគិត បញ្ហាជាតិជា ធំ ចំណុចទី១។ ទី២ រាស្ត្រជាម្ចាស់អំណាច គួរ- តែផ្តល់យ៉ាងម៉េចឱ្យរាស្ត្រមានជីវភាពខ្ពស់ ហើយ ឱ្យរាស្ត្រមានវិន័យ។ សព្វថ្ងៃនេះ រាស្ត្រច្រើន តែចង់បាន តែបាត់ខ្វះវិន័យ យើងឃើញទេ ការ សម្លាប់ដោយប្រព័ន្ធ ដែលអត់មានវិន័យហ្នឹង ដែលតាមផ្លូវ ក្នុង១ថ្ងៃ ជាមធ្យម ពី៣នាក់ ទៅ ៥នាក់ ដែលស្លាប់ដោយសារអត់មានវិន័យ ហើយ យើងត្រូវគិតពីបញ្ហាហ្នឹង ហើយមួយទៀត គឺ វិស័យសុខាភិបាល ដើរតួនាទីសំខាន់។ សុខា- ភិបាលហ្នឹង យើងត្រូវតែពង្រឹង ហើយសព្វថ្ងៃ នេះ យើងឃើញហើយ យើងជាប្រទេសអ្នក ហូប និងប្រទេសដែលបំផ្លាញខ្លួនឯង។ គ្រាន់តែ យើងយកលុយទៅហែកចោលក្នុវិស័យសុខា- ភិបាល នៅវៀតណាម នៅថៃ នៅសាំងហ្គាពួរ រាប់លានដុល្លារ ក្នុង១ឆ្នាំៗ ហើយយើងកំពុងតែ ទទួលរបស់គេ ហើយឱ្យបំផ្លាញសុខភាពខ្លួនឯង នេះ ក៏រាប់រយលានដែរ។ កន្លែងហ្នឹងដែលយើង ត្រូវគិតគូរឱ្យអ្នកនយោបាយគិតគូរ កុំឱ្យប្រទេស កសិកម្ម ទៅទិញបន្លែគេហូប អាហ្នឹងគឺជាការ ខ្មាសអៀនមួយ សម្រាប់ប្រជាជនកម្ពុជា ឬ សម្រាប់អ្នកនយោបាយតែម្តង”។

ជុំវិញការលើកឡើងរបស់អ្នកវិភាគអ្នក- នយោបាយដោះស្រាយបញ្ហានយោបាយ ប្រើ អារម្មណ៍មិនតាមប្រជាពលរដ្ឋនោះ អ្នកនាំពាក្យ នៃគណបក្សទាំង២ ដែលមានអាសនៈនៅរដ្ឋ- សភា គឺគណបក្សប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិ បានសម្តែងប្រតិកម្មមិនយល់ស្រប។

នាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានបញ្ជាក់ចំពោះបញ្ហានេះថា រឿង អ្នកវិភាគ ជារឿងដោយឡែក ឯជំហរគណបក្ស សង្គ្រោះជាតិ ជារឿងមួយដែលថ្នាក់ដឹកនាំបាន អនុវត្ត និងបានដឹងទាំងអស់គ្នាតាំងពីដើមមក ហើយ។ ដូច្នេះ គណបក្សមិនចាប់អារម្មណ៍ទេ ទុកឱ្យប្រជាពលរដ្ឋមើលឃើញ និងពិចារណា ដោយខ្លួនឯងទៅលើការលើកឡើងរបស់អ្នក- វិភាគនោះ។

លោកយឹម សុវណ្ណ មានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះថា “មិនមានការ ឆ្លើយតបអីទេ ទុកឱ្យប្រជាពលរដ្ឋជាអ្នកវិនិច្ឆ័យ ទៅ ពីព្រោះយើងជាអ្នកនយោបាយ យើងមាន ព័ត៌មានយើងយល់ដឹងពីស្ថានការណ៍ យើងយល់ ការលំបាក ការងាយស្រួល ហើយយើងធ្វើ នយោបាយម្នាក់ៗ សុទ្ធតែ២០ឆ្នាំ៣០ឆ្នាំទៅ ហើយ។ ដូច្នេះវាមានការលំបាក វាមានរបៀប នៃការដោះស្រាយ ដូច្នេះអ្នកវិភាគជារឿងផ្សេង។ អ្នកវិភាគ គេមានព័ត៌មានតែមួយជ្រុង ប៉ុន្តែពួក យើងខ្ញុំធ្វើការដែលមានព័ត៌មានគ្រប់ជ្រុងជ្រោយ ទាំងអស់ ហើយធ្វើការជាមួយមនុស្សរាប់សែន នាក់ វាមិនមែនជារឿងធម្មតាទេ”។

ដោយឡែក អ្នកនាំពាក្យគណបក្សប្រជា- ជនកម្ពុជា លោកសុខ ឥសាន បានបញ្ជាក់ថា សម្រាប់គណបក្សប្រជាជនកម្ពុជា ដែលជា គណបក្សនយោបាយដ៏ធំនៅក្នុងប្រទេសកម្ពុជា ឬជាគណបក្សកាន់អំណាច បានបញ្ជាក់ថា ការ លើកឡើងរបស់អ្នកវិភាគនយោបាយខាងលើ នេះ គឺជាទស្សនៈការយល់ឃើញតាមចិត្ត និង អារម្មណ៍របស់អ្នកវិភាគទាំងនោះ ប៉ុន្តែខាង គណបក្សកាន់អំណាច គឺមានគោលការណ៍នយោ- បាយច្បាស់លាស់ ហើយផ្អែកទៅលើច្បាប់ ពុំមែន ចេះតែធ្វើទៅតាមអារម្មណ៍នោះទេ។

លោកសុខ ឥសាន បានមានប្រសាសន៍ ប្រាប់ “នគរធំ” នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ ថា “គាត់ថាតាមចិត្តគាត់យល់ឃើញ ហើយ បើគេថាឱ្យគាត់វិញ គាត់មិនថា អាហ្នឹងថាតាម អារម្មណ៍គាត់ដែរថា តាមការយល់ឃើញរបស់ គាត់ដែរ។ គាត់ថាឱ្យគេ ម៉េចតាមអារម្មណ៍ ចុះ គាត់និយាយ ហ្នឹង មិនតាមអារម្មណ៍ដែរ។ យើង ធ្វើអីទៅតាមគោលការណ៍ច្បាប់មិនមែនធ្វើតាម អារម្មណ៍ទេ។ អ៊ីចឹងទេ យើងឃើញប៉ុន្មាននាក់ ដែលកាត់ទោសមកដោយផ្អែកទៅលើកំហុស របស់គាត់ ហើយបន្ទាប់មក បញ្ចប់នីតិវិធីរបស់ តុលាការ យើងឃើញឯកឧត្តមកឹម សុខា ក៏ដូច ជាលោកស៊ាង ចែត អី ត្រូវបានដោះលែងទៅ តាមគោលនយោបាយវប្បធម៌សន្ទនារបស់យើង។ ដូច្នេះមិនមែនតាមអារម្មណ៍ទេ វាមានផែនការ មានគោលការណ៍មានការជាក់ស្តែង មិនមែន ចេះតែធ្វើតាមអារម្មណ៍ដូចគាត់ថាទេ”៕

RELATED ARTICLES