ភ្នំពេញ៖ស្រីស្រស់តន់ ច័ន្ទសីម៉ា ដែលជាអតីតអ្នកស្មូតជាប់លេខ១ ប្រចាំខេត្តតាកែវ នោះនាងច្រៀងប្រើសម្លេងអឿនបានល្អ ហើយសំមៀងស្អករបស់នាងត្រូវបានអ្នកស្ដាប់ចម្រៀងរបស់នាងយល់ថាសីម៉ា ច្រៀងបច្ចេកទេសស្រដៀងអ្នកនាងខាត់ សុឃីម តែម្ដង។ប៉ុន្ដែក្រោយពីជោគជ័យចម្រៀងសឹងតែគ្រប់បទនៅGalaxy ពិសេសបទដែលធ្វើឲ្យនាងឡើងកូដខ្លាំងគឺការចាប់ដៃគ្នាជាមួយលោកឧកញ៉ាព្រាប សុវត្ថិ និងខេម នោះពេលនេះសីម៉ា កំពុងត្រៀមឈាន១ជំហានទៀតនោះគឺការវាយលុកទីផ្សារចម្រៀងហ៊ីបហប (រ៉េប)ថែមទៀត ខណៈដែលនាងក៍ធ្លាប់ចេញបទប្រភេទនេះបានខ្លះដែរកន្លងមក។

ការទិញComposer លោកសង្ហារ ដែលជាដៃគូលោកវណ្ណដា របស់Galaxy នោះមានន័យថាតារាចម្រៀងជូរមុខរបស់ផលិតកម្មជើងថ្មីតែមានលុយច្រើនរូបនេះនឹងវាយលុកទីផ្សារចម្រៀងរ៉េប ក្នុងពេលឆាប់ៗនេះមិនខាន ខណៈដែលសីម៉ា នៅតែជាតួឯកដដែល ព្រោះគ្មានព័តមានថាផលិតកម្មមួយនេះត្រៀមទិញតារាស្រីជើងខ្លាំងណាទៅធ្វើជាសមាជិករបស់ខ្លួនដើម្បីប្រជែងជាមួយតារាវ័យ២៥ឆ្នាំរូបនេះឡើយ។

សូមបញ្ជាក់ថាតន់ ច័ន្ទសីម៉ា ត្រូវបានGalaxy ចាត់ទុកជាតារាលំដាប់Grade A ដោយនាងច្រៀងConcerts ធំ១កម្មវិធីស៊ីថ្លៃដល់ទៅ៥ពាន់ដុល្លារ ដែលខុសគ្នាដូចមេឃនិងដី បើប្រៀបធៀបពេលនាងច្រៀងនៅហាងវីហ្រេ្វន១យប់បានតែជាង១០ដុល្លារប៉ុណ្ណោះ។ស្រីស្រស់ដែលមានរូបឆោមកាន់តែប្រែប្រួលរួបនេះក្រៅពីត្រៀមចេញវាយលុកទីផ្សារចម្រៀងហ៊ីបហបនោះនាងក៍ជាកៅលដៅរបស់Galaxy ដែលឡង់សេរូបនាងធ្វើជាតួឯកក្នុងភាពយន្ដរបស់ខ្លួននាពេលខាងមុខនេះផងដែរ ហេតុនេះហើយសីម៉ា នៅតែមានប្រៀបនិងយីអ៊ុនល្អជាងតារាដែលមានគីឡូប្រហាក់ប្រហែលគ្នាដដែលហើយសូម្បីតែថៅកែផលិតកម្មនាងក៍ពេលខ្លះចេញមុខសរសេរបទចម្រៀងឲ្យនាងច្រៀងទៀតផង ដែលចំណុចទាំងនេះបញ្ជាក់ថាអតីតបេក្ខភាពThe Voice Cambodia រដូវកាលទី២រូបនេះ ត្រូវបានផលិតកម្មដៅឈ្មោះជាតារាស្រីសំខាន់ជាងគេរបស់ខ្លួន បើទោះជាមានពេលខ្លះទស្សនិកជនហាក់ធុញទ្រាន់ព្រោះថាទាំងលោកព្រាប សុវត្ថិ ផង ខេម ផងមានដៃគូតែនាងម្នាក់ដែលធ្វើឲ្យអ្នកស្ដាប់ខ្លះសាំក្ដី។

ដោយឡែកទាក់ទងរឿងស្នេហាវិញ សីម៉ា ដែលធ្លាប់តែថ្ងូរដូចព្រាប ថានាងរកសង្សារ១គ្រាប់ធ្វើថ្នាំមិនបាននោះមានដំណឹងថាលោកឧកញ៉ាពោះម៉ាយម្នាក់នៅតែព្យាយាមរាយអន្ទាក់តាមប្រម៉ាញ់បេះដូងនាងដដែល៕
