Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិប៉ាគីស្ថាន គំរាម​វាយប្រហារ នុយក្លេអែរលើ អុីស្រាអែល

ប៉ាគីស្ថាន គំរាម​វាយប្រហារ នុយក្លេអែរលើ អុីស្រាអែល

ព័ត៌មានទាន់ហេតុការណ៍បំផុត​

ប៉ាគីស្ថាន៖ ក្តីបារម្ភ​អំពី​ផល​ ប៉ះពាល់នៃព័ត៌មាន ក្លែងក្លាយ​ បានបង្កើន​នូវ​ អ្វីដែលគួរឲ្យ​ កត់​សម្គាល់​​ កាលពី ថ្ងៃអាទិត្យ​ជាមួយនិងការ បង្ហោះ​នៅលើ​ បណ្តាញ​ សង្គម Tweeter ពី សំណាក់​រដ្ឋមន្ត្រី ការពារជាតិ​ ប៉ាគីស្ថាន ​ដោយ​គំរាម ​ផ្ទុះសង្គ្រាមនុយក្លេអែរ​ជាមួយអ៊ីស្រាអែល​ ចំពោះ​កំហុស ​​​របស់ប្រ មុខការពារ ជាតិ​អ៊ីស្រាអែល ​​ដែលបាន​គំរាម​ ប៉ាគីស្ថាន ប្រសិនជា​ ហ៊ាន​បញ្ជូន​ទ័ព​ទៅកាន់ស៊ីរី ។

ព័ត៌មានក្លែងបន្លំត្រូវ​ បាន​គេជឿជាក់​ ថា​កើតមកពី ​ការ​បោះឆ្នោត ​ជ្រើសរើសលោក ដូណាល់ ត្រាំ​ ធ្វើជាប្រធានាធិបតី​ សហរដ្ឋអាមេរិក ។

បច្ចុប្បន្នរឿង ប្រឌិត​ដែលគេ បាន​សរសេរ​ បង្ហោះ​លើបណ្តាញព័ត៌ មាន AWD ត្រូវបាន​បង្ហោះ​ កាលពី​ថ្ងៃអង្គារ ដោយការ​ ដកស្រង់​សម្តី​​អតីត​ រដ្ឋមន្ត្រីការ​ពារជាតិ​ អ៊ីស្រាអែល​លោក Moshe Ya’alon (បច្ចុប្បន្ន​លោក Avigdor Lieberman ជារដ្ឋមន្ត្រី) ថា​លោក​ នឹង​កំទេច​ប៉ាគីស្ថាន ក្នុង​ពេល​ដ៏​ខ្លីនេះ​ ឆ្លើយតបនឹង ការ​គំរាម​សង សឹក​នុយក្លេអែរ​ របស់រដ្ឋមន្ត្រីការពារជាតិ ប៉ាគីស្ថាន លោក Khawaja Asif កាលពីថ្ងៃសៅរ៍ ។

ប្រមុខការពារជាតិ ​ប៉ាគីស្ថានបាន​ថ្លែង ថា​ប៉ាគីស្ថាន នឹង​សងសឹក ប្រឆាំងនិង ប្រជាជាតិ​មួយ​ ចំនួន​ដែល ​គំរាម​ប្រទេស​ របស់ខ្លួន​ ប៉ុន្តែ​គេបាន​កត់សម្គាល់​ថា​លោក Asif បាននិង កំពុង​ ប្រតិកម្ម​ទៅ​នឹង​រឿង​ មិនពិត​មួយ ។ ចំណែកក្រសួង ការពារជាតិ អ៊ីស្រាអែល​បាន​ឆ្លើយតប​នឹង​ លោក Asif ថា​លោក Ya’alon មិន​ដែល ​ធ្លាប់បាន​គំរាម​ និង​ហៅ​របាយការណ៍ ​របស់ទីភ្នាក់ងារ ព័ត៌មាន AWD ថាមិន ពិត​ឡើយ​ ។

ក្រោយមក​នោះ​គឺពុំ មាន​ការ​ឆ្លើយតប​ពី សំណាក់ប៉ាគីស្ថាន ឡើយ ប៉ុន្តែ​លោក Asif បាននិង​កំពុង ​​រិះគន់​លើ បណ្តាញ​សង្គម​ Twitter ចំពោះ​ករណី​ដែលកើតឡើងនេះ ។ អ៊ីស្រាអែល​នៅ​តែ​រក្សាគោលជំហរ​​អព្យាក្រឹត ដដែល​ក្នុង ​រយៈ​ពេល​ ជិត​៧ឆ្នាំនេះ​លើ​សង្គ្រាមស៊ីវិល​ស៊ីរី​។

រីឯ​គេហទំព័រ​ ត្រួតពិនិត្យការពិត​ Snopes.com បាន​លើក ឡើងថា​សារព័ត៌មាន AWD បានរាយ​ការណ៍ ផ្សព្វផ្សាយ ពី​ទ្រឹស្តី​នៃការ​រួមគំនិតក្បត់ និង ​ព័ត៌មាន ​ក្លែងក្លាយជាដើម ។ ដូចយ៉ាង​រឿង ​មួយ​ដែល ​​មានការ​អះអាង ថា​ស្តេច​ Abdullah ​របស់ស៊ូដង់​បាន​ធ្វើឃាត​ម្ចាស់ស្ត្រីរបស់ខ្លួន​ក្នុង​បន្ទាប់ សណ្ឋាគារមួយ​ ក្នុងទីក្រុងរ៉ូម ប្រទេស​អ៊ីតាលីជាដើម ។​ ម្យ៉ាងទៀត​ សារព័ត៌មាន នេះ​ក៏​បាន អះអាង​ថា​ CIA បាន ភព្យាយាម​ធ្វើ ឃាត​លោក ដូណាល់ ត្រាំ ជាដើម ។

 

 

 

RELATED ARTICLES