Saturday, April 20, 2024
Homeព័ត៌មានជាតិកូនក្រមុំបាត់ខ្លួន ម៉ែប្រកាសរក

កូនក្រមុំបាត់ខ្លួន ម៉ែប្រកាសរក

ខេត្តកំពង់ស្ពឺ ៖ យុវតីរូបស្រស់ម្នាក់ នៅសុខៗ បានចេញបាត់ពីផ្ទះ មិនដឹងជាទៅណា ជាមួយអ្នកណា ដោយមិនផ្តល់ដំណឹងអ្វីដល់ក្រុមគ្រួសារបន្តិចសោះ ជាហេតុធ្វើឱ្យឪពុកម្តាយ បងប្អូន មានការព្រួយបារម្ភយ៉ាងខ្លាំង ចេញស្វែងរកគ្រប់កន្លែង នៅតែមិនទាន់ទទួលបានដំណឹងអ្វី បន្តិចសោះ ទើបស្ត្រីជាម្តាយ បានប្រកាសរកកូនស្រី ឱ្យវិលត្រឡប់មកផ្ទះវិញ។

យុវតីដែលបាត់ចេញពីផ្ទះ ដោយគ្មានដំណឹងខាងលើនេះ មានឈ្មោះហ្គូវ អ៊ូធីងអិន អាយុ១៣ឆ្នាំ មុខរបរសិស្ស រស់នៅម្តុំថ្នល់ទទឹង ខេត្តកំពង់ស្ពឺ។

តាមប្រភពពីស្ត្រីជាម្តាយរបស់ក្មេងស្រីដែលបាត់ខ្លួនខាងលើ បានឱ្យដឹងថា កូនស្រីរបស់គាត់ កន្លងមកមិនធ្លាប់ចេញបាត់ពីផ្ទះដោយគ្មានដំណឹងបែបនេះទេ ទៅណាមួយជំហាន ក៏ប្រាប់អ្នកផ្ទះដែរ។ ស្រាប់តែនៅថ្ងៃកើតហេតុ កូនស្រីគាត់បានចេញបាត់ពីផ្ទះ ម្តុំថ្នល់ទទឹង ផ្លូវជាតិលេខ៤ ដោយមិនដឹងថាទៅណា ជាមួយអ្នកណាឡើយ ធ្វើឱ្យក្រុមគ្រួសារជ្រួលច្របល់ ដើររកគ្រប់គ្នា តែមិនទទួលបានដំណឹងអ្វីបន្តិចនៅឡើយ ធ្វើឱ្យគាត់ជាម្តាយមានការខ្វល់ខ្វាយ ព្រួយបារម្ភពីសុខទុក្ខនិងសុវត្ថិភាពកូនស្រីយ៉ាងខ្លាំង ពិសេសខ្លាចកូនស្រីចាញ់បោកបញ្ឆោតមនុស្សមិនល្អ នាំយកទៅធ្វើបាប។

ស្ត្រីជាម្តាយ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ច ដែលបានប្រទះឃើញកូនស្រីរបស់គាត់ មានភិនភាគដូចក្នុងរូបថត សូមមេត្តាជួយផ្តល់ដំណឹងមកក្រុមគ្រួសាររបស់គាត់ កាសែត «នគរធំ» ឬតាមរយៈវិទ្យុអេប៊ីស៊ី ដោយក្តីអនុគ្រោះ៕

RELATED ARTICLES