Tuesday, September 17, 2024
Homeព័ត៌មានអន្តរជាតិធនាគារពិភពលោកទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចពិភពលោកត្រឹម ១,៧៥ភាគរយ

ធនាគារពិភពលោកទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចពិភពលោកត្រឹម ១,៧៥ភាគរយ

កាលពីថ្ងៃពុធទី ១១ ខែមករា ឆ្នាំ ២០២៣ ធនាគារពិភពលោក បានទម្លាក់ការព្យាកររបស់ខ្លួន សម្រាប់កំណើន សេដ្ឋកិច្ចពិភពលោក ២០២៣ មកនូវត្រឹម ១,៧៥ភាគរយ ជំនួសឱ្យអត្រា ៣ភាគរយដែលខ្លួនបានព្យាករនាពេល កន្លងមក។ ការធ្លាក់ចុះនៃកំណើននេះ បានកើតឡើងស្របពេលដែលប្រទេសមានសេដ្ឋកិច្ចខ្លាំងខ្លាភាគច្រើន មានសន្ទុះកំណើនយឺតយ៉ាវ។

មូលហេតុដែលនាំអោយធនាគារពិភពលោកទម្លាក់ការព្យាកររបស់ខ្លួនគឺដោយសារឥទ្ធិពលនៃការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលកាន់តែខ្លាំង សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែនកំពុងបន្ត វិបត្តិស្បៀងអាហារ និងថាម ពលជាដើម។  ធនាគារពិភពលោកក៏ជឿជាក់ផងដែរថាការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់និងអតិផរណាខ្ពស់នឹងបង្ខំឱ្យធនាគារកណ្តាលបន្តរឹតបន្តឹងអត្រាការប្រាក់។ នេះទំនងជាធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកកាន់តែបន្តធ្លាក់ចុះថែមទៀត

ប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសរីកចម្រើនអាចប្រឈមមុខនឹងការលំបាកជាច្រើននៅពេលដោះស្រាយបន្ទុកបំណុលសាធារណៈ និងរូបិយប័ណ្ណក្នុងស្រុកធ្លាក់ចុះ។

របាយការណ៍របស់ធនាគារពិភពលោកបានព្យាករកំណើនសេដ្ឋកិច្ចអាមេរិកត្រឹមតែ ០,៥ភាគរយក្នុងឆ្នាំ២០២៣ ប្រទេសចិនកើន៤,៣ភាគរយ។ប្រទេសវៀតណាមត្រូវបានគេព្យាករថា កើនឡើងខ្ពស់ជាងគេនៅក្នុងតំបន់អា ស៊ីប៉ាស៊ីហ្វិកជាមួយនឹងអត្រា ៦,៣ភាគរយនៅឆ្នាំ ២០២៣៕

RELATED ARTICLES