ភ្នំពេញ៖បន្ទាប់ពីអាកខានអស់រយៈពេល៣ឆ្នាំដោយសារតែកូវីដ ពេលនេះពិព័រណពាណិជ្ជកម្មថៃ Thailand Products Expo 2023 បានវិលត្រឡប់មកវិញហើយ នៅមជ្ឈមណ្ឌុលពិព័ណកោះពេជ្រ រាជធានីភ្នំពេញ ដែលមានរយៈពេល៤ថ្ងៃគឺពីថ្ងៃទី១២ដល់ថ្ងៃទី១៥ខែមករា ឆ្នាំ២០២៣ ចាប់ពីម៉ោង០៩ព្រឹក ដល់០៩យប់។នៅថ្ងៃទី១២ ខែមករា ពិធីសម្ពោធជាផ្លូវការត្រូវបានប្រារពឡើងក្រោមអធិបតីលោកស៊ា ម៉ៅ រដ្ឋលេខាធិការទីស្ដីការ គណៈរដ្ឋមន្រ្ដី,លោកយិន សុផា អគ្គនាយកនៃក្រុមហ៊ុន ធ្វីន ហ្គោត អ៊ិកស៊ីប៊ីសិន ត្រេឌីង ឯ.ក ,លោកស្រីជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមអ្នកជំនួញថៃ នៅកម្ពុជា និងលោកឈន់ឡាថិត ថេបយ៉ុត ទីប្រឹក្សាពាណិជ្ជកម្មប្រចាំសា្ថនទូតថៃនៅកម្ពុជា។



ពិព័រណនេះក៍មានការការប្រគុំតន្រ្ដីរយៈពេល៤ថ្ងៃពេញដែលមានតារាចម្រៀងល្បីៗជាច្រើនដួងច្រៀងសម្ដែងជូនបងប្អូនទស្សនាមានដូចជាលោកលឹម តិចម៉េង,លី ពីរ៉ានុត ,កញ្ញាម៉ង់ ចាន់កញ្ញា,ចាន់ នឿថង ,នាងគន្ធា ,ឌីយ៉ាតា និងតារាកិត្តិយសជាច្រើនដួងទៀត។នៅថ្ងៃបើកសម្ពោធនោះគេឃើញមានតារាម៉ូដែលថៃប្រុសរូបសង្ហារដល់ទៅ១១ដួងបានដើរបង្ហាញម៉ូដបង្ហាញផលិតផលជូនដល់ភ្ញៀវបានទស្សនាផងដែរ ខណៈដែលតារាបង្ហាញម៉ូដរបស់កម្ពុជាជាបុរសរូបសង្ហារទាំង៥ដួងដែលជ្រើសបានពីកម្មវិធីMister Friend Ship Cambodia 2022 ក៍បានទៅចូលរួមនិងថតរូបភាពបង្ហាញផលិតផលផ្សេងៗតាមស្ដង់ជាច្រើនទើបធ្វើឲ្យទាំងភ្ញៀវជាតិ និងអន្ដរជាតិចាប់អារម្មណ៍ជាខ្លាំង។



សូមបញ្ជាក់ថាសម្រាប់ពិពរណ៍ពាណិជ្ជកម្មថៃThailand Products Expo 2023 នេះមានការដាក់បង្ហាញនិងលក់ផលិតផលនិងទំនិញរួមទាំងអាហារជាច្រើនប្រភេទមកពីថៃមានដូចជា៖សំលៀកបំពាក់ និងវាយនភ័ណ្ឌ,គ្រឿងសម្អាង និងផលិតផលថែរក្សារសម្រស់ជាច្រើនម៉ាក,សំភារៈក្នុងផ្ទះ និងផ្ទះបាយ,សំភារៈដេគ័រ និងតុបតែងផ្ទះ,សំភារៈទារកនិងកុមារ,វត្ថុអនុស្សាវរីយ៍,គ្រឿងទាក់ទងវិស័យកសិកម្ម ,អាហារ និងភេសជ្ជៈ រួមទាំងទំនិញ និងផលិតផលជាច្រើនទៀត។



តារាសម្ដែងនីតា វរវង្ស បានឲ្យដឹងថានាងជាប់ធ្វើជាMC សម្រាប់ការប្រគុំតន្រ្ដី Thailand Products Expo 2023 ឆ្នាំនេះហើយមានអារម្មណ៍រីករាយនៅពេលដែលបានមើលស្ដង់ជាច្រើនដែលមានទាំងអាហារនិងសំភារៈដែលនាងចូលចិត្ត។នាងថាការងារពិធីការិនីជាអាជីពថ្មីរបស់នាងបន្ថែមពីការការសម្ដែងភាពយន្ដហើយតាមរយៈពិពរណ័ពាណិជ្ជកម្មថៃរយៈពេល៤ថ្ងៃនេះនាងរំពឹងថាទទួលបានបទពិសោធន៍ល្អៗជាច្រើនព្រឹត្តិការណ៍ដ៍អស្ចារ្យមួយនេះជាមិនខាន៕


