Tuesday, September 17, 2024
Homeសង្គម និងជីវិតទៀតហើយ! កៀកបុណ្យចូលឆ្នាំចិន ខឹម វាសនា បន្តជេរប្រមាថភិក្ខុសាន សុជា

ទៀតហើយ! កៀកបុណ្យចូលឆ្នាំចិន ខឹម វាសនា បន្តជេរប្រមាថភិក្ខុសាន សុជា

សៀមរាប ៖ លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលតាំងខ្លួនជាព្រហ្មរក្សាលោក ហើយកន្លងទៅតែងថ្លែងជេរប្រមាថភិក្ខុ សាន សុជា ធម្មកថិកល្បី  ជារឿយៗនោះ ថ្មីៗនេះទៀត ខណ:ដែល កៀកដល់ថ្ងៃបុណ្យចូលឆ្នាំចិន ស្រាប់តែមេបក្សនយោបាយដែលគិតតែរឿងពន្យល់ធម៌នេះ បានបន្តថ្លែងជេរ ប្រមាថព្រះសង្ឃ សាន សុជា ជាថ្មី ដោយហៅព្រះធម្មកថិកអង្គនេះថា ជាសត្វទុគ្គតិភព សត្វដែលខួរមិនមែន ជាទ្វារមនោ អាចគិតយល់ហេតុផលបាន ដោយខឹងព្រះគ្រូ សាន សុជា មានថេរដីការឿងថា មនុស្សឆោតរក លេខដាក់គ្មាន ដែលយកលុយមែនទែន ទៅទិញលុយក្លែងក្លាយ ផ្ទះក្រដាស ឡានក្រដា និងក្រដាសសែន មក ដុតឧទ្ទិសឱ្យខ្មោច ជាពិសេសជនជាតិខ្មែរកាត់ចិន ។

លោកខឹម វាសនា បានសរសេរក្នុងទំព័របណ្តាសង្គម ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ថា “អ្វីដែលកើតមកពីកម្ម គឺមានហេតុនិងផលរបស់ហេតុច្បាស់លាស់ប្រាកដប្រជាណាស់។ សីលព្វត្តប្បរាមាសៈ គឺពិធីទាំងឡាយដែលកើតមកពីជំនឿ សាសនាទាំងអស់ អស់សីលព្វត្តប្បរាមាសៈ គឺអស់ពិធីសាសនា ទាំង ឡាយនេះឯង។ សាន សុជា ឋិតនៅក្នុងពិធីនៃជំនឿសាសនាទាំងស្រុង ជាវិញ្ញាណដែលមិនអាចគិតយល់ហេតុ និងផលរបស់ហេតុបាន ថែមទាំងចិត្តអត់ស្គាល់អារម្មណ៍ មនោសញ្ចេតនាទៀត គឺច្បាស់ណាស់ ជាចិត្តសត្វ ទុគ្គតិភព អត់ខុសអីបន្តិច។ អ្នកទាំងអស់ដែលគោរពបូជាបុគ្គលដែលគួរឱ្យតិះដៀល ជាវិញ្ញាណរបស់សត្វ ដែល ខួរមិនមែនជាទ្វារមនោ អាចគិតយល់ហេតុផលបានទេ ដូច្នេះទើបព្រះពុទ្ធ សម្តែងថា គោរពបុគ្គលដែលគួរតិះ ដៀល ធ្លាក់នរក ដូចគេធាក់ពីក្រោយនោះ…”។

ជាមួយនេះ លោកខឹម វាសនា បានចែករំលែកនូវឃ្លីបវីដេអូឃ្លីបមួយ ដែលភិក្ខុវជិរប្បញ្ញោ សាន សុជា បាន លើកឡើងពីរឿង “មនុស្សឆោត យកលុយមែនទែន ទៅទិញលុយក្លែងក្លាយ និងក្រដាសសែន និងផ្ទះក្រដាស មកដុតឱ្យខ្មោច» ។

ក្នុងឃ្លីបវីដេអូនោះ ភិក្ខុវជិរប្បញ្ញោ សាន សុជា បានមានថេរដីកាថា “ហីមិនឃើញទេអី ក្នុងក្រដាសប្រាក់ គេ ដាក់ម៉េច? គេដាក់ថា អ្នកក្លែងបន្លំក្រដាសប្រាក់ ត្រូវផ្តន្ទាទោសតាមច្បាប់ ហើយឯងយកតែអាលុយក្លែងក្លាយ ឱ្យខ្មោច ហីចង់ឱ្យខ្មោចជាប់គុក ឬម៉េច? ហីទៅចាយហ្នឹងនៅឯណា? បើយមរាជមិនដែលមានផ្សារផងហ្នឹង ហើយទៅចាយនៅណា? វិនិយោគទុននៅណា? យើងគិតពិចារណាមើល សូម្បីតែលុយខ្មែរ ចាយបាន តែស្រុក ខ្មែរ មិនទាំងពេញស្រុកផង ខាងកើត លុយដុង ខាងក្នុងដុល្លារ ខាងលិចហ៊ឺហា លុយបាត ចាយវា មិនគ្រប់ កន្លែ ងផង ហើយតែចេញពីស្រុក លុយខ្មែរ ចាយលែងកើត ហើយល្មមដល់ស្រុកយមរាជ ស្មានថាលុយ ហ្នឹងចាយ កើត? និយាយពីថា ឆោតអើយឆោត មនុស្សនេះ មិនដឹងរកលេខអីដាក់គ្មានទេ ហើយចេះតែនឹកឃើញហើយពិធី យកអាលុយមែនទែន ទៅទិញអាលុយក្លែងក្លាយ អាត្មាអង្គុយតែសើច យូរៗទៅ។ ហើយមិនឃើញទេ ក្នុងក្រ ដាសប្រាក់ គេដាក់ម៉េច? គេដាក់ថា អ្នកក្លែងបន្លំក្រដាសប្រាក់ ត្រូវផ្តន្ទាទាសតាមច្បាប់ ហើយឯងយក តែអា លុយក្លែងក្លាយ ឱ្យខ្មោច ហីចង់ឱ្យខ្មោចជាប់គុក ឬម៉េច? ឥឡូវហ្នឹង បើវាបន្តិចបន្តួច បើត្រឹមថាបង្គ្រប់កិច្ចអី វាមិន អីទេ ឥឡូវហ្នឹងទៅប្រពៃណីដុតផ្ទះ ដុតសំបែង អស់ច្រើនណាស់ញាតិញោម ផ្ទះមួយៗ អាផ្ទះគេធំ ៥០០ដុល្លារ ១ពាន់ដុល្លារ ក៏មានដែរ ហីយើងគិតពិចារណាមើល បើយើងទុកលុយប៉ុណ្ណឹង យើងយកទៅធ្វើទាន ចែកឱ្យអ្នក ក្រីក្រ បានបុណ្យប៉ុនណា?»។

ព្រះគ្រូ សាន សុជា បន្តថា «បើដើរតាមព្រះ គេអត់ធ្វើអ៊ីចឹងទេ ព្រះអង្គធ្វើអីឱ្យគិតពីប្រយោជន៍ខ្លួនឯង និង ប្រ យោជន៍អ្នកដទៃ ហើយចុះដុតចោលខ្ទេចហ្នឹង វាបានប្រយោជន៍អី? ហើយព្រះអង្គបង្រៀនហើយថា របស់ ទាំងឡាយនោះ វាអត់បានបំប្លែងទៅជារបស់អ្នកស្លាប់ទេ មានតែសេចក្តីល្អនៅក្នុងចិត្តតែប៉ុណ្ណោះ រួចចុះបើ យើងដុតចោល មានកើតសេចក្តីល្អមកពីណា? វាទាល់តែយើងធ្វើល្អដល់គេ មានមេត្តា មានករុណា ចែក ឱ្យអ្នកដទៃមានក្តីសុខទៅ បានមានសេចក្តីល្អក្នុងចិត្ត ហើយឧទ្ទិសសេចក្តីល្អហ្នឹង ទៅដល់ពពួកញាតិ របស់ យើង។ គោលដៅព្រះពុទ្ធ បង្រៀនមនុស្សឱ្យចេះធ្វើអ៊ីចឹង។ អាត្មានិយាយអ៊ីចឹងទៅ វាចេះតែធ្វើឱ្យគេខឹង ព្រោះ ប៉ះពាល់ដល់រឿងគេលក់ផ្ទះនោះ របររបស់គេ»។

ភិក្ខុ សាន សុជា បន្តទៀតថា «ចិនមែនទែន នៅស្រុកចិន ក៏គ្មានអ្នកធ្វើដល់ថ្នាក់ហ្នឹងទេ តែចិនតិចៗនៅស្រុក ខ្មែរហ្នឹង ដល់ហើយ ហើយយើងមិនពិចារណាមើល នៅរស់ជីវិតហ្នឹង រកវីឡានៅមិនបានផង ហើយដល់ងាប់ ចង់បានវីឡា ម៉ាកអី ដុតឱ្យទាំងអស់ សុទ្ធតែក្រដាស។ បើអាត្មាជាខ្មោចវិញ អាត្មាអត់យកអាក្លែងក្លាយទេ ខំ រកស៊ីធ្វើផ្ទះធ្វើសំបែង បើប្រពន្ធអាឡោះអាល័យ ដុតផ្ទះហ្នឹងឱ្យមក កុំឱ្យអាក្លែងក្លាយនោះ ហើយរបស់ ដែល ត្រូវការបំផុត គឺខ្លួនប្រពន្ធហ្នឹង ដុតទាំងខ្លួនមក ព្រោះនឹកប្រពន្ធសម្បើមណាស់ និយាយមែនទែនណា? ដុត ឱ្យគ្នាតែអាក្លែងក្លាយ ទៅដុតអីអាក្លែងក្លាយ នៅមិនកើតផងហ្នឹង ហើយអ្នកខ្លះ ដុតប៉ាស្ព័រឱ្យទៀត ក្រែងបាន មកលេងអាមេរិក មែនតើ! គេធ្វើប៉ាស្ព័រ អាចារ្យវ៉ៃត្រាឱ្យទៀតឥឡូវ។ រឿងរក្សាប្រពៃណីអី ក៏រក្សាទៅ ប៉ុន្តែ បើ យើងធ្វើបន្តិចៗ កុំឱ្យវាហួសហេតុពេក ហើយយើងទុកលុយកាក់ហ្នឹងធ្វើជាប្រយោជន៍ទៅ រាប់រយ រាប់ពាន់ ដុល្លារហ្នឹង ឧបត្ថម្ភទៅដល់អ្នកអត់ ដូចនៅថៃ គេធ្វើល្អចំណុចហ្នឹង ពេលបុណ្យសពអី គេច្រើនធ្វើអំណោយ គេហៅសាលា គេហៅឃុំ សង្កាត់ អីទៅទទួលអំណោយទានរបស់គេ…”៕

RELATED ARTICLES