បន្ទាប់ពីអង្គការសង្គមស៊ីវិល និងអ្នកនយោបាយមួយចំនួន ចង់ឱ្យមន្ត្រីជាន់ខ្ពស់ប្រកាសទ្រព្យសម្បត្តិជាសាធារណៈ ដើម្បី ទប់ស្កាត់អំពើពុករលួយ ហើយត្រូវបានអ្នកនាំពាក្យបក្សកាន់អំណាច ច្រានចោលមក ធ្វើឱ្យមជ្ឈដ្ឋានមហាជនមានការចាប់- អារម្មណ៍ខ្លាំង ដែលមតិភាគច្រើនសុទ្ធតែចង់ឱ្យមន្ត្រីជាន់ខ្ពស់បង្ហាញទ្រព្យសម្បត្តិឱ្យគេដឹង។ ទោះយ៉ាងណា យើងក៏មានទស្សនៈ ដោយឡែកថា “អ្នកលក់ត្រកួន១កញ្ច្រែង មិនចេះលាក់ពីប្រាក់ចំណេញ ឬកាក់ល្អិតនោះទេ ប៉ុន្តែ អ្នកលក់មាស ដូរដុល្លារ មិន ដែលហ៊ានប្រាប់ពីរឿងចំណេញ”។ នេះជាវប្បធម៌ប្រពៃណីជាប់ពីបុរាណកាលមក ខណៈដែល “អ្នកមានទល់រត” ព្យាយាម លាក់លៀមពីចំនួនទ្រព្យរបស់គាត់ក៏គង់តែគេដឹង ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
យុវវ័យសម័យនេះ មិនសូវស្គាល់ពាក្យបុរាណ “អ្នកមានទល់រត” នេះទេ បើចាស់ៗមិនប្រាប់ អាចធ្វើឱ្យបាត់បង់ការយល់ ដឹងពីប្រពៃណីទំនៀមទម្លាប់ខ្មែរ។ គួរយល់ថា ប្រជារាស្ត្រខ្មែរ ពីដើម តែងសង់ផ្ទះឈើលើកសសរខ្ពស់ពីដី ប្រក់ក្បឿងស្រកាត្រី ដោយចែកជាផ្ទះប៉ិត ផ្ទះកន្តាំង ផ្ទះរោងដោល ផ្ទះរង់ដឿង ជាដើម សរុបហៅថា “ផ្ទះខ្មែរ”។ ផ្ទះប្រភេទនេះ សម្រាប់តែ នាហ្មឺនមន្ត្រី សេដ្ឋី កុដុម្ពិកៈ ថៅកែ ដង្ខៅ ខណៈដែលប្រជារាស្ត្រក្រីក្រ រស់ក្នុងខ្ទមស្បូវ ឬប្រក់ស្លឹកត្នោត ស្លឹកចាក។ ការចាយ- វាយជំនាន់នោះ គេប្រើមាស និងប្រាក់សុទ្ធ ដូចជាប្រាក់ស្លឹង ប្រាក់បាត ប្រាក់ជញ្ជីង ប្រាក់រៀល ប្រាក់ណែន ជាដើម។ សម្រាប់ នាហ្មឺនពុករលួយ តែងសល់ប្រាក់ មាស យកមកគរទុកលើផ្ទះ រហូតទល់ដំបូលក៏មានដែរ លុះគាត់ខ្លាចបាក់ផ្ទះ ក៏យកសសរ ប៉ុនៗភ្លៅមកទល់រតផ្ទះ បន្ថែមពីលើសសរកន្លោង សសររៀង ទើបធានាថាផ្ទះនោះមិនបាក់។ “អ្នកមានទល់រត” បែបនេះ មាននៅគ្រប់ស្រុក តំបន់ ទោះជាគាត់មិនប្រកាសទ្រព្យសម្បត្តិឱ្យគេដឹង ក៏ប្រជារាស្ត្រដែលក្រឡេកឃើញផ្ទះទល់រត អាច ដឹងយ៉ាងច្បាស់ថា នាហ្មឺននោះ សល់មាសរាប់រយតម្លឹង ប្រាក់រាប់រយហាប។ ទ្រព្យសម្បត្តិស្តែងចេញតាមសម្ភារនិយមផង- ដែរ ដូចជាមន្ត្រីខ្លះប្រើប្រាស់រទេះគោ ឬរទេះសេះចងចង្ក្រង់ប្រាក់ ខ្សែចន្ទោលសុទ្ធតែមាសភ្លឺចិញ្ចាច ពេលទឹមរទេះសេះ រទេះ គោ បរទៅណាម្តងៗ ចង្ក្រង់មាសប្រាក់នោះ ឮសូរច្រាវៗ! ពីរោះគួរឱ្យចង់ស្តាប់។ ក្រៅពីរទេះបញ្ចុះមាសប្រាក់ មន្ត្រីមាន ទ្រព្យច្រើន តែងមានដំរីផ្ទាល់ខ្លួនយ៉ាងតិច១បុះ (៨ក្បាល) ស្រែចម្ការរាប់រយស្លឹក ឬមានបណ្តោយរាប់គាវុត (រង្វាស់បុរាណ) គោ ក្របី សេះ រាប់សិបក្បាល។ ទ្រព្យចំណូលរបស់នាហ្មឺនសម័យនោះ បានមកពីការកេងបន្លំសួយសារអាករផ្សេងៗដែលត្រូវ ប្រមូលយកទៅដាក់ឃ្លាំងព្រះរាជទ្រព្យ ហើយក៏មិនងាយធ្លាក់បុណ្យស័ក្តិនោះដែរ បើសិនជាគាត់ស្មោះត្រង់នឹងជាតិ សាសនា ព្រះមហាក្សត្រ។
ដោយឡែកអង្គព្រះមហាក្សត្រ សម័យលង្វែក ឧដុង្គ រហូតដល់ចតុម្មុខ ក៏គ្មានអ្នកណាដឹងពីចំនួនព្រះរាជទ្រព្យនោះដែរ តែគេអាចដឹងពីប្រភពចំណូលផ្សេងៗ សម្រាប់ព្រះអង្គយកទៅកសាងវត្តអារាម ឬព្រះរាជទានដល់ប្រជារាស្ត្រក្រីក្រ។ នៅ ក្នុងរឿង “ព្រះវេស្សន្តរ” បញ្ជាក់យ៉ាងច្បាស់ថា ក្នុង១ថ្ងៃ ព្រះវេស្សន្តរ តែងទ្រង់បរិច្ចាគព្រះរាជទ្រព្យ១សែនតម្លឹងមាស ដាក់ ទានដល់ស្មូមយាចកកម្សត់ទុគ៌ត។ ដូច្នេះលុះត្រាតែមានចំណូលខ្ពស់ណាស់ ទើបព្រះអង្គមានលទ្ធភាពចំណាយ១សែនតម្លឹង បាន ដោយមានប្រភពពីសួយសារអាករ នាំមកពីស្តេចចំណុះ១០១នគរ ដូចជាសួយមាស សួយប្រាក់ សួយសំពត់អាវសាវ- ស្បៃ សួយស្រូវ សួយក្រវាញជាដើម។
នៅក្នុងរជ្ជកាលព្រះបាទអង្គឌួង យោងតាមឯកសារមហាបុរសខ្មែរ បញ្ជាក់ថា ព្រះមហាក្សត្រមានខេត្ត៣៩ នាំសួយសារ- អាករមកថ្វាយព្រះអង្គ ខណៈដែលខេត្ត៥ ឡើងសម្តេចព្រះមហាឧភយោរាជ ខេត្ត៥ទៀត ឡើងសម្តេចព្រះមហាឧបរាជ និងខេត្ត៣ ឡើងសម្តេចព្រះវររាជមាតា សរុបខេត្ត៥២ ទូទាំងព្រះនគរ។ មុននឹងឡើងដល់ព្រះមហាក្សត្រ ចៅហ្វាយខេត្ត ឬ កំណាន់ខេត្ត ត្រូវឡើងតាមឋានានុស័ក្តិជាមុនសិន ដូចជាកំណាន់ខេត្តកំពង់ស្វាយ, អាសន្នទុក្ខ, បារាយណ៍, ជើងព្រៃ, កំពង់- សៀម, ស្ទឹងត្រង់ ៦ខេត្តនេះ ឡើងសម្តេចចៅហ៊្វាទឡ្ហៈ ខណៈដែលកំណាន់ខេត្តទ្រាំង, បាទី, ព្រៃកប្បាស, កំពត, បន្ទាយ- មាស, ក្រាំងសម្រែ, ពាម ទាំង៧ខេត្តនេះ ឡើងឧកញ៉ាយមរាជ មុននឹងឡើងបន្តដល់ព្រះមហាក្សត្រ។
ចូលមកដល់រជ្ជកាលព្រះបាទនរោត្តម ទំនងជាមើលឃើញពីអំពើពុករលួយរបស់មន្ត្រីខ្មែរ ដែលកេងបន្លំសួយសារអាករ រហូតដល់មន្ត្រីថ្នាក់ខេត្តខ្លះសល់ទ្រព្យសម្បត្តិដល់ថ្នាក់ “ទល់រត” ទើបបារាំងស្នើសុំព្រះរាជយោបល់ពីព្រះមហាក្សត្រ សុំដាក់ បញ្ចូលប្រាក់ពន្ធដារ ទៅក្នុង “ឃ្លាំងប្រាក់រួមនៃព្រះរាជាណាចក្រ” (ទរសៃរៀ នូឆ៉ិេ ដុ យ្រៀម៉ាេ) ដោយមានទាហាន បារាំងតាមដានប្រាក់ចំណូលគ្រប់ខេត្ត និងសម្រេចថ្វាយប្រាក់បៀវត្សចំពោះព្រះមហាក្សត្រ ក្នុង១ខែ ៣ម៉ឺនរៀល។ យោង តាមការស្រាវជ្រាវ ប្រាក់ខែមន្ត្រីចតុស្តម្ភជំនាន់នោះ ចាប់ពី៤០រៀល ដល់៦០រៀល ប្រាក់ខែស្រីស្នំ ១០រៀល ខណៈដែល ផ្ទះឈើសសរផ្ទឹក៣ខ្នង តម្លៃ៦០រៀល។ ប្រាក់១៥ ឬ១៦រៀល ស្មើ១ណែន ដែលប្រាក់១ណែននេះ អាចទិញបានទាសា- ទាសីម្នាក់ទៅប្រើ ដូច្នេះប្រាក់បៀវត្សសម្រាប់ព្រះមហាក្សត្រ ៣ម៉ឺនរៀលនោះ សម្បើមណាស់។ ក្រោយមក បារាំង បាន ថ្វាយបៀវត្សដល់ព្រះបាទស៊ីសុវត្ថិ ចំនួន៤ម៉ឺនរៀល ដោយប្រកាសឱ្យដឹងជាសាធារណៈ ប៉ុន្តែព្រះរាជទ្រព្យនេះ ព្រះរាជាបាន បរិច្ចាគទៅវិញ ស្ទើរតែគ្មានសល់ គឺឱ្យតែថ្ងៃសីល ព្រះអង្គតែងធ្វើបុណ្យដាក់ទានមិនដែលដាច់។
ក្រឡេកមើលព្រះមហាក្សត្រតាមបណ្តាប្រទេសនានា ដែលសោយរាជ្យយូរ សល់ព្រះរាជទ្រព្យមិនតិចទេ ដោយបង្ហាញ ជាសាធារណៈ ដូចជាអតីតព្រះមហាក្សត្រថៃ ភូមិភុន អៈឌុនយ៉ៈដេត ព្រះចៅស៊ុលតង់ប៊្រុយណេ ព្រះចៅអារ៉ាប៊ីសាអ៊ូឌីត ជាដើម សល់ព្រះរាជទ្រព្យរាប់ពាន់លានដុល្លារ។ ដោយឡែកប្រធានាធិបតីអាមេរិក បារ៉ាក់ខ៍ អូបាម៉ា គេដឹងថា សល់ទ្រព្យ សម្បត្តិជាង៧លានដុល្លារ បានប្រភពពីប្រាក់ខែសុទ្ធសាធ ខណៈដែលលោកដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតថ្មី សល់ ទ្រព្យសម្បត្តិជិត៤ពាន់លានដុល្លារ បានមកពីការរកស៊ីផ្នែកអចលនវត្ថុ។
គួរបញ្ជាក់ថា ប្រាក់បៀវត្ស បានមកពីពន្ធដារត្រាភាស៊ី ដែលប្រជារាស្ត្រត្រូវបំពេញកាតព្វកិច្ចបង់ជូនរដ្ឋ ដែលជួន- កាលក៏មានការលើកលែងឱ្យរួចពន្ធដែរ។ ឧទាហរណ៍ តេជោមាស ស្តេចត្រាញ់ខេត្តកំពង់ស្វាយ បានលើកលែងឱ្យប្រជារាស្ត្រ នៅស្រុកកំពង់ហៅ បានរួចពន្ធ៣ឆ្នាំ ដើម្បីតបស្នងសងគុណអ្នកស្រុកនេះ ដែលបានរួមចំណែកក្នុងការកម្ចាត់ពួកឧទ្ទាម “ស្តេច សំរែ” ដោយប្តូរឈ្មោះ “ខេត្តកំពង់ហៅ” ទៅជា “ខេត្តកំពង់លែង” សព្វថ្ងៃក្លាយជាស្រុកមួយរបស់ខេត្តកំពង់ឆ្នាំង។
យោងតាមការស្រាវជ្រាវខាងលើនេះ យើងអាចសរុបបានថា សួយសារអាករ មុននឹងធ្លាក់ដល់ឃ្លាំងរួម ត្រូវឆ្លងកាត់ មន្ត្រីរាជការតាមឋានានុស័ក្តិ កើតជាអំពើពុករលួយរហូតដល់ “អ្នកមានទល់រត”។ បើយកទិដ្ឋភាពពីបុរាណកាល មកឆ្លុះមើល បច្ចុប្បន្នកាល វាមិនខុសគ្នាទេ ពោលគឺអំពើពុករលួយ វាកើតពីពន្ធដារ ត្រាភាស៊ី នេះឯង។ ដូចយើងលើកឡើងរួចហើយថា “អ្នករកស៊ីលក់ត្រកួន១កញ្ច្រែង តែងតែប្រាប់គេពីប្រាក់ចំណេញ ឬកាក់ល្អិតរបស់គាត់ ប៉ុន្តែអ្នករកស៊ីលក់មាស ដូរដុល្លារ មិន ដែលហ៊ានប្រាប់គេពីប្រាក់ចំណេញនោះទេ”។ ករណីតំណាងរាស្ត្រខ្លះ ក៏ដូចមន្ត្រីមួយចំនួនអះអាងថា នឹងប្រកាសទ្រព្យសម្បត្តិ គាត់ជាសាធារណៈនោះ គឺមកពីគាត់ “លុយស្តើង” មិនខុសពីមីងលក់ត្រកួន។ ផ្ទុយពីមន្ត្រីទ្រព្យស្តុក ឬ “លុយក្រាស់” មិន ហ៊ានប្រកាស មិនខុសពីអ្នករកស៊ីលក់មាស ដូរដុល្លារ បារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន។ បើតម្រូវឱ្យមានវិសោធនកម្មច្បាប់ស្តីពី ការប្រកាសទ្រព្យសម្បត្តិ ពី “ដាក់ស្រោមសំបុត្រ” ទៅជាប្រកូកប្រកាស “ដាក់មីក្រូ” ជាសាធារណៈនោះ ច្បាស់ជា “ទ្រព្យ ច្រើន និងការភូតភរ ដើរទន្ទឹមគ្នា” មិនខានឡើយ។
សរុបទៅ “អ្នកមានទល់រត” ដែលយើងព្យាយាមស្រាវជ្រាវរាវរកព្រឹត្តិការណ៍ពីបុរាណមកបង្ហាញនេះ គឺចង់ឱ្យប្រជា- ពលរដ្ឋខ្មែរ ជាពិសេស អ្នកចូលចិត្តតាមដានស្ថានការណ៍ស្រុកទេស បានជ្រាបពីករណីអ្នកមានទ្រព្យច្រើនព្យាយាមលាក់លៀម ពីទ្រព្យរបស់ខ្លួន។ បើសិនជានាហ្មឺនមន្ត្រី សេដ្ឋី កុដុម្ពិកៈ ថៅកែ ដង្ខៅ ដើរអួតធនធានខ្លួននោះ ច្បាស់ជាក្រុមចោរឃ្លាំមើល មិនខានឡើយ។ ដូច្នេះរឿងប្រកាសទ្រព្យសម្បត្តិជាសាធារណៈ ឬលាក់ទុកក្នុងថតតុ ជារឿងរបស់អ្នកនយោបាយ ត្រូវដោះ- ស្រាយរួមគ្នាឱ្យមានឯកភាព បើយល់ឃើញថា ធ្វើយ៉ាងណាស្រួល ក៏លៃទៅតាមហ្នឹងទៅ៕
ដោយ ៖ អាចារ្យថាំ