Thursday, May 9, 2024
Homeតារាខ្មែរលី ម៉ារីណា ៖ថាអត់ក្ស័យធន

លី ម៉ារីណា ៖ថាអត់ក្ស័យធន

ភ្នំពេញ៖អ្នកមេម៉ាយលី ម៉ារីណា បានប្រកាសកាលពីពេលថ្មីៗនេះថានាងចង់លក់ផ្ទះ និងដីធ្លី​ខ្លះ​ដើម្បីយកថវិការ​ទៅផ្គត់ផ្គងដល់ការសិក្សាររបស់កូនប្រុសនាង ដែលការថ្លែងបែបនេះ​ធ្វើ​ឲ្យគេសង្ស័យថាម៉ារីណា ក្ស័យធន ឬ​ឡុង​​​ចុងទៅហើយបានជាដល់ថ្នាក់លក់ផ្ទះ​សម្បែងដែល​ខ្លួនកំពុងរស់នៅសព្វថ្ងៃនេះ។យ៉ាងណាក្នុងជំនួបផ្ទាល់​នៅពេល​សាក​សួររឿងទៅលែងរួច​បាន​ជាដាក់លក់កេរ្ដិ៍​អាក​បែ​បនេះត្រូវបានម៉ារីណា អះអាងថានាងមិនមែន​នាង​ក្ស័យធន​ឬធ្លាក់ខ្លួន​នោះទេ។

 លី ម៉ារីណា ថ្លែងថាដោយសារតែនាងមានផ្ទះដលទៅ៣កន្លែងផ្សេងគ្នា ហេតុនេះ​ហើ​យ​បាន​ជា​ចង់​លក់ចេញផ្ទះ​១ភ្ជាប់ទាំងដីចំការផង​នៅឆ្ងាយពីក្រុងបន្ដិចដែល​រូបនាងមិន​ធ្លាប់​ទៅ​​រស់​នៅ ដើម្បីយកលុយមកផ្គត់ផ្គងដល់​ការ​សិក្សារដល់កូននាង​ដែលចំណាយ១ឆ្នាំពី៣​ទៅ៤ពាន់​ដុល្លារ ហើយសល់លុយខ្លះទុករកស៊ីឬពង្រីក​ជំនួញ។នាង​ថារបរក្រៅសិល្បៈរបស់​នាងគឺលក់​អ៊ឺវ៉ាន់ តាមOnline នោះគឺនៅតែតំណើរការជាធម្មតាទេ ហើយនាងLive លក់​រាល់​ថ្ងៃ។

 ក្រៅពីចង់បញ្ចេញផ្ទះ១ក្នុងចំណោមផ្ទះទាំង៣ លី ម៉ារីណា ក៍នៅតែតូចចិត្តរឿង​នាង​ចោទអតីតប្ដីលោកសាត ចាន់ថន ដែលថាលួចគ្រឿងអលង្ការពីនាងអស់ពីខ្លួន​តាំងពីខែ​ឧស​ភា ឆ្នាំ២០២២ នោះនាងថាពេល​នេះនៅតែ​ស្ងាត់​ដូចចោលួចសេះព្រោះលោកចាន់ថន គ្មាន​ចេត​នាយកមកប្រគល់ឲ្យនាងវិញទេ បើទោះជានាងសុំយ៉ាង​ណាក៍ដោយ។នាង​បន្ថែមថា​ដោ​យ​​សារតែអស់សង្ឃឹមនិងរឿងមិនអាចយកទ្រព្យរបស់ខ្លួន​បានមកវិញ​បែបនេះ​ហើយទើប​ចូល​ឆ្នាំ២០២៣ នេះនាងចង់បំភ្លេចោលរឿងណាដែលមិនអាចយកមកបាន ព្រោះបើនៅអលោះ​អា​ល័យរបស់ទាំងនោះនាងថាតើគេព្រមឲ្យយើងវិញអត់?

 ថ្វីត្បិតលី ម៉ារីណា វាចាបែនេះក្ដី ប៉ុន្ដែនាងសារភាពថាពេលខ្លះគឺនាងសប្បាយ​រីករាយ​តែ​នៅពេលធ្វើការងារ​សិល្បៈប៉ុណ្ណោះ ព្រោះជាតួនាទី ប៉ុន្ដែពេលក្រៅឆាកនាងស្រងូត​ស្រងាត់​ម្នាក់ឯង ព្រោះការថតសិល្បៈមិន​បាន​លុយទាំងដុលដូចនាងបាត់បង់នោះទេ ហេតុនេះ រាល់​ថ្ងៃ​នាង​យកការងារដើម្បីបន្លប់ទុកខ្លួនឯងប៉ុណ្ណោះ។

  នៅដើមឆ្នាំ២០២៣ នេះលី ម៉ារីណា បានឲ្យដឹងដែរថានាងកំពុងថត​រឿង​បុ​រាណ” ”អប្ស​រា​​មហាអង្គរ”របស់​ហង្ស​មាស​ដែលភាពយន្ដនេះនាងមានមោទនភាពខ្លាំង ព្រោះបានសម្ដែង​ជាមួយលោកទេព រិនដារ៉ូ និងអ្នកនាងអម្ពរ ទេវី ព្រោះនាងចាត់ទុកថារៀមច្បងទាំងពីរជាIdol របស់នាងតាំងពីរូបនាងនៅក្មេងម្លេះ។ដោយឡែកទាក់ទងរឿង​គូជីវិតថ្មីវិញម៉ារីណា អាយុ៤៣​ឆ្នាំថានាង​មិនមែនបិតបេះដូងនោះទេ ប៉ុន្ដែបុរសថ្មីដាច់ខាតនាងត្រូវ​តែពិនិត្យឲ្យ​ច្បាស់​​​​លាស់​ជាង​មុន ដើម្បីកុំឲ្យដើរជាន់ដានចាស់ ហើយចិតុ្តនាងចង់”ជួញជិត ប្រសើរជាងជួញឆ្ងាយ”៕

RELATED ARTICLES