Wednesday, April 24, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា ៖ស្ទាក់ស្ទើចិត្តរឿងមិត្តភក្ដិជម្រុញ

ឱក សុគន្ធកញ្ញា ៖ស្ទាក់ស្ទើចិត្តរឿងមិត្តភក្ដិជម្រុញ

ភ្នំពេញ៖នៅថ្ងៃខួបអាពាហ៍ ពិពាហ៍៣ឆ្នាំរបស់ឱក សុគន្ធកញ្ញា កាលពីថ្ងៃទី១១ ឧសភា និង​ខួបកូន​ប្រុស​នាង​គម្រប់៣ឆ្នាំថ្ងៃទី១១ វិចិ្ឆកា ២០២២​ ប្អូនថ្លៃលោកថៅកែហង្សមាសរូប​នេះ​ទទួលបាន​សារ​ពីមិត្តភ្ដិនៅ​ជុំវិញ​ខ្លួន​ដែលភាគច្រើនជាតារារួមអាជីពនោះគឺពួកគេ​ចង់ឃើញ​នាងពពោះ​កូន​​ទី២  ពិសេសអ្នកស្និតនាង​បង្ហើបថា​សុគន្ធកញ្ញា ចង់បានកូនស្រីនោះឲ្យ​សម្រេ​ច​តាមបំណង តែពេលនេះ​តារា​កូន១នៅតែមិនទាន់ពពោះ​កូនទី២​ឡើយ ប៉ុន្ដែនាងបាន​ព្យា​យាម​សម្រកគីឡូឲ្យស្វែល ព្រោះ​​តាំងពីមានសា្វមីនិងកូន១មកគ្រប់គ្នាមើលឃើញ​ថា​តារា​វ័យ​៣៦ឆ្នាំ​រូបនេះមានព្រលឹង​ជាមុន។ការពន្យាពេលយកកូនថែមរបស់សុគន្ធកញ្ញា នៅឆ្នាំ២០២៣ នេះគឺ​ដូចគ្នា​ទៅនិងសុ​គន្ធ និសា ,ពេជ្រ សូលីកា និងសួស វីសា ជាដើម ដែលមុននេះ​លេចឭ​ថា​តារា​ខាងលើចង់បាន​កូនដូចគ្នានៅឆ្នាំនេះ ប៉ុន្ដែឥឡូវម្នាក់ៗសម្រុកចេញ​ច្រៀងរាំតាម​ឆាក​តន្រ្ដីកើប​លុយធំនៅរដូវ​ក្ដៅ​នេះ ទើបមិន​ទាន់មានម្នាក់ណាពោះធំឡើយ។

 ថ្វីត្បិតតែឱក សុគន្ធកញ្ញា មិនទាន់សម្រេចចិត្តយកកូនមួយទៀតក្ដី ប៉ុន្ដែចំណងស្នេហា​នាង​ជាមួយលោកអ៊ឹង សុខលី នៅតែរឹងមាំ ដោយសារតែប្អូនថៅកែហង្សមាសដែល​លេចឭ​ថា​មានស្រីក្មេងៗជាច្រើន​តោងស្នេហាមុន​លោកក្លាយទៅជាស្វាមីសុគន្ធកញ្ញា នោះពេល​នេះ​អគ្គ​នាយកប៉ុស្ដិ៍ហង្សមាសរូបនេះមិនហ៊ាន​ស្និតស្នេហ៍​តារា​ណា​ដូចមុនក្រៅពីភរិយាលោកឡើយ។អ្វីដែលសុគន្ធកញ្ញា កាន់តែទុកចិត្តស្វាមីនាងដោយគ្មានការរារែក​ចិត្ត​នោះ​គឺលោកសុខលី តែង​ហៅនាងថាជា”ឧត្តមភរិយា”ឬ”មាតាដៃ១០០” ជាដើមដែលពាក្យ​ពេ​ជ​ន៍​ទាំងនោះបញ្ជាក់ថា​លោក​ស្រលាញ់និងឲ្យតម្លៃដល់នាងបំផុត​ហើយនារីគ្រប់រូបចង់បាន​ពាក្យ​ទាំងនេះពីស្វាមី តែគ្មានសំ​ណាងដូច​កញ្ញា ឡើយ។

 ក្រៅពីមិនទាន់ទទួលបានកាដូកូនទី២នោះឱក សុគន្ធកញ្ញា នៅឆ្នាំ២០២៣ នេះបាន​បាត់​បង់ដៃគូចម្រៀងពិសេស​របស់នាងនោះគឺជាលោកខែម ប៊ុនថៃ ដែលបានចប់កុងត្រានៅ​ហង្ស​មាសរយៈពេល៥ឆ្នាំ ហើយទៅរួមទ្រនុំ​ជា​មួយ​​លោកព្រាប សុវត្ថិ នៅGalaxy ទើបគេជឿរ​ថាសុគន្ធកញ្ញា គ្មានជម្រើសណាផ្សេងក្រៅពីងាកទៅ​ចាប់ដៃគូ​ចាស់​ជាមួយលោកឆន សុវណ្ណា​រាជ វិញនោះទេ ព្រោះជាពួកគេទាំងពីរក៍ជាដៃគូយល់ចិត្តដែរ ប៉ុន្ដែច្បាស់​ណាស់​ថា​ឈុតឆាក​អោប​ថើបគ្នានៅ​លើឆាកតន្រ្ដីឬការប្រកាសសារភាពស្នេហ៍ដូចមុននោះ​ប្រាកដជាលោក​សុ​វណ្ណា​​រាជ មិនហ៊ាន​ធ្វើ​ទៀតឡើយ ព្រោះខ្លាចមេលោកដែលជាស្វាមីរបស់កញ្ញា ឆេះដុំ​។ដោយ​ឡែកFan មួយ​ចំ​នួន​​ថាសុគន្ធ​កញ្ញា នឹងពិបាករកដៃគូជំនួសលោកប៊ុនថៃ ប៉ុន្ដែនៅថ្ងៃ​តារាកូន​៣ចូលGalaxy ជាផ្លូវការកាលពីថ្ងៃទី១៣ មករា នោះ​​កញ្ញា ដែលក្លាយជាតារាមានឥទ្ធិពល​បំ​ផុត​នៅ​ហង្ស​មាស​នោះនាងគ្មានប្រតិកម្មឡើយ៕

RELATED ARTICLES