ព័ត៌មានទាន់ហេតុការណ៍បំផុត
UN៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ ថ្មីលោក Antonio Guterres បានថ្លែង ថាលោកចង់ ជួបលោក ដូណាល់ ត្រាំ ឲ្យបានឆាប់តាម ដែលអាចធ្វើ ទៅបានហើយ ថែមទាំងបាន ប្តេជ្ញាបង្កើត នូវការចរចា ដែលមាន ប្រយោជន៍ជា មួយនិងរដ្ឋបាល ថ្មីរបស់សហរដ្ឋអាមេរិក ។
លោក Guterres ដែលធ្លាប់ បានជួបពិភាក្សា ជាមួយនិង លោកប្រធានាធិ បតីរុស្ស៊ី វ្លាឌីមៀរ ពូទីន កាលពី ចុងខែមុន នេះបានថ្លែងថាលោកមាន ក្តីរំពឹងចំពោះ លទ្ធផល ស្រដៀងគ្នា នេះជា មួយនិង ប្រធានាធិបតី ជាប់ឆ្នោត សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ។
លោក Antonio Guterres (ស្តាំ) និងលោកវ្លាឌីមៀរ ពូទីន (ឆ្វេង) ពេលជួបពិភាក្សាគ្នាកន្លងមក
អតីតនាយក រដ្ឋមន្ត្រីព័រទុយហ្គាល់ រូបនេះនឹងកាន់តំណែង បន្តពីលោកបាន គីមូន នៅថ្ងៃទី១មករា ឆ្នាំ២០១៧តទៅ ក្នុងពេលវេលាមួយ ដែលមានការ បង្ហូរឈាមគ្នា កំពុងបន្តកើត ឡើងក្នុង ប្រទេសស៊ីរី ហើយក៏មានការ ចោទជា សំណួរឡើងអំពីតួនាទីរបស់ សហរដ្ឋអាមេរិក លើពិភព លោកក្រោម រដ្ឋបាល របស់លោក ប្រធានាធិបតី ដូណាល់ ត្រាំ ផងដែរ ។
លោក Guterres បានថ្លែងប្រាប់ ប៉ុស្តិ៍ទូរទស្សន៍ ព័រទុយហ្គាល់ SIC ក្នុងកិច្ចសម្ភាសន៍ មួយកាល ពីថ្ងៃពុធថា ខ្ញុំធ្វើកិច្ចការ បានយ៉ាងល្អប្រសើរក្នុង ជំនួបជា មួយនិង លោកប្រធា នាធិបតីពូទីន ហើយខ្ញុំរំពឹងថា ចំណុចនេះក៏ នឹងក្លាយ ជាករណី មួយដូច្នោះដែរ ជាមួយនិងលោកដូណាល់ ត្រាំ ។
លោកបន្ថែមថា វាគឺពិតជាស្ថិតក្នុង ចំណាប់ អារម្មណ៍របស់ ខ្ញុំក្នុងការទស្សនកិច្ចជួប ជាមួយលោកត្រាំ កាន់តែ ឆាប់កាន់ តែប្រសើរតាមដែលអាចធ្វើទៅបាន ។ សហ រដ្ឋអាមេរិកមិន ត្រឹមតែជាអ្នក ផ្តល់ជំនួយដ៏ធំ របស់អង្គការ សហប្រជាជាតិ ប៉ុណ្ណោះទេ ថែមទាំងជាកម្លាំង ជាមូលដ្ឋាន គ្រឹះនៅក្នុង ការធ្វើសកម្មភាពនានា របស់ខ្លួន(UN) ទៀតផង ។
ទោះជាយ៉ាងណា កាលពី ថ្ងៃសុក្រនេះ លោក ត្រាំ បានថ្លែងថាគោល នយោបាយរបស់ រដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន នឹងមានភាពខុសប្លែកគ្នា បន្ទាប់ពី លោកចូលកាន់តំណែង ។ ខណៈសម្រាប់ អង្គការសហ ប្រជាជាតិនឹង ខុសប្លែកគ្នា បន្ទាប់ពីថ្ងៃទី ២០មករាតទៅ នេះបើ តាមការ បង្ហោះនៅ លើបណ្តាញ សង្គមTwitter ។