Thursday, September 19, 2024
Homeព័ត៌មានជាតិប្រធានមន្ទីរអប់រំ បំភ្លឺរឿងគ្រូឈូសសក់សិស្ស

ប្រធានមន្ទីរអប់រំ បំភ្លឺរឿងគ្រូឈូសសក់សិស្ស

បាត់ដំបង ៖ បន្ទាប់ពីផ្ទុះការចែករំលែកនិងប្រតិកម្មព្រោងព្រាត ពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធ ទៅនឹងករណីគ្រូបង្រៀន នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សំពៅលូន ខេត្តបាត់ដំបង ចាប់ឈូសសក់ សិស្សនៅក្នុងថ្នាក់ ដោយអះអាងថា ខុសនឹងវិន័យសាលា នោះមក ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្ត បាត់ដំបង បានបកស្រាយថា នេះគឺជាការអនុវត្តរបស់ក្រុមប្រឹក្សាវិន័យរបស់សាលា ដោយមានការឯកភាព ពីអាណាព្យាបាលផងដែរ។

លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ថា លោកបានទទួល ព័ត៌មាននេះហើយ និងបានបញ្ជាឱ្យមន្ទីរអប់រំ យុវជន និងកីឡា សហការជាមួយនាយកសាលា ចុះទៅពិនិត្យ លើករណីនេះ នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សំពៅលូន ដើម្បីបន្តនីតិវិធី។

ចំណែកលោកយី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់ថា ករណីកាត់ សក់កូនសិស្សនៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សំពៅលូន គឺជាការអនុវត្តរបស់ក្រុមប្រឹក្សាវិន័យសាលា ដោយលោកនាយកសាលា គណៈកម្មការគ្រប់គ្រងសាលា និងអាណាព្យាបាល បានឯកភាពគ្នាថា កូនសិស្ស ប្រុស មានសក់ជាគំរូ គឺសក់ខ្លី ឬហៅថាសក់ ប៉េអឹម។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង បានបញ្ជាក់ថា “កូនសិស្សប្រុសដែលក្រុម ប្រឹក្សាវិន័យកាត់ សក់នេះ គឺជាកូនសិស្សមិនព្រមអនុវត្តតាមក្រុមប្រឹក្សាវិន័យ ដូចនេះហើយទើបក្រុមប្រឹក្សាវិន័យរបស់សាលា ឈូសសក់ ដើម្បីឱ្យកូនសិស្សទាំងនេះទៅកាត់សក់ខ្លី ប៉ុន្តែ បែរជាយករូបភាពនេះទៅបង្ហោះលើបណ្តាញសង្គម រហូតមានការបកស្រាយផ្សេងៗគ្នា ប៉ុន្តែ នេះជាកាតអនុវត្តក្រុមប្រឹក្សាវិន័យរបស់សាលាទេ”។

លោកប្រធានមន្ទីរ បន្ថែមថា ចំពោះការអនុវត្តរបស់ក្រុមប្រឹក្សាវិន័យវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សំពៅ លូន គឺមិនមានការប្រតិកម្មណាមួយពីឪពុកម្តាយ និងអាណាព្យាបាលរបស់សិស្សនោះទេ ព្រោះសាលាកំណត់ ឱ្យកូនសិស្សប្រុសទាំងអស់ ត្រូវតែមានសក់ខ្លី ហើយចំពោះករណីនេះ គឺអាណាព្យាបាលរបស់សិស្ស បានឯក ភាពគ្នាតាំងពីដើមឆ្នាំមកម៉្លេះ។

លោកបានថ្លែងថា ការតម្រូវឱ្យកូនសិស្សប្រុសទាំងអស់ កាត់សក់ខ្លី ដើម្បីឱ្យសិស្សមានសក់ខ្លីស្អាតសមនឹង សិស្សល្អ គោរពតាមវិន័យរបស់សាលារៀន ដែលបានកំណត់។ ចំពោះសិស្សប្រុសដែលមិន ព្រមអនុវត្តតាម វិន័យសាលា រហូតក្រុមប្រឹក្សាវិន័យកាត់សក់នេះ គឺមានចំនួន២៣នាក់។

បើតាមលោកប្រធានមន្ទីរអប់រំខេត្ត ការអនុវត្តស្តង់ដារសក់នេះ មិនមែនមាននៅតែវិទ្យាល័យសំពៅលូន នោះទេ តែក៏អនុវត្តនៅសាលាដទៃទៀតដែរ។ សម្រាប់ការអនុវត្តវិន័យសក់ខ្លីនេះ គឺបានអនុវត្តជោគជ័យនៅវិទ្យាល័យកំ រៀង ផងដែរ។

គួរបញ្ជាក់ថា ករណីក្រុមប្រឹក្សាវិន័យនៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សំពៅលូន ឈូសសក់កូនសិស្ស ប្រុសៗដែលមិនគោរពវិន័យសាលាខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ហើយរូប ភាពនេះ ត្រូវបានសិស្សយកទៅបង្ហោះលើបណ្តាញសង្គម ហ្វេសប៊ុក រហូតធ្វើមានមហាជនលេងបណ្តាញ សង្គមមួយនេះ នាំគ្នារិះគន់ និងមានការបកស្រាយផ្សេងគ្នា៕

RELATED ARTICLES