Thursday, March 28, 2024
Homeសន្ដិសុខសង្គម ឃាត់ខ្លួនមេតុងទីន ចេញសែកស្អុយ

 ឃាត់ខ្លួនមេតុងទីន ចេញសែកស្អុយ

ភ្នំពេញ ៖ ស្ត្រីរូបស្រស់ម្នាក់ ដែលគេស្គាល់ថា ជាមេតុងទីន ត្រូវបានសមត្ថកិច្ចជំនាញព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីឆបោក និងចេញសែកស្អុយ រាប់សិបម៉ឺនដុល្លារ។

ការឃាត់ខ្លួនស្ត្រីជាមេតុងទីននេះ បានធ្វើឡើង កាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ រួចបញ្ជូនទៅសាលា ដំបូងរាជធានីភ្នំពេញ ភ្លាមៗតែម្តង។

ស្ត្រីដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះឡុង រ៉ានី ភេទស្រី អាយុ៣៥ឆ្នាំ មានលំនៅ ផ្ទះលេខ៤០ស ផ្លូវលេខ ៣៥០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង។

ការចាប់ខ្លួនមេតុងទីនខាងលើនេះ ត្រូវបានសមត្ថកិច្ចបង្ហើបឱ្យដឹងថា ធ្វើឡើងតាមដីកាបញ្ជាឱ្យចូលខ្លួន របស់ ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយយោងទៅលើពាក្យបណ្តឹងរបស់ឈ្មោះឈឹម ភារី ដែល មានមេធាវីការពារក្តីតំណាងដោយអាណត្តិ គឺលោកស្រី នួន មករា សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រ កម្ពុជា។

តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ បានសុំប្តឹងឈ្មោះឡុង រ៉ានី និងប្តី ជាមេតុងទីន បានលេងជាមួយគ្នា មាន ក្បាលតុងទីន ផ្តាច់ខ្សែ ១០០(៧) ៦០០(៦) ៥០០(៦) (ដូចមានក្នុងឧបសម្ភ័ន្ធភ្ជាប់) ដោយដើមបណ្តឹងជាកូនតុងទីន បានបង់គ្រប់ចំនួន និងដល់ពេលត្រូវកើប ប្រាក់តុងទីន ទាំងអស់វិញ សរុប ៣២៧ ១៦០ដុល្លារ ពីមេតុង ទីន ឈ្មោះឡុង រ៉ានី និងប្តី ទើបពួកគាត់ (ឈ្មោះឡុង រ៉ានី និងប្តី) បានចេញជាមូលប្បទានបត្រ ១សន្លឹក ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ របស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ដែលមានទឹកប្រាក់ចំនួន ២២៩ ៦៦០ដុល្លារ  និងសន្យា ប្រគល់ប្រាក់សុទ្ធខាងក្រៅ ឱ្យបានគ្រប់ចំនួនបន្ថែមទៀត។ ប៉ុន្តែនៅពេលដល់ថ្ងៃកំណត់បើកប្រាក់ ក្នុងមូល ប្បទានបត្រខាងលើ នៅធនាគារ (ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣) ដើម្បីធ្វើការទូទាត់ប្រាក់តាមការកំណត់ ស្រាប់ តែខាងធនាគារឆ្លើយតបថា មូលប្បទានបត្រនេះ មិនមានសាច់ប្រាក់ទេ ហើយត្រូវបានខាងមេតុងទីនប្លុកមូល ប្បទាបត្រនេះ ដោយគ្មានហេតុផលអ្វីទាំងអស់ទៀតផង។

 ពាក្យបណ្តឹងបានបញ្ជាក់ទៀតថា នៅមានកូនតុងទីនជាច្រើននាក់ដែលរងគ្រោះ ដោយសារមេតុងទីន ពីរនាក់ប្តី ប្រពន្ធខាងលើនេះ វេចលុយរត់ សរុបជាទឹកប្រាក់ប្រមាណជិត ២លានដុល្លារ ហើយកូនតុងទីនដែលរងគ្រោះ ទាំងអស់នោះ កំពុងរៀបចំឯកសារពាក់ព័ន្ធ ដើម្បីពឹងពាក់មេធាវីការពារផ្លូវច្បាប់ ប្តឹងឈ្មោះឡុង រ៉ានី និងប្តីជា មេតុងទីន បន្តបន្ទាប់ទៀត។

ដូច្នេះក្នុងនាមជាជនរងគ្រោះ ស្នើសុំឱ្យស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មេត្តាចាត់ការលើមេតុង ទីន និងប្តី ដូចមានឈ្មោះខាងលើ ឱ្យបានតឹងរ៉ឹងបំផុត និងតាមផ្លូវច្បាប់ជាធរមាន៕

RELATED ARTICLES