Saturday, April 27, 2024
Homeសន្ដិសុខសង្គម ក្រមុំស្ទាវ ណាត់វ៉ៃគ្នាក្នុងវត្ត ប៉ូលិសឃាត់ខ្លួន៩នាក់

 ក្រមុំស្ទាវ ណាត់វ៉ៃគ្នាក្នុងវត្ត ប៉ូលិសឃាត់ខ្លួន៩នាក់

កំពង់ស្ពឺ ៖ សមត្ថកិច្ចជំនាញស្រុកភ្នំស្រួច បានឃាត់ខ្លួនក្មេងស្រី សរុបចំនួន៩នាក់ ពាក់ព័ន្ធនឹងករណីវាយ តប់គ្នានៅក្នុងវត្តត្រពាំងក្រឡឹង ស្ថិតក្នុងភូមិក្រាំងខ្ជាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីវេ លាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។

សមត្ថកិច្ចនគរបាលស្រុកភ្នំស្រួច បានឱ្យដឹងថា ក្មេងស្រីដែលត្រូវឃាត់ខ្លួន ទាំង៩នាក់ រួមមាន ទី១-ឈ្មោះប៉ា រតនា ហៅអូន អាយុ១៤ឆ្នាំ រស់នៅភូមិតាំងស្រឡៅ ឃុំតាំងស្យា ស្រុកភ្នំស្រួច។ ទី២-ឈ្មោះយ៉ាន ស្រីពេជ្រ អាយុ១៦ឆ្នាំ រស់នៅភូមិត្រពាំងក្រឡឹង ឃុំគិរីវ័ន ស្រុកភ្នំស្រួច។ ទី៣-ឈ្មោះទុយ សុខឌី ហៅតែ អាយុ១៨ឆ្នាំ រស់នៅភូមិតាំងស្រឡៅ ឃុំតាំងស្យា ស្រុកភ្នំស្រួច។ ទី៤-ឈ្មោះម៉ែន ពេជ្រណាលីស អាយុ១៥ឆ្នាំ រស់នៅ ភូមិក្រាំងក្វាវ ឃុំគិរីវ័ន ស្រុកភ្នំស្រួច។ ទី៥-ឈ្មោះហង់ និរតី អាយុ១៦ឆ្នាំ រស់នៅភូមិតាំងស្រឡៅ ឃុំតាំងស្យា ស្រុកភ្នំស្រួច។ ទី៦-ឈ្មោះយ៉ាង ដានី អាយុ១៥ឆ្នាំ ភូមិតាំងស្រឡៅ ឃុំតាំងស្យា ស្រុកភ្នំស្រួច។ ទី៧-ឈ្មោះយី ម៉ាឌី អាយុ១៤ឆ្នាំ រស់នៅភូមិតាំងស្រឡៅ ឃុំតាំងស្យា ស្រុកភ្នំស្រួច។ ទី៨-ឈ្មោះសារឿន រស្មី ភេទស្រី អាយុ ១៥ឆ្នាំ ភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច និងទី៩-ឈ្មោះ ឈន ករណា ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅ ភូមិក្រាំងខ្វាវ ឃុំគិរីវ័ន ស្រុកភ្នំស្រួច។

ចំណែកភាគីរងគ្រោះ មានគ្នា៥នាក់ រួមមាន ទី១-ឈ្មោះជៃ មិនា អាយុ ១៦ឆ្នាំ។ ទី២-ឈ្មោះហេង លីណា អាយុ ១៦ឆ្នាំ។ ទី៣-ឈ្មោះជូ សុជាតា អាយុ១៥ឆ្នាំ។ ទី៤-ឈ្មោះចូក សំណាង អាយុ១៧ឆ្នាំ និងទី៥-ឈ្មោះព្រំ សុភារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ។ ទាំងអស់គ្នា ជាសិស្សសាលាវិទ្យាល័យ ហ៊ុនសែន ភ្នំស្រួច ស្ថិតក្នុងភូមិក្រាំងខ្ជាយ ឃុំ តាំងស្យា ស្រុកភ្នំស្រួច។

ប្រភពដដែល បានបន្តថា ក្រោយការសាកសួរ ឈ្មោះទាំង៩នាក់ខាងលើ បានឆ្លើយសារភាពថាខ្លួនពិតជាមាន ការជាប់ពាក់ព័ន្ធនឹងករណីបង្កហិង្សាទៅលើភាគីម្ខាងទៀតដែលមានគ្នា៥នាក់ បណ្តាលឱ្យរងរបួសស្រាលប្រា កដមែន។ មូលហេតុបណ្តាលមកពីពួកគេមានទំនាស់ពាក្យសម្តី និងធ្លាប់ឌឺដងដាក់គ្នាជាញឹកញាប់។

ទាក់ទិននឹងករណីនេះ សមត្ថកិច្ចនគរបាលជំនាញ បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទាំង៩នាក់ខាង លើ ទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES