អេស្ប៉ាញត្រូវប៉ះអ៊ីតាលីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Nations League ខណៈម្ចាស់ផ្ទះ ហុល្លង ត្រូវប៉ះក្រូអាស៊ី។

ការប្រកួតនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៤-១៥ ខែមិថុនា និងការប្រកួតចំណាត់ថ្នាក់ទី៣ និងវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី១៨ ខែមិថុនា ដោយមានការប្រកួតទាំងអស់នៅ Rotterdam។
អេស្ប៉ាញបានយកឈ្នះអ៊ីតាលី ២-១ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃការប្រកួតឆ្នាំ២០២១ មុននឹងចាញ់បារាំង នៅវគ្គផ្ដាច់ព្រ័ត្រ។ហូឡង់បានចាញ់ក្នុងវគ្គផ្តាច់ព្រ័ត្រក្នុងឆ្នាំ ២០១៩ ក្រោមថ្វីជើងរបស់ម្ចាស់ផ្ទះព័រទុយហ្គាល់ឈ្នះ ១-០៕