Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិស៊ីមបាវេ បដិសេធ ​ការនាំចេញ​ សត្វព្រៃ​ ទៅចិន​ដើ​ម្បី សងបំណុលយោធា

ស៊ីមបាវេ បដិសេធ ​ការនាំចេញ​ សត្វព្រៃ​ ទៅចិន​ដើ​ម្បី សងបំណុលយោធា

ព័ត៌មានតំបន់អាហ្វ្រិក

ស៊ីមបាវេ៖ ស្ថានទូតស៊ីមបាវេ ប្រចាំប្រទេសចិន​បាន​បដិសេធ​នូវ​របាយការណ៍ព័ត៌មាន​ដែល​បានចេញផ្សាយថា​រដ្ឋាភិបាល​ស៊ីមបាវេនាំចេញ​សត្វពាហនៈ​ពពួកសត្វព្រៃ​​ជាច្រើនប្រភេទ​ផ្សេងៗគ្នា​ដើម្បី​សងបំណុល​យោធា​មួយខ្លះៗ​ ឬទាំងស្រុង​ ដោយ​លើកឡើងថា​ខ្លួនមិនបានធ្វើបែបនេះឡើយ ។

កាសែត The Times បានរាយការណ៍កាលពីថ្ងៃច័ន្ទ​ថា​លោកស្រី Grace Mugabe គឺជា​ស្ត្រី​ទី​១​របស់ស៊ីមបាវេ​ដែលថ្មីៗនេះបាន​បញ្ជូន​​ពពួកសត្វ​ពាហនៈ​ចម្លែកៗ​ជា​ច្រើន​ទៅកាន់​សួន​សត្វព្រៃ​របស់ជនជាតិ​ចិនមួយកន្លែង​ដើម្បី​សង​ថ្លៃ​បំណុល​ផ្នែក​សម្លៀក​បំពាក់​យោធា​សម្រាប់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ ។

ចំណែក​រដ្ឋបាលព្រៃឈើ​រដ្ឋរបស់ចិន​បាន​អះអាងថា​ស៊ីមបាវេ​បាន​បញ្ជូន​សត្វពាហនៈ​មកកាន់ប្រទេសចិន​ និងបានបន្ថែមថា​វាត្រឹមតែ​ជា​សកម្ម​ភាព​ពាណិជ្ជកម្ម​តែប៉ុណ្ណោះ ។

ទន្ទឹម​និងនេះ​និយោជិត​ម្នាក់​នៅ​ការិយាល័យ​ព័ត៌មាន​រដ្ឋបាលព្រៃឈី​ចិន​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុក​របស់ចិនមួយកាលពីថ្ងៃពុធនេះថា​ រដ្ឋបាល​ជំនាញ​បាន​អនុម័ត​​លើ​ការនាំចូល​សត្វពាហនៈ​ពី​ស៊ីមបាវេរួចហើយ​ និងបានអះអាង​​​ថា​ការ​នាំចូល​នេះ​គឺស្របតាម​ច្បាប់​និងការ​ធ្វើនិយ័តកម្ម ។

គួរ​បញ្ជាក់ថាកាសែត The Guardian បាន​កត់សម្គាល់​ថា​​បណ្តាប្រទេស​ជាច្រើន​ដូចជា​ឥណ្ឌា អេស្ប៉ាញ និង​ សហរដ្ឋអាមេរិក​ក៏​បាននាំចូល​សត្វដំរី​ពីប្រទេស​ស៊ីមបាវេ​ផងដែរ ។

RELATED ARTICLES