Thursday, September 19, 2024
Homeព័ត៌មានអន្តរជាតិការបំផ្ទុះគ្រាប់បែកអត្តឃាតនៅប៉ាគីស្ថាន ស្លាប់២៨ របួសជាង១៥០នាក់

ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅប៉ាគីស្ថាន ស្លាប់២៨ របួសជាង១៥០នាក់

យោងតាមក្រុមមន្ត្រីប៉ូលិសប៉ាគីស្ថានបាននិយាយថា យ៉ាងហោចណាស់មនុស្ស២៨នាក់ បានស្លាប់និងជាង ១៥០នាក់រងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែក នៅឯព្រះវិហារឥស្លាមមួយកន្លែងនៅភាគពាយព្យនៃទីក្រុង Peshawarប្រទេសប៉ាគីស្ថាន។ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើងបន្តទៀត។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានAljazeera កាលពីថ្ងៃចន្ទទី៣០ខែមករាឆ្នាំ២០២៣។

មន្ត្រីប៉ូលិស Sikandar Khan បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃចន្ទថា ការបំផ្ទុះនេះបានកើតឡើង នៅឯវិហារឥស្លាមដែលមនុស្សមួយចំនួនធំបានប្រមូលផ្តុំគ្នាសម្រាប់ការអធិស្ឋាន។លោកបានបន្ថែមថាផ្នែកមួយ នៃអគារបានដួលរលំហើយមនុស្សជាច្រើនត្រូវបានគេជឿថាស្ថិតនៅក្រោមវា។

យោងតាមសេចក្តីរាយការណ៍របស់លោក Kamal Hyder អ្នករាយកាណ៍ព័ត៌មានរបស់Al Jazeera ពីទីក្រុង Islamabad បាននិយាយថា ព័ត៌មានលម្អិតកំពុងលេចឡើងថា ការវាយប្រហារនេះត្រូវបាន ធ្វើឡើងដោយអ្នក បំផ្ទុះគ្រាប់បែកអត្តឃាត។លោកបានបន្ថែមថាយើងក៏កំពុងទទួលបាន ព័ត៌មានលម្អិតផងដែរជនបំផ្ទុះអត្តឃាត ខ្លួនឯងកំពុងអង្គុយនៅជួរខាងមុខនៃការអធិស្ឋានក្រុមជំនុំនៅខាងក្នុងវិហារអ៊ីស្លាម។

មន្ត្រីប៉ូលិសអាយុ៣៨ ឆ្នាំម្នាក់មានឈ្មោះថា Meena Gul បាននិយាយថា ខ្ញុំស្ថិតនៅក្នុងវិហារអ៊ីស្លាម នៅពេល ដែលគ្រាប់បែកបានផ្ទុះឡើង។ ខ្ញុំមិនដឹងថា ខ្ញុំ រស់ដោយរបៀបណាទេ។

លោក Gul បានបន្ថែមថា មានអ្នកគោរពបូជាច្រើនជាង ១៥០ នាក់នៅខាងក្នុងវិហារអ៊ីស្លាម នៅពេលដែលគ្រាប់ បែកបានផ្ទុះឡើង។

មូលហេតុនៃការផ្ទុះនេះមិនទាន់ដឹងច្បាស់នៅឡើយទេ ។ នាយករដ្ឋមន្ត្រី Shebaz Sharifបានថ្កោលទោសយ៉ាង

ខ្លាំងចំពោះការវាយប្រហារនេះ។នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Sharif បាននិយាយថា អ្នកនៅពីក្រោយ ឧបទ្ទវហេតុនេះមិនមានជាប់ពាក់ព័ន្ធជាមួយសាសនាឥស្លាមទេ។លោកបានបន្ថែមថា៖ «ប្រជាជាតិទាំងមូលកំ ពុងឈររួបរួមប្រឆាំងនឹងការគំរាមកំហែងនៃអំពើភេរវកម្ម»។

ចំណែកអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan បានបង្ហោះលើ Twitterថ្កោលទោសការវាយប្រហារ នេះ។

លោកបានសរសេរថា៖ «យើងសូមថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារអត្តឃាតរបស់ភេរវជននៅក្នុង វិហារឥស្លាម Peshawar ក្នុងពេលបន់ស្រន់»។វាជាការចាំបាច់ដែលយើងធ្វើឱ្យប្រសើរ ឡើងនូវការប្រមូលព័ត៌ មានសម្ងាត់របស់យើង និងបំពាក់កម្លាំងប៉ូលិសរបស់យើងឱ្យបានត្រឹមត្រូវ ដើម្បីប្រឆាំងនឹងការគំរាមកំហែង នៃអំពើភេរវកម្ម»។រហូតមកដល់ពេលនេះ មិនទាន់មានក្រុម ឬបុគ្គលណាមួយចេញមុខអះអាងទទួលខុសត្រូវ នៅក្នុងទីក្រុង Peshawar ដែលជារដ្ឋធានីនៃខេត្ត Khyber Pakhtunkhwa ជាប់ព្រំដែនប្រទេសអាហ្វហ្គានីស្ថាន នោះទេ៕

RELATED ARTICLES