Thursday, September 19, 2024
Homeព័ត៌មានអន្តរជាតិរុស្ស៊ី សន្យាផ្តល់ប្រាក់រង្វាន់ដល់អ្នក បំផ្លាញរថក្រោះ និងយន្តហោះចម្បាំង របស់ណាតូ

រុស្ស៊ី សន្យាផ្តល់ប្រាក់រង្វាន់ដល់អ្នក បំផ្លាញរថក្រោះ និងយន្តហោះចម្បាំង របស់ណាតូ

ក្រុមហ៊ុនForesដែលជាក្រុមហ៊ុនផលិតសារធាតុគីមីរបស់រុស្ស៊ីបានសន្យាផ្តល់ រង្វាន់ដល់ទាហានរបស់ ខ្លួន សម្រាប់ការបំផ្លាញរថក្រោះ M1 Abramsរបស់អាមេរិក និង Leopard 2 របស់អាល្លឺម៉ង់នៅអ៊ុយក្រែន។ ដំណឹង នេះកើតឡើងបន្ទាប់ពីក្រុងវ៉ាស៊ីនតោន និងក្រុងប៊ែរឡាំងបានអនុម័តការប្រគល់ជូនក្រុងគៀវ កាលពីសប្តាហ៍ មុន។

ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួនថា ទាហានរុស្ស៊ីដែលបំផ្លាញ ឬចាប់យករថក្រោះប្រយុទ្ធ Leopard 2 របស់អាល្លឺម៉ង់ ឬ Abrams របស់អាមេរិក នឹងទទួលបានរង្វាន់ទឹកប្រាក់ ៧០៧០០ដុល្លារសម្រាប់រង្វាន់ដំបូង។ ការទូទាត់សម្រាប់រថក្រោះបន្ទាប់ នឹងទទួលបានរង្វាន់៧០៧០ដុល្លារ] ។

ក្រុមហ៊ុនបានបន្ថែមថាប្រសិនបើអ៊ុយក្រែនទទួលបានយន្តហោះចម្បាំង F-15 និង F-16 នោះក្រុមហ៊ុន Fores នឹងផ្តល់រង្វាន់២១២១០០ដុល្លារសម្រាប់ការបាញ់យន្តហោះអោយធ្លាក់លើកដំបូង។

ទីក្រុងប៊ែរឡាំងបាននិយាយកាលពីសប្តាហ៍មុនថាខ្លួននឹងផ្គត់ផ្គង់រថក្រោះLeopard 2s ចំនួន ១៤គ្រឿង ហើយ បានផ្តល់ភ្លើងខៀវនូវការចែកចាយរថក្រោះផលិតដោយអាល្លឺម៉ង់ពីបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត។ អធិការបតី Olaf Scholz បាននិយាយថា ប្រទេសអាល្លឺម៉ង់និងដៃគូរបស់ខ្លួនកំពុងស្វែងរកការផ្គត់ផ្គង់រថក្រោះសរុបចំនួន១១២ គ្រឿង។

ទន្ទឹមនឹងនេះដែរ រថក្រោះ Abrams ចំនួន ៣១ គ្រឿងរបស់អាមេរិកក៏ត្រូវបានប្រធានាធិបតីអាមេរិកចុះហត្ថលេខា ផ្តល់អោយដែរ៕

RELATED ARTICLES