ប្រធានាធិបតីបៃដិនបាននិយាយកាលពីថ្ងៃចន្ទថា លោកនឹងមិនបញ្ជូនយន្តហោះចម្បាំង F-16 ទៅកាន់អ៊ុយក្រែន ដើម្បីជួយដល់សង្រ្គាមរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីនោះទេ។
ឆ្លើយទៅនឹងសំណួរអ្នកសារព័ត៌មាននៅសេតវិមានថាតើលោកពេញចិត្តក្នុងការបញ្ជូនយន្តហោះដែលមេដឹកនាំអ៊ុយក្រែនបានស្នើនៅក្នុងបញ្ជីអាវុធចុងក្រោយបំផុត(យន្តហោះF-16 )របស់ពួកគេដែរឬទេលោកបានឆ្លើយថា “ទេ”។

បណ្តាប្រទេសលោកខាងលិចបន្ទាប់ពីមានការបែកបាក់គ្នាយ៉ាងធ្ងន់ធ្ងរនៅខែនេះ ទីបំផុតបានយល់ព្រម បញ្ជូនរថក្រោះទំនើបនិងស្តង់ដារដែលជាអាវុធដ៏មានឥទ្ធិពលបំផុតមួយទៅអោយអ៊ុយក្រែន។
បារាំងមិនច្រានចោលលទ្ធភាពផ្តល់យន្តហោះចម្បាំងអោយអ៊ុយក្រែន

លោក អ៊ីម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២៣បាននិយាយថាបារាំង មិនច្រានចោលលទ្ធភាពក្នុងការផ្តល់យន្តហោះចម្បាំងខ្លួនឱ្យអ៊ុយក្រែនឡើយ ប៉ុន្តែលោកបានព្រមានពីហានិភ័យ នៃការរីកសាយនៃជម្លោះ។នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
លោក ម៉ាក្រុង រាល់ការដឹកជញ្ជូនអាវុធអោយអ៊ុយក្រែន វាមិនបានធ្វើឱ្យសមត្ថភាពយោធាបារាំងទន់ខ្សោយឡើយ ប៉ុន្តែបារាំងត្រូវជឿថាអាវុធដែលបញ្ជូនឱ្យនឹងមិនត្រូវបានអ៊ុយក្រែន ប្រើប្រាស់ដើម្បីវាយប្រហារនៅក្នុងដីរុស្ស៊ី ដែលបង្កឱ្យសង្រ្គាមកាន់តែរីកធំឡើយ។ ទន្ទឹមនេះ លោកម៉ាក្រុង ក៏បានជជែកជាមួយនាយករដ្ឋមន្រ្តីហូឡង់ ដែលមានបំណងបញ្ជូនយន្តហោះចម្បាំង F-16 របស់ខ្លួនឱ្យអ៊ុយក្រែនផង។
បន្ទាប់ពីកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីហុល្លង់ លោក Mark Rutte លោកម៉ាក្រុងបានប្រាប់អ្នកសារព័ត៌មានថា រដ្ឋាភិបាលរបស់លោកបានមើលឃើញថា គ្មានការហាមឃាតជុំវិញការបញ្ជូនយន្តហោះចម្បាំង F-16 ដែលផលិតដោយសហរដ្ឋអាមេរិកទៅកាន់អ៊ុយក្រែន ប៉ុន្តែបានសារភាពថា វានឹងជា ជំហានដ៏ធំមួយ៕