Monday, March 17, 2025
Homeព័ត៌មានអន្តរជាតិIMF រំពឹងថាសេដ្ឋកិច្ចពិភពលោកកើនឡើង ២,៩ ភាគរយយឺតពីឆ្នាំ ២០២២

IMF រំពឹងថាសេដ្ឋកិច្ចពិភពលោកកើនឡើង ២,៩ ភាគរយយឺតពីឆ្នាំ ២០២២

ទស្សនវិស័យសម្រាប់សេដ្ឋកិច្ចពិភពលោកកំពុងរីកលូតលាស់គួរអោយកត់សម្គាល់នៅពេលដែលប្រទេសចិនបន្ធូរបន្ថយគោលនយោបាយកូវីដ-សូន្យហើយពិភពលោកបង្ហាញពីភាពធន់ដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងការប្រឈមមុខនឹងអតិផរណាខ្ពស់អត្រាការប្រាក់កើនឡើងនិងសង្គ្រាមដែលកំពុងបន្តរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។

យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បានរំពឹងថាសេដ្ឋកិច្ចពិភពលោកនឹងកើនឡើង ២,៩% នៅឆ្នាំ២០២៣។ ការព្យាករណ៍នោះគឺប្រសើរជាង ការព្យាករណ៍កាលពីខែតុលាឆ្នាំ២០២២ ដែលដែលថាកំណើន​សេដ្ឋកិច្ចពិភព​លោកមានត្រឹមតែ២,៧% ទោះបីជាធ្លាក់ចុះពីការប៉ាន់ប្រមាណកំណើន ៣,៤% ក្នុងឆ្នាំ ២០២២ក៏ដោយ។

IMFដែលជាអង្គការផ្តល់ប្រាក់កម្ចីដែលមានប្រទេសចំនួន១៩០ ព្យាករណ៍ពីការថយចុះអតិផរណានៅឆ្នាំនេះ ដែលជាលទ្ធផលនៃការដំឡើងអត្រាការប្រាក់យ៉ាងខ្លាំងដោយធនាគារកណ្តាលសហព័ន្ធនិងធនាគារកណ្តាលសំខាន់ៗផ្សេងទៀត។ ការដំឡើងអត្រាការប្រាក់ទាំងនោះត្រូវបានគេរំពឹងថានឹងបន្ថយតម្រូវការអ្នកប្រើប្រាស់ដែលបានជំរុញឱ្យតម្លៃកើនឡើង។ នៅទូទាំងពិភពលោកIMFរំពឹងថាអតិផរណាអ្នកប្រើប្រាស់នឹងធ្លាក់ចុះពី ៨,៨% កាលពីឆ្នាំមុនមក ៦,៦% ក្នុងឆ្នាំ ២០២៣ និង ៤,៣% នៅឆ្នាំ ២០២៤។

លោក Pierre-Olivier Gourinchas ប្រធានសេដ្ឋវិទូរបស់ IMF បាននិយាយនៅក្នុងសន្និសីទ​សារព័ត៌មានមួយ​ក្នុង​ប្រ​ទេសសិង្ហបុរីថា លក្ខខណ្ឌពិភពលោកមានភាពប្រសើរឡើង ដោយសារសម្ពាធអតិផរណាចាប់ផ្តើមថយចុះ។

ពេលនេះ IMF រំពឹងថា សេដ្ឋកិច្ចរបស់ប្រទេសចិន ដែលជាប្រទេសធំទីពីររបស់ពិភពលោក បន្ទាប់ពី​សហរដ្ឋ​អា​មេរិក នឹងកើនឡើង៥,២% នៅឆ្នាំនេះ កើនឡើងពីការព្យាករណ៍ខែតុលា ៤,៤% ។

ជាមួយគ្នានេះ ប្រទេសចិន និងឥណ្ឌា គួរតែមានចំនួនពាក់កណ្តាលនៃកំណើនពិភពលោកក្នុងឆ្នាំនេះ ខណៈ​ដែលសហរដ្ឋអាមេរិក និងអឺរ៉ុបបានរួមចំណែក ១០% ។នេះបើយោងតាម Gourinchas ។

ទស្សនវិស័យកំណើនឆ្នាំ ២០២៣ របស់ IMF បានបង្ហាញពីភាពប្រសើរឡើងសម្រាប់សហរដ្ឋអាមេរិក ដោយ​ព្យាករថានឹងកើនឡើង ១,៤%) ក៏ដូចជាសម្រាប់ប្រទេសចំនួន19ដែលចែករំលែករូបិយប័ណ្ណអឺរ៉ូ កើនឡើង០,៧%) ។ IMF បាននិយាយថា អឺរ៉ុប ទោះបីជាទទួលរងពីកង្វះថាមពលនិងតម្លៃ​ខ្ពស់ដែលបណ្តាល​មកពីការ​លុកលុយ​របស់រុស្ស៊ីលើអ៊ុយក្រែនក៏ដោយ បានបង្ហាញឱ្យឃើញ មានភាពធន់ជាងការរំពឹងទុក។

សេដ្ឋកិច្ចរបស់រុស្ស៊ី ដែលរងការវាយប្រហារដោយទណ្ឌកម្ម បន្ទាប់ពីការលុកលុយរបស់អ៊ុយក្រែន បានបង្ហាញ​ឱ្យឃើញពីភាពរឹងមាំជាងការរំពឹងទុកផងដែរ។ IMF ព្យាករថា ប្រទេសរុស្ស៊ីនឹងកើនឡើង ០,៣% នៅឆ្នាំនេះ។

ដោយឡែកចក្រភពអង់គ្លេសគឺជាករណីលើកលែងដ៏គួរឱ្យចាប់អារម្មណ៍ចំពោះទស្សនវិស័យរបស់ IMF សម្រាប់​ឆ្នាំ ២០២៣។ IMF បានព្យាករណ៍ថាសេដ្ឋកិច្ចរបស់អង់គ្លេសនឹងធ្លាក់ចុះ ០,៦% នៅឆ្នាំ ២០២៣។ នៅក្នុងខែតុលា IMF បានរំពឹងថានឹងមានកំណើន ០,៣% ។ អត្រាការប្រាក់ខ្ពស់ និងថវិការរដ្ឋាភិបាល​កាន់តែតឹងតែង​កំពុងច្រ​បាច់​កសេដ្ឋកិច្ចអង់គ្លេស៕

RELATED ARTICLES