Monday, March 17, 2025
Homeព័ត៌មានអន្តរជាតិ ចំនួនអ្នកស្លាប់ដោយការបំផ្ទុះគ្រាប់បែកនៅប៉ាគីស្ថានកើនដល់92 នាក់

 ចំនួនអ្នកស្លាប់ដោយការបំផ្ទុះគ្រាប់បែកនៅប៉ាគីស្ថានកើនដល់92 នាក់

ក្រុមមន្ត្រីបាននិយាយថាចំនួនអ្នកស្លាប់ដោយសារការបំផ្ទុះគ្រាប់បែកអត្តឃាតនៅវិហារឥស្លាមមួយនៅភាគពាយ័ព្យប្រទេសប៉ាគីស្ថានកាលពីថ្ងៃចន្ទបានកើនឡើងដល់៨៧និងរបួសជាង១០០នាក់គិតមកត្រឹមល្ងាចថ្ងៃអង្គារនេះ។ក្នុងចំណោមអ្នកស្លាប់នេះក៏មានមន្ត្រីប៉ូលិសជាង២០នាក់ផងដែរ។នេះបើយោងតាមការចេញផ្សាយរបស់សារ ព័ត៌មានប៊ីប៊ីស៊ីកាលពីថ្ងៃអង្គារទី៣១មករាឆ្នាំ២០២៣។

វិហារឥស្លាមនេះស្ថិតនៅក្នុងតំបន់ទីស្នាក់ការប៉ូលីសដែលមានសន្តិសុខខ្ពស់ហើយការស៊ើបអង្កេតកំពុងដំណើរការពីរបៀបដែលអ្នកបំផ្ទុះគ្រាប់បែកអាចចូលបាន។

អ្នកនាំពាក្យមន្ទីរពេទ្យបានបញ្ជាក់ថា មនុស្សជាង ១០០ នាក់នៅតែរងរបួស។ ទន្ទឹមនឹងនេះដែរពិធីបុណ្យសពត្រូវ បានធ្វើឡើងសម្រាប់មន្ត្រីប៉ូលីសជាង២០នាក់ហើយមឈូសរបស់ពួកគេត្រូវបានប៉ាក់ជាមួយនឹងទង់ជាតិប៉ាគីស្ថាន។

មេប៉ូលិសក្រុង Peshawar លោក Muhammad Ijaz Khan បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថាមន្ត្រីប៉ូលីស ចន្លោះពី ៣០០ទៅ៤០០នាក់បានស្ថិតនៅក្នុងតំបន់នោះនៅពេលកើតហេតុ។

នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz Sharif និងមេដឹកនាំផ្សេងទៀតបានថ្កោលទោសការវាយប្រហារនេះ ដែលជាវាយប្រហារដ៏អាក្រក់បំផុតមួយនៅក្នុងប្រទេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកបាននិយាយថាពួកភេរវករចង់បង្កើតការភ័យខ្លាចដោយកំណត់គោលដៅអ្នកដែលបំពេញកាតព្វកិច្ចការពារប៉ាគីស្ថាន។

ក្រុមតាលីបង់បានបដិសេធការជាប់ពាក់ព័ន្ធបន្ទាប់ពីការអះអាងដំបូងដោយមេបញ្ជាការម្នាក់ក្នុងចំណោមមេបញ្ជាការរបស់ខ្លួន៕

RELATED ARTICLES