Tuesday, March 18, 2025
Homeព័ត៌មានអន្តរជាតិអាមេរិក និងឥណ្ឌា ជំរុញកិច្ចសហប្រតិបត្តិការ ការពារ ជាតិ និងបច្ចេកវិទ្យា

អាមេរិក និងឥណ្ឌា ជំរុញកិច្ចសហប្រតិបត្តិការ ការពារ ជាតិ និងបច្ចេកវិទ្យា

មន្ត្រីសេតវិមានបាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក និងឥណ្ឌាកំពុងចាត់វិធាន ការដើម្បីពង្រឹង ភាព ជាដៃគូការពារជាតិរបស់ពួកគេដែលជាសញ្ញាចុងក្រោយបំផុតនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងស្ថានការណ៍ប្រឈមមុខនឹងការគំរាមកំហែងកាន់តែ ខ្លាំង ឡើងរបស់ប្រទេសចិន។

ផែនការនេះបានលេចចេញបន្ទាប់ពីកិច្ចប្រជុំរយៈពេលពីរថ្ងៃនៅទីក្រុងវ៉ាស៊ីនតោនរវាងមន្ត្រីរដ្ឋាភិបាល និងធុរ កិច្ចនៃប្រទេសទាំងពីរហើយរួមបញ្ចូលកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងលើឧស្សាហកម្មដែលទាក់ទងនឹងយោធា និងការសម្របសម្រួលប្រតិបត្តិការនៅឥណ្ឌូប៉ាស៊ីហ្វិក។

បញ្ហាសំខាន់ៗនៅក្នុងជំនួបនោះគឺកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍន៍ម៉ាស៊ីនយន្តហោះ និងបច្ចេកវិទ្យាគ្រាប់ បែកយោធា នេះបើយោងតាមមន្តី្រសេតវិមាន។រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងស្វែងរកការពន្លឿនការពិនិត្យ ឡើងវិញនៃកម្មវិធីមួយដោយក្រុមហ៊ុនផលិតរបស់អាមេរិក General Electric ដើម្បីសាងសង់ម៉ាស៊ីនយន្តហោះ នៅក្នុងប្រទេសឥណ្ឌា ។

យោធាអាមេរិកនិងឥណ្ឌានឹងស្វែងរកការកសាងសន្តិសុខដែនសមុទ្រ និងការស៊ើបការណ៍សម្ងាត់ សមត្ថភាព ឃ្លាំមើល និងឈ្លបយកការណ៍។ខណៈពេលដែលសហរដ្ឋអាមេរិកបានឃើញប្រទេសចិនកំពុងកសាងកម្លាំងយោធារបស់ខ្លួននៅក្នុងតំបន់ក្បែរកោះតៃវ៉ាន់និងជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិកគឺប្រទេសជប៉ុនកងកម្លាំងរបស់ឥណ្ឌាបានប៉ះទង្គិចជាមួយកងទ័ពចិននៅតាមខ្សែបន្ទាត់នៃការគ្រប់គ្រងជាក់ស្តែង ដែលជាព្រំដែនដែលមិនបានកំណត់ រវាងប្រទេស ទាំងពីរខ្ពស់នៅលើភ្នំហិម៉ាឡៃ៕

RELATED ARTICLES