Tuesday, March 18, 2025
Homeព័ត៌មានអន្តរជាតិអាមេរិក នឹងបំពាក់មីស៊ីល រយៈចម្ងាយឆ្ងាយ​អោយ​អ៊ុយ​ក្រែន ​ខណៈលោកបៃដិនគ្រោងពិភាក្សាជាមួយ​ហ្សេឡិនស្គី

អាមេរិក នឹងបំពាក់មីស៊ីល រយៈចម្ងាយឆ្ងាយ​អោយ​អ៊ុយ​ក្រែន ​ខណៈលោកបៃដិនគ្រោងពិភាក្សាជាមួយ​ហ្សេឡិនស្គី

រដ្ឋបាលរបស់លោកប្រធានាធិបតី អាមេរិកលោកចូបៃដិនតាមបានសម្រេចចិត្តបញ្ជូន​គ្រាប់រ៉ុក្កែតរយៈ​ចម្ងាយ​ឆ្ងាយទៅអោយអ៊ុយក្រែនដោយផ្តល់ឱ្យកងកម្លាំងរបស់ទីក្រុងគៀវនូវសមត្ថភាពក្នុងការវាយលុកគោលដៅកាន់តែឆ្ងាយចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី ដូចដែលមន្ត្រីចារកម្មកំពូលអ៊ុយក្រែនបានគំរាមកំហែងនាពេលកន្លងមក។

ជំនួយគ្រាប់រ៉ុក្កែតធុនតូច (GLSDB) ដែលអាចបាញ់បង្ហោះបានចម្ងាយ ១៥០ គីឡូម៉ែត្រ នឹងជាផ្នែកមួយនៃ​កញ្ចប់ជំ​នួយយោធានាពេលខាងមុខសម្រាប់អ៊ុយក្រែនដែលមានតម្លៃជាង ២ពាន់លានដុល្លារ ។នេះបើតាមសារ​ព័ត៌មាន​រ៉យទ័របានរាយការណ៍កាលពីថ្ងៃអង្គារដោយដកស្រង់សំដីពីរមន្ត្រី២នាក់ដែលមិនបង្ហាញអត្តសញ្ញាណ។ កញ្ចប់នេះក៏នឹងរួមបញ្ចូលអាវុធប្រឆាំងរថក្រោះ Javelin រថក្រោះប្រឆាំងគ្រាប់នឹងមីន ប្រព័ន្ធរ៉ុក្កែតបាញ់ច្រើន (MLRS)​និងឧបករណ៍ជំនួយសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot ផងដែរ។

គ្រាប់រ៉ុក្កែតGLSDB នឹងផ្តល់ឱ្យកងកម្លាំងអ៊ុយក្រែន ដែលមានទំហំទ្វេដងនៃគ្រាប់ MLRS និង HIMARS ដែលទី​ក្រុង​វ៉ា​ស៊ីនតោននិងសម្ព័ន្ធមិត្តណាតូបានផ្តល់ពីមុនមក។លោកបៃដិនមានការស្ទាក់ស្ទើរក្នុងការបញ្ជូន​សព្វា​វុធដែលអាចវាយប្រហារដល់ដីរុស្ស៊ីដែលនាំអោយមានការកើន ឡើងជម្លោះកាន់តែទូលំទូលាយ​ជាមួយទីក្រុង​ម៉ូស្គូ ប៉ុន្តែលោកបានអនុញ្ញាតឱ្យផ្តល់ជំនួយជាច្រើន ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

លោកបៃដិន នឹងពិភាក្សាអំពីសំណើសុំអាវុធមួយហ្សេឡិនស្គី

ប្រធានាធិបតីអាមេរិក លោកចូបៃដិនបាននិយាយកាលពីថ្ងៃអង្គារថា លោកនឹងពិភាក្សាលើសំណើ​អាវុធរបស់​អ៊ុយក្រែនជាមួយប្រធានាធិបតី ហ្សេឡិនស្គី។

លោកបៃដិនបានប្រាប់អ្នកយកព័ត៌មាននៅពេលព្រឹកបន្ទាប់ពីលោកបានឆ្លើយដោយសង្កត់ធ្ងន់ថា”ទេ”ក្នុងការ​បញ្ជូន​យន្តហោះចម្បាំង F-16 ទៅកាន់អ៊ុយក្រែន។

រហូតមកដល់ពេលនេះសហរដ្ឋអាមេរិកគឺជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំបំផុតដល់អ៊ុយក្រែនខណៈការឈ្លានពានរបស់រុស្ស៊ីឥឡូវនេះកំពុងខិតជិតដល់រយៈពេលមួយឆ្នាំហើយ។ សម្ព័ន្ធនៃបណ្តាប្រទេសលោក​ខាងលិចផ្សេងទៀត​ក៏កំ​ពុង​បញ្ជូនអាវុធផងដែរ ចាប់ពីគ្រាប់រំសេវរហូតដល់រថពាសដែក និងកាំភ្លើងធំ៕

RELATED ARTICLES