Thursday, September 19, 2024
Homeព័ត៌មានអន្តរជាតិមីស៊ីលរុស្ស៊ី សម្លាប់ជនស៊ីវិល៣នាក់ នៅចំពោះមុខ មន្ត្រីកំពូលអឺរ៉ុប

មីស៊ីលរុស្ស៊ី សម្លាប់ជនស៊ីវិល៣នាក់ នៅចំពោះមុខ មន្ត្រីកំពូលអឺរ៉ុប

មន្ត្រីកំពូលរបស់សហភាពអឺរ៉ុបបានមកដល់ទីក្រុងគៀវ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាជាមួយមន្ត្រីអ៊ុយ ក្រែន ខណៈដែលក្រុមជួយសង្គ្រោះបានជីកតាមគំនរបាក់បែក នៃអគារផ្ទះល្វែងមួយកន្លែងនៅភាគខាងកើត ប្រទេសអ៊ុយក្រែនដែលរងវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣នាក់ និងរបួសប្រហែល ២០នាក់ផ្សេងទៀត។

មន្ត្រីអ៊ុយក្រែនបាននិយាយថាយ៉ាងហោចណាស់មនុស្ស ៣នាក់បានស្លាប់កាលពីថ្ងៃពុធ និង ២០នាក់បានរង របួស នៅពេលដែលគ្រាប់រ៉ុក្កែតរបស់រុស្ស៊ីបានវាយប្រហារទៅលើអគារលំនៅដ្ឋានមួយនៅកណ្តាលទីក្រុង Kramatorsk ដែលមានទីតាំងនៅតំបន់ឧស្សាហកម្មភាគខាងកើតនៃទីក្រុង Donetsk របស់ប្រទេសអ៊ុយក្រែន។

ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេឡិនស្គីគ្រោងនឹងជួបជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកស្រីUrsula von der Leyen និងប្រធានគោលនយោបាយការបរទេសរបស់ EU លោក JosepBorrell មុនពេលអ្វីដែលមន្ត្រីបានពិ ពណ៌នាថាជាកិច្ចប្រជុំកំពូលនៅថ្ងៃសុក្រ។

លោក Borrell បានសរសេរលើ Twitter ថា ដំណើរទស្សនកិច្ចនេះមានគោលបំណង បង្ហាញសារគាំទ្រខ្លាំងបំផុត របស់ EU ដល់ប្រជាជនអ៊ុយក្រែនទាំងអស់ដែលការពារប្រទេសរបស់ពួកគេ។លោកបាននិយាយថាជំនួយរបស់ សហភាពអឺរ៉ុបសម្រាប់អ៊ុយក្រែនបានឈានដល់៥៥ពាន់លានដុល្លារ) ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមរុស្ស៊ី នៅថ្ងៃទី ២៤ខែកុម្ភៈ។

អឺរ៉ុបបានរួបរួមជាមួយអ៊ុយក្រែនតាំងពីថ្ងៃដំបូង។ ហើយនឹងនៅតែឈរនៅជាមួយអ្នកដើម្បីឈ្នះនិងកសាងឡើង វិញ៕

RELATED ARTICLES