ក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២ខែកុម្ភៈថា សមយុទ្ធរួមគ្នារវាងសហរដ្ឋអា មេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានជំរុញឱ្យស្ថានការណ៍រអិលធ្លាក់ទៅ ក្នុងខ្សែបន្ទាត់ក្រហមខ្លាំងហើយបានគម្រា មបង្វែរឧបទ្វីបកូរ៉េទៅជាឃ្លាំងអាវុធសង្គ្រាមដ៏ធំ និងដ៏ធ្ងន់ធ្ងរបន្ថែមទៀត។

សេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋKCNAបាននិយាយថាទីក្រុងព្យុងយ៉ាងមិនចាប់ អារម្មណ៍នឹងការសន្ទនាទេដរាបណាទីក្រុងវ៉ាស៊ីនតោនបន្តគោលនយោបាយអរិភាព។
អ្នកនាំពាក្យក្រសួងដែលសុំមិនបញ្ចេញឈ្មោះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្ថានភាពយោធា និងនយោបាយនៅលើឧបទ្វីបកូរ៉េនិងក្នុងតំបន់បានឈានដល់បន្ទាត់ក្រហមខ្លាំងដោយសារតែការធ្វើសមយុទ្ធប្រឈមមុខដាក់គ្នាដោយយោធាដែលមិនប្រុងប្រយ័ត្ននិងអំពើអរិភាពរបស់សហរដ្ឋអាមេរិក ។
សេចក្តីថ្លែងការណ៍នេះបានលើកឡើងពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូលក្នុងសប្តាហ៍នេះដោយរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin។

កាលពីថ្ងៃអង្គារលោកAustinនិងសមភាគីកូរ៉េខាងត្បូងបានប្តេជ្ញាពង្រីកសមយុទ្ធយោធា និងដាក់ពង្រាយទ្រព្យ សម្បត្តិយុទ្ធសាស្ត្របន្ថែមទៀត ដូចជានាវាផ្ទុកយន្តហោះ និងយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយដើម្បី ទប់ទល់នឹងការអភិវឌ្ឍន៍អាវុធរបស់កូរ៉េខាងជើង និងទប់ស្កាត់សង្គ្រាម។
កាលពីថ្ងៃពុធសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានធ្វើសមយុទ្ធដែនអាកាសរួមគ្នាជាមួយយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ B-1B របស់អាមេរិក និងយន្តហោះចម្បាំងបំបាំងកាយ F-22 ក៏ដូចជាយន្តហោះ F-35 មកពីប្រទេស ទាំងពីរ នេះបើយោងតាមក្រសួងការពារជាតិកូរ៉េខាងត្បូង៕