Wednesday, April 24, 2024
Homeសន្ដិសុខសង្គមខឹងប្រាប់ប៉ូលិសចាប់ តាមកាប់អ្នកកាសែតដល់ផ្ទះ

ខឹងប្រាប់ប៉ូលិសចាប់ តាមកាប់អ្នកកាសែតដល់ផ្ទះ

បាត់ដំបង ៖ ជនសង្ស័យ ចំនួន២នាក់ ប្រដាប់ដោយដាវសាមូរ៉ៃ បានជិះម៉ូតូ ១គ្រឿង ដឹកគ្នា ចូលទៅកាប់បុរស ជាអ្នកសារព័ត៌មានម្នាក់ ដល់ក្នុងផ្ទះ បណ្តាលឱ្យរងរបួសយ៉ាងដំណំ និងត្រូវបានជនរងគ្រោះសង្ស័យថា គឺជាបក្ខ ពួកក្រុមជនសង្ស័យគ្រឿងញៀន ដែលរួបគាត់ធ្លាប់ផ្តល់ព័ត៌មានដល់សមត្ថកិច្ច ចុះចាប់កាលពីពេលកន្លងមក។

ហេតុការណ៍ដេញកាប់អ្នកកាសែត ដល់ក្នុងផ្ទះនេះ បានកើតមមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងជាង ១១យប់ ថ្ងៃទី០២ កុម្ភៈ ឆ្នាំ២០២៣ នៅក្នុងស្ថានីយរថភ្លើង ក្នុងសង្កាត់ទូលតាឯក ក្រុងបាត់។បុរសរងគ្រោះឈ្មោះ ជុំ សុត្រា អ្នកសារព័ត៌មាននៅក្នុងអង្គភាព “ដំណឹងក្នុងស្រុក” រស់នៅចំណុចកើតហេតុខាងលើ។

បុរសរងគ្រោះ បានរៀបរាប់ថា ជនអន្ធពាលចំនួន ២នាក់ ជិះម៉ូតូម៉ាកហុងដា ឃ្លីក ពណ៌ខ្មៅ បានប្រើប្រាស់ដាវ សាមួរ៉ៃ ចូលមកកាប់គាត់ដល់ផ្ទះ បណ្តាលឱ្យត្រូវរបួសជាច្រើនកន្លែង រួចពួកវាជិះគេចខ្លួនភ្លាមៗតែម្តង។

ជនរងគ្រោះ បានបញ្ជាក់ថា “ខ្ញុំសង្ស័យរឿងនេះ ផ្តើមចេញពីរឿងគំនុំរវាងខ្ញុំជាមួយពួកជួញគ្រឿងញៀន ព្រោះ កាលពីជាងកន្លះខែមុន ខ្ញុំបានរាយការណ៍ព័ត៌មាន ផ្តល់ទាំងវត្ថុតាង និងសកម្មភាពពួកប្រើប្រាស់ថ្នាំញៀន និង អ្នកជួញដូរថ្នាំញៀន ជូនលោកស្នងការខេត្ត ដែលក្រុមនេះកំពុងប្រព្រឹត្តបទល្មើសជាក់ស្តែង នៅក្នុងស្ថានីយរថ ភ្លើង ដើម្បីឱ្យលោកស្នងការចុះបង្ក្រាប។ ដូច្នេះ ខ្ញុំសង្ស័យករណីនេះហើយ ទើបពួកគ្រឿងញៀន គុំកួន តាមកាប់ សម្លាប់ខ្ញុំដល់ផ្ទះបែបនេះ”។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ករណីអ្នកសារព័ត៌មានបានរាយការណ៏ទៅលោកស្នងការខេត្ត ពាក់ព័ន្ធនឹង គ្រឿងញៀន នៅក្នុងស្ថានីយរថភ្លើងនេះ ពិតជាមានដូច្នេះមែន កាលពីជាងកន្លះខែមុន។

សមត្ថកិច្ចបានបញ្ជាក់ថា បើតាមសេចក្តីរាយការណ៍របស់អ្នកសារព័ត៌មាន ដែលភ្ជាប់ជាមួយនូវសកម្ម ភាពជន ប្រព្រឹត្តគ្រឿងញៀនផង ទំនងពេលនោះ អ្នកសារព័ត៌មាននោះ បានចូលទៅយ៉ាងកៀក ឬស្ថិតនៅជាមួយ នឹង សកម្មភាពនៃក្រុមជនល្មើសកំពុងប្រព្រឹត្តគ្រឿងញៀន តែម្តង។ លុះប៉ុន្មានថ្ងៃក្រោយ ជនល្មើសម្នាក់ ត្រូវបាន កម្លាំងការិយាល័យគ្រឿងញៀន ឃាត់ខ្លួន ស្របពេលជនម្នាក់នោះ មានដីកាចាប់ខ្លួនស្រាប់ផង។

ដូច្នេះសំណុំរឿងអ្នកកាសែតម្នាក់ ត្រូវជនពាល ២នាក់ ជិះម៉ូតូទៅកាប់ដល់ផ្ទះខាងលើនេះ គេសង្ស័យ ជនដៃ ដល់ជាបក្ខពួកជនសង្ស័យដែលត្រូវបានចាប់ខ្លួនខាងលើនេះតែម្តង។ ប៉ុន្តែយ៉ាងណា បើតាមសមត្ថកិច្ច បាន ប្រាប់ថា ជនរងគ្រោះដែលជាអ្នកសារព័ត៌មាននោះ មានស្នាមរបួសជាច្រើនកន្លែង លើរាងកាយហើយគាត់ បានទៅដាក់ពាក្យបណ្តឹងនៅស្នងការដ្ខាននគរបាលខេត្ត នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣៕

RELATED ARTICLES