Friday, March 29, 2024
Homeព័ត៌មានសិល្បៈប្រពន្ធជាប់គុក ប្តីប្រមូលខោអាវលក់ យកលុយ ទិញ ទឹកដោះគោកូនបៅ

ប្រពន្ធជាប់គុក ប្តីប្រមូលខោអាវលក់ យកលុយ ទិញ ទឹកដោះគោកូនបៅ

ភ្នំពេញ ៖ បន្ទាប់ពីអ្នកនាងអឿន មូលីកា មេតុងទីនអនឡាញដ៏ល្បី ត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារ ជាបណ្តោះអាសន្ន នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ពីបទចេញសែកស្អុយ មក ដោយសារប្រឈមបញ្ហាជីវភាព បុរស ជាប្តីរបស់មូលីកា បានសម្រេចប្រមូលខោអាវរបស់ខ្លួននិងប្រពន្ធ យកមកលក់ឡាយឡុង ដើម្បីយកលុយទិញ ទឹកដោះគោឲ្យកូនបៅ។

ទោះបីជាមិនធ្លាប់ផ្សាយផ្ទាល់លក់ផលិតផលតាមអនឡាញ ដូចស្ត្រីជាភរិយា ក៏បុរសជាប្តីរបស់អ្នកនាងអឿន មូលីកា បានចាប់ផ្តើមសាកល្បងឡាយលក់ខោអាវមួយទឹក និងកាបូប តាមទំព័របណ្តាញសង្គម របស់ ភរិយា លោក «Molika Online Shop» កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ដោយលោកបានបញ្ជាក់ថា ដោយសារតែ ភរិយាលោកជាប់ពន្ធនាគារ ធ្វើឲ្យគ្រួសារលោកមានបញ្ហាជីវភាព តម្រូវឲ្យលោកត្រូវបង្ខំចិត្តប្រមូលសម្លៀក បំពាក់របស់ខ្លួន និងប្រពន្ធ មកលក់ឡាយឡុង ដើម្បីយកលុយទិញទឹកដោះគោ ឲ្យកូនស្រីបៅ ដោយសារកូន ស្រីរបស់លោកនៅតូច មិនអាចអត់ទឹកដោះគោបាន។

ទោះបីជាយ៉ាងណា ការផ្សាយលក់ខោអាវតាមអនឡាញ របស់ស្វាមីអឿន មូលីកា បានទទួលការគាំទ្រពីបងប្អូន អ្នកប្រើប្រាស់បណ្តាញសង្គម ជាច្រើនផងដែរ ដោយភាគច្រើន ពួកគេបានជួយទិញ ដោយសារអាណិតប្តីប្រ ពន្ធមួយគូនេះ ដែលធ្លាក់ខ្លួន ក្រោយពេលអ្នកនាងមូលីកា ជាប់ពន្ធនាគារ ហើយ ពួកគេបានលើកទឹកចិត្តឲ្យ តស៊ូក្នុងឆាកជីវិត កុំបាក់ទឹកចិត្ត។

គួររំឭកថា អ្នកនាងអឿន មូលីកា មេតុងទីនអនឡាញដ៏ល្បី បន្ទាប់ពីផ្ទុះរឿងអាស្រូវ ត្រូវគេតាមទារ បំណុល ជាច្រើននោះ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួននៅវេលាម៉ោង ១៥និង២៥នាទី រសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២តាមដីកាបញ្ជាឲ្យចូលខ្លួន លេខ ៥៦៣ អ.យ.ក ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ របស់លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ ពីបទ «មិនបំពេញកាត ព្វកិច្ចចំពោះឧបករណ៍ដែល អាចជួញដូរបាន» (ចេញសែកស្អុយប្រមាណ ៣៦ ៥០០០ ដុល្លារអាមេរិក)។

តាមប្រភពព័ត៌មានឲ្យដឹងថា អឿន មូលីកា បានរងបណ្តឹងពីដើមចោទ ២នាក់ ពាក់ព័ន្ធការ ចេញមូលប្បទាន បត្រគ្មានសាច់ប្រាក់ (សែកស្អុយ) ទឹកប្រាក់ប្រមាណ ៣៦ ៥០០០ដុល្លារអាមេរិក ដោយពាក្យបណ្តឹងទី១ ប្តឹងអ្នក នាងអឿន ម៉ូលីកា ចេញមូលប្បទានបត្រអត់សាច់ប្រាក់ ចំនួន ៣០ម៉ឺនដុល្លារអាមេរិក ឲ្យទៅឈ្មោះ សម្ផស្ស សូលីដា ជាអ្នកលេងតុងទីនជាមួយគ្នា និងពាក្យបណ្តឹងទី២ អឿន ម៉ូលីកា បានចេញមូលប្បទាន បត្រអត់ សាច់ ប្រាក់ ឲ្យទៅឈ្មោះ ទី ចាន់នូ ចំនួន ៦៥ ០០០ដុល្លារអាមេរិក ជាអ្នកលេងតុងទីនដែរ ដើម្បីយកទៅទិញរថយន្ត ដោយសន្យាខ្ចីមិនដល់មួយខែទេ នឹងប្រគល់ប្រាក់សងវិញគ្រប់ចំនួន តែទីបំផុតបានចេញសែកស្អុយឲ្យទើប ត្រូវដើមចោទទាំងពីរនាក់ ដាក់ពាក្យប្តឹងតែម្តង។

ជុំវិញសំណុំរឿងខាងលើនេះ ត្រូវបានលោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងរាជធានី ភ្នំពេញ បើកការស៊ើបសួរ និងបានធ្វើការចោទប្រកាន់ជនសង្ស័យជាផ្លូវការ រួចបានបញ្ជូនទៅចៅក្រមសើបសួរ លោកស្រី ទិត ដាលីន ។ បន្ទាប់ពីការស៊ើបសួររយៈពេល ២ថ្ងៃ លោកស្រីចៅក្រម ក៏បានសម្រេចចេញដីកាឃុំ ខ្លួនជនសង្ស័យ ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន នៅល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។

កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ អឿន មូលីកា ដែលកំពុងជាប់ពន្ធនាគារ ត្រូវបានសមត្ថកិច្ច បញ្ជូនពីពន្ធនាគារព្រៃស (ម២) មកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ លើ បណ្ដឹងថ្មីមួយទៀត ពីបទ «អំពើឆបោក» ដែលមានដើមបណ្ដឹងឈ្មោះ វឿន ដាវីន ភេទស្រី អាយុ ២១ឆ្នាំតាម ដីកាបង្គាប់ឱ្យនាំខ្លួនត្រូវចោទ របស់លោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជ ធានីភ្នំពេញ ៕ ខៀវទុំ

RELATED ARTICLES