Thursday, March 28, 2024
Homeព័ត៌មានអន្តរជាតិអាមេរិក នាំមុខចិន ក្នុងបញ្ជីប្រទេសមានឥទ្ធិពលអំ ណាចនៅអាស៊ីប៉ាស៊ីហ្វិក

អាមេរិក នាំមុខចិន ក្នុងបញ្ជីប្រទេសមានឥទ្ធិពលអំ ណាចនៅអាស៊ីប៉ាស៊ីហ្វិក

សហរដ្ឋអាមេរិកនៅតែជាមហាអំណាចកំពូលដែលមានឥទ្ធិពលនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នាំមុខប្រទេស ចិន។

យោងតាមសន្ទស្សន៍ថាមពលអាស៊ីដែលត្រូវបានចេញផ្សាយដោយវិទ្យាស្ថាន ឡូវី ដែលមានមូលដ្ឋាននៅ ប្រទេសអូស្ត្រាលី កាលពីថ្ងៃអាទិត្យ ទី ៥ ខែកុម្ភៈបានផ្តល់ពិន្ទុដល់ប្រទេស និងដែនដីចំនួន២៦ទាក់ទងនឹង សមត្ថភាពបញ្ចេញឥទ្ធិពលនៅអាស៊ី ដោយផ្អែកលើវិធានការចំនួន ៨រួមមាន សមត្ថភាពសេដ្ឋកិច្ច យោធា និងការទូតជាដើម។

ជប៉ុនជាប់ចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីអាមេរិក និងចិន ខណៈឥណ្ឌាជាប់លេខ៤ និងរុស្ស៊ីជាប់លេខ៥។ ប្រ ទេសទាំងប្រាំនេះជាប់ជាប្រទេសដែលមានឥទ្ធិពលបំផុត នៅអាស៊ីជាប្រចាំចាប់តាំងពីសន្ទស្សន៍បានចាប់ ផ្តើមនៅឆ្នាំ ២០១៨ ។អូស្ត្រាលី និងកូរ៉េខាងត្បូងឈរនៅលេខរៀងទី៦ និងទី៧ ដោយសិង្ហបុរី ឥណ្ឌូណេស៊ី និងថៃ ឈរនៅលំដាប់កំពូលទាំង១០។

ប្រទេសចិន បើទោះជាជាប់ចំណាត់ថ្នាក់លេខ ២បន្ទាប់ពីអាមេរិកប៉ុន្តែពិន្ទុរួមរបស់គេបានចុះខ្សោយខ្លាំងបំផុត ដោយសារតែគោលនយោបាយកូវីដ-សូន្យដ៏តឹងរឹងរបស់ខ្លួន និងការដាក់ឱ្យនៅដាច់ដោយឡែកពីគេ ដែលនាំ ឱ្យមានការថយចុះយ៉ាងខ្លាំងនៃការតភ្ជាប់រវាងប្រជាជននិងប្រជាជននិងទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសដទៃទៀត។

ដោយឡែកប្រទេសឥណ្ឌូណេស៊ីដែលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៃក្រុមសេដ្ឋកិច្ចធំៗចំនួនម្ភៃ (G20) កាលពី ឆ្នាំមុនក្នុងបរិយាកាសភូមិសាស្ត្រនយោបាយដ៏លំបាកចំពេលមានការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ក្នុង នាមជាប្រធានអាស៊ានចុងក្រោយបំផុត ទីក្រុងហ្សាការតាក៏បានប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ លើការបង្រួបបង្រួម ប្លុកតំបន់ក្នុងការឆ្លើយតបនឹងរដ្ឋប្រហាររបស់មីយ៉ាន់ម៉ា៕

RELATED ARTICLES