ក្រុមអ្នកជំនាញបាននិយាយថា មាន កាត្តាជាច្រើនរួមបញ្ចូលគ្នា ដោយរាប់បញ្ចូល ទាំងពេលវេលា ទីតាំងរបស់ខ្សែបន្ទាត់ខុស ប្រក្រតី (ប្រះស្រាំ) និងសំណង់អគារមិន រឹងមាំជាដើម ដែលធ្វើឱ្យការរញ្ជួយដីដ៏ខ្លាំងនៅប្រទេសតួកគី និងស៊ីរី កាលពីព្រឹកថ្ងៃចន្ទ ទី៦ ខែកុម្ភៈ បានសម្លាប់មនុស្សយ៉ាងច្រើន។
ការរញ្ជួយដីនេះ បានបណ្តាលឱ្យមាន ការបំផ្លិចបំផ្លាញច្រើនបែបនេះមួយផ្នែក ដោយសារតែកម្លាំងរបស់វាគឺ៧,៨រិចទ័រ។ វាគឺជាការរញ្ជួយដីខ្លាំងបំផុត ដែលបានវាយ ប្រហារប្រទេសតួកគី ចាប់តាំងពីឆ្នាំ១៩៣៩ និងដោយសារតែវាបានវាយប្រហារទៅលើតំបន់ដែលមានប្រជាជនច្រើន។
ហេតុផលមួយទៀត គឺវាទាក់ទងទៅ នឹងពេលវេលាពោលគឺវាបានកើតឡើងនៅ ម៉ោង៤និង១៧នាទីព្រឹក ចំពេលមនុស្ស កំពុងដេកលក់ដែលត្រូវជាប់គាំងនៅពេល ដែលផ្ទះរបស់ពួកគេដួលរលំ។

នេះបើយោងតាមលោក Roger Musson សហការីស្រាវជ្រាវកិត្តិយសនៅ British Geological Survey បានប្រាប់ AFP ។អ្នកនិពន្ធសៀវភៅ The Million Death បាននិយាយថា ការសាងសង់អគារ មិនបានរឹងមាំសម្រាប់តំបន់ដែលងាយរង- គ្រោះដោយសារការរញ្ជួយដីដ៏ធំនោះទេ។ នោះអាចជាផ្នែកដោយសារតែខ្សែបន្ទាត់ ប្រេះស្រាំនៃការរញ្ជួយដីបានស្ងប់ស្ងាត់ថ្មីៗ នេះ។
ប្រទេសតួកគី គឺស្ថិតនៅក្នុងតំបន់រញ្ជួយ ដីសកម្មបំផុតមួយរបស់ពិភពលោក។ គ្រោះ រញ្ជួយដីនៅតាមបណ្តោយផ្លូវ North Anatolion ក្នុងតំបន់ Duzce ភាគខាងជើង ប្រទេសតួកគី បានសម្លាប់មនុស្សជាង១៧០០០ នាក់ កាលពីឆ្នាំ១៩៩៩។

លោក Musson បាននិយាយថា កំហុស ឆ្គង Anatolion ខាងកើត មិនមានការរញ្ជួយ ដីកម្រិត ៧រ៉ិចទ័រ អស់រយៈពេលជាង២ សតវត្សមកហើយ មានន័យថា មនុស្សកំពុង ធ្វេសប្រហែសចំពោះគ្រោះថ្នាក់នេះ។
Musson បាននិយាយថា ការរញ្ជួយដី នេះគឺជាការវិលត្រឡប់ម្តងទៀតនៃកម្រិត ៧្ប៤រ៉ិចទ័រនៅក្នុងតំបន់ដូចគ្នា កាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ១៨២២ ។
លោកបាននិយាយថា វាបានបណ្តាលឱ្យ មានការខូចខាតយ៉ាងច្រើនសន្ធឹកសន្ធាប់ ទីក្រុងទាំងមូលខូចខាត និងមានអ្នកស្លាប់ និងរបួសរាប់ម៉ឺននាក់។

ចំណុចកណ្តាលនៃការរញ្ជួយដីកាលពី ថ្ងៃចន្ទ មានជម្រៅរាក់ប្រហែលជាង១៧ គីឡូម៉ែត្រ នៅជិតទីក្រុង Gaziantep របស់ ប្រទេសតួកគី ដែលមានប្រជាជនប្រហែល ២លាននាក់។
ចំណែកឯលោក Carmen Solana អ្នកជំនាញខាងភ្នំភ្លើង នៅសកលវិទ្យាល័យ Portsmouth របស់ចក្រភពអង់គ្លេស បាន និយាយថា ដោយសារការរញ្ជួយដីមិនអាច ទាយទុកជាមុនបាន អគារដែលធន់នឹងការ រញ្ជួយគឺមានសារៈសំខាន់នៅក្នុងតំបន់ដែល រងផលប៉ះពាល់មានន័យថា លោកបន្ទោស ទៅលើការសាងសង់អគារ។
ទទ្ទឹមនឹងនេះដែរ លោក Bill Mcguire អ្នកជំនាញខាងភ្នំភ្លើងនៅសាកលវិទ្យាល័យ University college London បាននិយាយ ថា នៅក្នុងប្រទេសស៊ីរី រចនាសម្ព័ន្ធជាច្រើន ត្រូវបានចុះខ្សោយដោយសង្គ្រាមជាងមួយ ទសវត្សរ៍មកហើយ។
ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីនៅតួកគី និងស៊ីរី កើនដល់ ៥០៣៤នាក់

គិតមកត្រឹមថ្ងៃអង្គារទី៧ កុម្ភៈ ឆ្នាំ ២០២៣ ចំនួនអ្នកស្លាប់សារការញ្ជួយដីកម្រិត ៧,៨រិចទ័រ កាលពីថ្ងៃចន្ទនៅប្រទេសតួកគី និងស៊ីរី បានកើនដល់៥០៣៤នាក់។ នេះបើ យោងតាមការចេញផ្សាយរបស់បណ្តាញ សារព័ត៌មាន CNN។

ប្រភពខាងលើបានឱ្យដឹងថា ចំនួនអ្នក ស្លាប់របស់ប្រទេសតួកគី បានកើនឡើងដល់ យ៉ាងហោចណាស់៣៤៣២នាក់ និងរបួស ចំនួន២១១០៣ នាក់គិតត្រឹមម៉ោងប្រហែល ៩និង៤៥នាទីព្រឹក ម៉ោងក្នុងស្រុក កាលពី ថ្ងៃអង្គារ។ នេះបើយោងតាមលោក រឿហាន ទាតារ មន្ត្រីនៃទីភ្នាក់ងារគ្រប់គ្រងគ្រោះ មហន្តរាយតួកគី បាននិយាយនៅក្នុងសន្និសីទ ទូរទស្សន៍មួយ។
លោកបាននិយាយថា រហូតមកដល់ ពេលនេះ អគារចំនួន ១១។០០០ បានរងការ ខូចខាតនៅប្រទេសតួកគី។ចំណែកឯក្រុមមន្ត្រីប្រទេសស៊ីរី បាន និយាយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៦០២នាក់ និងរបួស៣៦៤៩នាក់ នៅទូទាំង តំបន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាល និង ដោយក្រុមប្រឆាំង”៕
