Thursday, May 2, 2024
Homeព័ត៌មានអន្តរជាតិ ប្រមុខ UN បារម្ភថាពិភពលោកធ្លាក់ទៅក្នុងភ្នក់ភ្លើង សង្រ្គាមកាន់តែធំ

 ប្រមុខ UN បារម្ភថាពិភពលោកធ្លាក់ទៅក្នុងភ្នក់ភ្លើង សង្រ្គាមកាន់តែធំ

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterresកាលពីថ្ងៃទី៦ ខែកុម្ភៈបានបង្ហាញការព្រួយបា រម្ភថាពិភពលោកអាចនឹងធ្លាក់ចូលក្នុងសង្គ្រាមកាន់តែធំខណៈជម្លោះរុស្ស៊ីនិងអ៊ុយក្រែននៅតែបន្តកាន់តែខ្លាំងឡើង។

ថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ លោក លោក Antonio Guterres បានសង្កត់ធ្ងន់ថាសម្រាប់ ឆ្នាំ២០២៣ UN បានផ្តោតលើការឈ្លានពានរបស់រុស្ស៊ី វិបត្តិអាកាសធាតុ និងបញ្ហាភាពក្រីក្រជុំវិញពិភពលោក។លោកបានបន្ថែមថា ឆ្នាំ២០២៣បានចាប់ផ្ដើមជាមួយបញ្ហាប្រឈមជាច្រើនដែល ពិភពលោកមិនដែលជួបប្រទះ កន្លងមក។

លោកបានសង្កត់ធ្ងន់ថា៖ «យើងត្រូវក្រោកឡើងហើយចាប់ផ្តើមធ្វើការ»។ លោកបានបន្ថែមថាការរំពឹងទុក សម្រាប់សន្តិភាពពិភពលោកបានបន្តថយចុះ ហើយការបង្ហូរឈាមនៅតែបន្តកើនឡើង។ លោកបារម្ភខ្លាច ពិភពលោកធ្លាក់ក្នុងសង្រ្គាមកាន់តែធំ។

លោក Guterres បាននិយាយសំដៅលើការគំរាមកំហែងផ្សេងទៀតចំពោះសន្តិភាព ពីជម្លោះអ៊ីស្រាអែល និង ប៉ាឡេស្ទីនប្រទេសអាហ្វហ្គានីស្ថាន មីយ៉ាន់ម៉ា សាហេល និងហៃទីជាដើម។លោកបានមានប្រសាសន៍ថាប្រ សិនបើប្រទេសនីមួយៗបានបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមធម្មនុញ្ញ (UN) សិទ្ធិទទួលបាន សន្តិភាពនឹងត្រូវ បាន ធានា។

វាដល់ពេលហើយដើម្បីប្រែក្លាយវិធីសាស្រ្តរបស់យើងទៅរកសន្តិភាព ដោយការប្តេជ្ញាចិត្តឡើងវិញចំពោះធម្ម នុញ្ញ ដោយដាក់សិទ្ធិនិងសេចក្តីថ្លៃថ្នូរអាទិភាព៕

RELATED ARTICLES