Saturday, April 20, 2024
Homeព័ត៌មានអន្តរជាតិកូរ៉េខាងជើង សន្យា ពង្រីក-ពង្រឹង និងធ្វើសមយុទ្ធ យោធា ត្រៀមធ្វើសង្គ្រាម

កូរ៉េខាងជើង សន្យា ពង្រីក-ពង្រឹង និងធ្វើសមយុទ្ធ យោធា ត្រៀមធ្វើសង្គ្រាម

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋKCNAបានរាយការណ៍កាលពីថ្ងៃអង្គារថា មន្ត្រីយោធាកំពូលរបស់កូរ៉េខាងជើងបាននិយាយ ថា ពួកគេនឹងពង្រីក និងពង្រឹងសមយុទ្ធយោធា ដើម្បីធានាបាននូវការត្រៀមខ្លួនសម្រាប់សង្គ្រាម។

ការសន្យានេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃចន្ទដែលដឹកនាំដោយលោកគីមជុងអ៊ុននិងជាការឆ្លើយតបទៅនឹងសមយុទ្ធដែនអាកាសរួមគ្នារបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន។

យោងតាម KCNA បានឱ្យដឹងថា កិច្ចប្រជុំបានពិភាក្សាយ៉ាងស៊ីជម្រៅអំពីកិច្ចការយោធា និងនយោបាយសំខាន់ៗ សម្រាប់ឆ្នាំ ២០២៣ និងបញ្ហារយៈពេលវែងទាក់ទងនឹងការតំរង់ទិសសម្រាប់ការកសាងកងកម្លាំងប្រដាប់អាវុធ។

លោក គីម បានសម្តែងនូវ ការរំពឹងទុក និងជំនឿរបស់គាត់ថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនឹងអនុវត្ត បានជោគជ័យដែលមិនធ្លាប់មាន ក្នុងការពង្រឹង និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវភារកិច្ចរបស់គណបក្សជាមួយនឹង កម្លាំងយោធាដែលមិនអាចផ្គូផ្គងបាន។

ប្រទេសកូរ៉េខាងជើងប្រារព្ធខួបនៃការបង្កើតកងកម្លាំងប្រដាប់អាវុធរបស់ខ្លួននៅថ្ងៃនេះ និង ថ្ងៃនៃផ្កាយភ្លឺ នៅថ្ងៃ ទី ១៦ ខែកុម្ភៈ។ បន្ទាប់មកគឺជាថ្ងៃកំណើតរបស់លោកគីមជុងអ៊ីល កូនប្រុសស្ថាបនិកកូរ៉េខាងជើងគីមអ៊ីលស៊ុង និងឪពុករបស់លោកគីមជុងអ៊ុន៕

RELATED ARTICLES