នៅក្នុងការថ្លែងសុន្ទរកថាប្រចាំឆ្នាំ កាលពីថ្ងៃអង្គារថ្ងៃទី ៧ខែកុម្ភៈឆ្នាំ២០២៣ប្រធានាធិបតី អាមេរិកលោកចូបៃដិន បានបង្ហាញពីគោលគោលនយោបាយសំខាន់ៗ៥ចំណុច និងសមិទ្ធផលនានាខណៈដែលលោក នឹងបន្តឈរ ឈ្មោះសម្រាប់អាណត្តិទីពីរនៅក្នុងតំណែង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃ ពុធទី៨ខែកុម្ភៈឆ្នាំ២០២៣។

គោលនយោបាយទី១៖ព្រមានចិនប្រឆាំងនឹងការគំរាមកំហែងអធិបតេយ្យភាពមកលើសហរដ្ឋអាមេរិក
លោកបាននិយាយថាលោកនឹងសហការជាមួយគូប្រជែងមហាអំណាចចិនប៉ុន្តែបានប្តេជ្ញាថាការពារប្រទេសរបស់ខ្លួនដោយនិយាយសំដៅទៅលើបាឡុងហោះឈ្លបយកការណ៍របស់ចិនដែលបានធ្វើដំណើរឆ្លងកាត់អាមេរិកកាលពីសប្តាហ៍មុន។
លោកបៃដិនកាលពីថ្ងៃអង្គារបានព្រមានប្រទេសចិនប្រឆាំងនឹងការគំរាមកំហែងដល់សហរដ្ឋអាមេរិកដោយ បញ្ជាក់ឡើងវិញនូវគោលជំហរថាទីក្រុងវ៉ាស៊ីនតោនមិនស្វែងរកការប្រឈមមុខជាមួយទីក្រុងប៉េកាំងនោះទេ។
លោកបានមានប្រសាសន៍ថាដូចដែលយើងបានបញ្ជាក់កាលពីសប្តាហ៍មុនប្រសិនបើចិនគំរាមកំហែងដល់អធិបតេយ្យភាពរបស់យើងយើងនឹងធ្វើសកម្មភាពដើម្បីការពារប្រទេសរបស់យើងហើយយើងបានធ្វើវាដោយសំដៅទៅលើការបាញ់ទម្លាក់បាឡុងហោះឈ្លបយកការណ៍ចិន។

គោលនយោបាយទី២៖អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាមួយគណបក្សសាធារណរដ្ឋ
លោកប្រធានាធិបតីចូបៃដិនបានដាស់តឿនសភាកាលពីយប់ថ្ងៃអង្គារឱ្យធ្វើការជាមួយលោកដើម្បីបញ្ចប់ការងារនៃការកសាងសេដ្ឋកិច្ចឡើងវិញនិងការបង្រួបបង្រួមប្រទេសជាតិក្នុងគោលបំណងធានាឱ្យប្រទេសមួយដែលត្រូវបានហ៊ុមព័ទ្ធដោយទុទិដ្ឋិនិយម និងការបែកបាក់នយោបាយដ៏ជូរចត់។
លោកបានអំពាវនាវឱ្យគណបក្សសាធារណរដ្ឋធ្វើការជាមួយលោកដោយបដិសេធថាការប្រយុទ្ធដើម្បីជាប្រ យោជន៍នៃការប្រយុទ្ធគ្នា។លោកបានមានប្រសាសន៍ថាមិត្តភក្តិសាធារណរដ្ឋ យើងអាចធ្វើការជាមួយគ្នា។
គោលនយោបាយទី៣៖ផ្តោតលើកំណត់ត្រាសេដ្ឋកិច្ច និងកំណើនហេដ្ឋារចនាសម្ព័ន្ធ
នៅក្នុងសុន្ទរកថារយៈពេល ៧៣ នាទី លោក បៃដិនបបានបង្ហាញភាពប្រសើរឡើងយ៉ាងខ្លាំងក្នុងការដឹកនាំ ប្រទេសរយៈពេល២ឆ្នាំដោយបានធ្វើឲ្យសេដ្ឋកិច្ច រីកចម្រើនជាមួយនឹងការងារថ្មីៗ។ ពីប្រទេសដែលទន់ខ្សោយ ដោយជំងឺរាតត្បាតទៅជាប្រទេសមួយដែលឥឡូវនេះបានបើកឡើងវិញហើយលទ្ធិប្រជាធិបតេយ្យដែលបានរួចផុតពីការសាកល្បងដ៏ធំបំផុតចាប់តាំងពីសង្គ្រាមស៊ីវិល។
លោកបានបន្តថារឿងរបស់អាមេរិកគឺជារឿងនៃវឌ្ឍនភាពនិងភាពធន់។ យើងឆ្ពោះទៅមុខជានិច្ច។ យើងមិន ដែលបោះបង់ទេ។វាជារឿងតែមួយគត់ក្នុងចំណោមប្រជាជាតិទាំងអស់។ យើងជាប្រទេសតែមួយ គត់ដែល បានងើបចេញពីរាល់វិបត្តិដែលយើងជួបនិងខ្លាំងជាងពេលដែលយើងចូលទៅក្នុងនោះ។ឥឡូវនេះ អរគុណ ចំពោះអ្វីដែលអ្នកបានធ្វើទាំងអស់ យើងកំពុងនាំចេញផលិតផលអាមេរិក និងបង្កើតការងារអាមេរិក។ លោក ក៏បានសាទរចំពោះច្បាប់ bipartisan ឆ្នាំ២០២១ដែលធានាបាននូវ ទឹកប្រាក់១,២ទ្រីលានដើម្បីធ្វើអោយហេដ្ឋា រចនាសម្ព័ន្ធរបស់ប្រទេសមានភាពរស់រវើកឡើងវិញ។
គោលនយោបាយទី៤៖ជំរុញសាជីវកម្មឱ្យបង់ប្រាក់ ដោយយុត្តិធម៌
គោលនយោបាយប្រកបដោយមហិច្ឆិតាក្នុងការកែប្រែសេដ្ឋកិច្ចអាមេរិក និងប្រយុទ្ធប្រឆាំងនឹងវិបត្តិអាកាសធាតុ លោក បៃដិនបាននិយាយថារបៀបវារៈរបស់លោកបានធ្វើអោយ អ្នកមានបំផុតនិងសាជីវកម្មធំ ជាងគេចាប់ផ្តើម បង់ចំណែកដោយយុត្តិធម៌របស់ពួកគេនៅក្នុងពន្ធ។លោកបាននិយាយថា ខ្ញុំជាមូលធននិយម ប៉ុន្តែត្រូវបង់ចំ ណែកសមរម្យរបស់អ្នក។ ខ្ញុំគិតថាអ្នកនៅផ្ទះជាច្រើនយល់ស្របជាមួយខ្ញុំ … ប្រព័ន្ធពន្ធមិនយុត្តិធម៌ទេ។

គោលនយោបាយទី៥៖ជំរុញឱ្យមានការទទួលខុសត្រូវរបស់ប៉ូលិស និងការហាមអាវុធវាយប្រហារ
ជាមួយនឹងការគោរពដល់ឪពុកម្តាយរបស់លោក Tire Nichols បុរសស្បែកខ្មៅដែលបានស្លាប់បន្ទាប់ពីត្រូវបាន វាយដំដោយមន្រ្តីប៉ូលីសនៅទីក្រុង Memphis រដ្ឋ Tennessee – លោកបានអំពាវនាវឱ្យមានកំណែទម្រង់នៅ ក្នុងប៉ូលីស។
លោក បាននិយាយថា៖ «យើងត្រូវតែធ្វើឲ្យបានល្អជាងនេះ។ ផ្តល់ឱ្យអ្នកអនុវត្តច្បាប់នូវការបណ្តុះបណ្តាលពិត ប្រាកដដែលពួកគេត្រូវការ រក្សាពួកគេឱ្យមានស្តង់ដារខ្ពស់ ជួយពួកគេឱ្យទទួលបានជោគជ័យក្នុងការរក្សាសុវត្ថិ ភាពរបស់យើង៕