Friday, September 20, 2024
Homeព័ត៌មានអន្តរជាតិកងទ័ពជើងទឹកអាមេរិក បង្ហាញបំណែកបាល់ឡុង ឈ្លបយកការណ៍ចិនសុំត្រឡប់មកវិញ

កងទ័ពជើងទឹកអាមេរិក បង្ហាញបំណែកបាល់ឡុង ឈ្លបយកការណ៍ចិនសុំត្រឡប់មកវិញ

កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានចេញផ្សាយរូបថតបាឡុងហោះចារកម្មចិនដែលត្រូវបានបាញ់ទម្លាក់កាលពីថ្ងៃសៅរ៍ទី ៤ខែកុម្ភៈ។បញ្ជាការកងនាវាចរអាមេរិក បានបង្ហោះរូបថតជាច្រើនសន្លឹកនៅលើ Facebook ដោយនិ យាយថាក្រុមនាវិកបានរកឃើញបាឡុងឃ្លាំមើលកម្ពស់ខ្ពស់ នៅឯឆ្នេរសមុទ្រ Myrtle Beach ក្នុងរដ្ឋ South Carolina កាលពីថ្ងៃអាទិត្យ។

មន្ត្រីអាមេរិកបាននិយាយកាលពីថ្ងៃចន្ទថា បាឡុងចិនដែលបានបាញ់ទម្លាក់នោះ នឹងត្រូវយកទៅវិភាគដោយ អ្នកជំនាញចារកម្ម ហើយមិនមានគម្រោងប្រគល់ទៅទីក្រុងប៉េកាំងវិញទេ។

ចិនចង់បានបាឡុងហោះត្រឡប់មកវិញ

ក្រសួងការបរទេសចិនបានស្នើសុំឱ្យរដ្ឋបាលរបស់លោកប្រធានាធិបតីចូបៃដិនប្រគល់មកវិញនូវកំទេចកំទីបាឡុងហោះ ដែលយោធាអាមេរិកបានបាញ់ទម្លាក់នៅឆ្នេរសមុទ្រភាគខាង កើតកាលពីថ្ងៃសៅរ៍ ដោយនិយាយថា យន្តហោះជារបស់ចិន។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារ អ្នកនាំពាក្យក្រសួងលោកស្រី Mao Ning ត្រូវបានសួរ ថាតើទីក្រុងប៉េកាំងបានស្នើសុំឱ្យយកកំទេចកំទីប៉េងប៉ោងត្រឡប់មកវិញដែរឬទេ? លោកស្រីបាននិយាយថា៖ «បាឡុងហោះនេះមិនមែនជារបស់អាមេរិកទេ។ វាជាកម្មសិទ្ធិរបស់ប្រទេសចិន” ។

ការអត្ថាធិប្បាយរបស់លោកស្រី Ning បានកើតឡើងបីថ្ងៃបន្ទាប់ពីយន្តហោះចម្បាំង របស់សហរដ្ឋអាមេរិកបាន បាញ់ទម្លាក់និងចោទប្រកាន់ថាជាបាឡុងហោះស៊ើបការណ៍នៅឯឆ្នេរសមុទ្រនៃរដ្ឋ South Carolina ។

លោកបៃដិនបានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងចំពោះការអនុញ្ញាតឱ្យបាឡុងហោះឆ្លងទ្វីបនិងឆ្លងកាត់ទីតាំងមីស៊ីលនុយក្លេអ៊ែរ និងទ្រព្យសម្បត្តិយោធាដ៏រសើបផ្សេងទៀត មុនពេលទម្លាក់វាចុះ៕

RELATED ARTICLES