Friday, September 20, 2024
Homeព័ត៌មានអន្តរជាតិអនុប្រធានបក្សប្រឆាំងតៃវ៉ាន់ ទៅទស្សនកិច្ចទីក្រុង​ប៉េកាំង គ្មានគម្រោងជួបលោកស៊ីជីនពីង

អនុប្រធានបក្សប្រឆាំងតៃវ៉ាន់ ទៅទស្សនកិច្ចទីក្រុង​ប៉េកាំង គ្មានគម្រោងជួបលោកស៊ីជីនពីង

អនុប្រធានគណបក្សប្រឆាំងដ៏សំខាន់របស់កោះតៃវ៉ាន់គូមីងតាំង(KMT)បាននិយាយកាលពីថ្ងៃពុធ​ទី៨កុម្ភៈ មុន​ពេលចាកចេញទៅកាន់ទីក្រុងប៉េកាំងថាមិនមានការរៀបចំសម្រាប់កិច្ចប្រជុំជាមួយប្រធានាធិបតីចិនលោកស៊ីជីនពីងនោះទេប៉ុន្តែលោកបានបន្ថែមថាលោកនឹងធ្វើតាមអ្វីដែលម្ចាស់ផ្ទះបានរៀបចំ។

លោក Andrew Hsia អតីតអ្នកការទូតជាន់ខ្ពស់តៃវ៉ាន់ និងជាប្រធានក្រុមប្រឹក្សាកិច្ចការចិនដីគោក ដែលបង្កើត​គោលនយោបាយចិនកំពុងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង នៅពេលដែលមានភាពតានតឹងកាន់តែខ្លាំង ដោយ​សារតែចិនបង្កើនសម្ពាធយោធាដើម្បីទាមទារអធិបតេយ្យភាពរបស់ខ្លួនលើកោះតៃវ៉ាន់។

ថ្លែងនៅអាកាសយានដ្ឋានអន្តរជាតិសំខាន់របស់តៃវ៉ាន់ក្នុងទីក្រុង Taoyuan លោក Hsia បានប្រាប់អ្នកសារ​ព័ត៌​មានថា លោកនឹងជួបជាមួយលោក Song Tao ដែលជាប្រធានការិយាល័យកិច្ចការតៃវ៉ាន់​ថ្មីរបស់​ប្រទេស​ចិន​ដែលត្រូវបានតែងតាំងថ្មី។

លោកបានថ្លែងថា៖ សម្រាប់លោក ស៊ី ជីនពីង មិនមានការរៀបចំជំនួបទេ។នៅក្នុងឯកសារដែលបានដាក់​ជូន​ក្រុមប្រឹក្សាកិច្ចការដីគោកខ្ញុំបាននិយាយថាខ្ញុំនឹងជួបជាមួយប្រធានការិយាល័យកិច្ចការតៃវ៉ាន់ Song Tao ។

ជាប្រពៃណីគណបក្សKMTពេញចិត្តទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសចិន ប៉ុន្តែបដិសេធយ៉ាងដាច់អហង្ការថា មិនគាំទ្រទីក្រុងប៉េកាំងទេ។

លោកHsia បាននិយាយថាលោកត្រូវទៅព្រោះវាសំខាន់ក្នុងការនិយាយ​ជាមួយប្រទេសចិនហើយលោក​នឹង​មិន​ធ្វើអ្វីនយោបាយ។លោកបានបន្ថែមថាយើងនឹងដើរតាមគន្លងរបស់យើង ហើយមានតែផលប្រយោជន៍​របស់​សា​ធារណៈរដ្ឋចិន តៃវ៉ាន់ប៉ុណ្ណោះ ដែលស្ថិតនៅក្នុងគំនិតរបស់យើង។

គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលកំពុងកាន់អំណាចរបស់កោះតៃវ៉ាន់បានចាប់យក​ដំណើរដោយ​វាយប្រហារទៅលើគណបក្សKMT សម្រាប់ការស្និទ្ធស្នាលជាមួយទីក្រុងប៉េកាំងពេក ហើយចង់លក់កោះតៃវ៉ាន់ ហើយបានរិះគន់លោក Hsia ចំពោះការទៅ រកពួកកុម្មុយនិស្ត៕

RELATED ARTICLES