Friday, September 20, 2024
Homeព័ត៌មានអន្តរជាតិណាតូ និងអាមេរិក ព្រមានពីហានិភ័យសកម្មភាពចារ កម្មចិនទូទាំងពិភពលោក

ណាតូ និងអាមេរិក ព្រមានពីហានិភ័យសកម្មភាពចារ កម្មចិនទូទាំងពិភពលោក

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានព្រមានកាលពីថ្ងៃពុធថា ប្រទេសចិនកំពុងបង្កើន សកម្មភាពចារកម្មរបស់ខ្លួននៅក្នុងទ្វីបអឺរ៉ុប និងពិភពលោក។ការព្រមានរបស់លោកស្របពេលមានភាពតាន តឹងកាន់តែអាក្រក់រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ជុំវិញការសង្ទៅលើបាឡុងហោះឈ្លបយកកាណ៍ ដែលអាមេរិកបានបាញ់ទម្លាក់កាលពីថ្ងៃសៅរ៍កាលពីសប្តាហ៍មុន។

លោក Stoltenberg បាននិយាយថា ការរកឃើញបាឡុងហោះរបស់ចិននៅលើទ្វីបអាមេរិក បញ្ជាក់ពីអាកប្បកិ រិយារបស់ចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានវិនិយោគយ៉ាងខ្លាំងលើសមត្ថភាពយោធាថ្មី រួមទាំង ប្រភេទផ្សេងគ្នានៃឧបករណ៍ស៊ើបការណ៍សម្ងាត់។

លោក Blinken រដ្ឋលេខាធិការសហរដ្ឋអាមេរិកបាននិយាយថាយើងបាន ចែករំលែកព័ត៌មានរួចទៅហើយជាមួយ ប្រទេសរាប់សិបនៅជុំវិញពិភពលោក តាមរយៈស្ថានទូតរបស់យើង។

លោកបន្តថា យើងក៏កំពុងមើលឃើញសកម្មភាពស៊ើបការណ៍សម្ងាត់របស់ចិនកើនឡើងនៅក្នុងទ្វីបអឺរ៉ុប។ ពួកគេប្រើផ្កាយរណប  ប្រើប្រាស់អ៊ីនធឺណិត ដូចដែលយើងបានឃើញនៅទូទាំងសហរដ្ឋអាមេរិកក៏មានបាឡុង ហោះផងដែរ។ នេះបើយោងតាមរដ្ឋលេខាធិការសហរដ្ឋអារដ្ឋអាមេរិកលោកAntony Blinken ។

លោកបានបន្ថែមថាយើងគ្រាន់តែមានការប្រុងប្រយ័ត្ន។ យើងត្រូវដឹងពីហានិភ័យនៃចារកម្មរបស់ចិន ។តើយើង ត្រូវធ្វើអ្វីដើម្បីការពារខ្លួន ហើយយើងក៏ត្រូវមានប្រតិកម្មក្នុងរបៀបប្រុងប្រយ័ត្ន ទទួលខុសត្រូវនិងប្រុងប្រយ័ត្នផង ដែរ៕

RELATED ARTICLES