Friday, September 20, 2024
Homeព័ត៌មានអន្តរជាតិយន្តហោះអង្គការណាតូ ស្ទាក់ចាប់យន្តហោះយោធា រុស្ស៊ី ចំនួន ៥៧០ដងក្នុងឆ្នាំ២០២២

យន្តហោះអង្គការណាតូ ស្ទាក់ចាប់យន្តហោះយោធា រុស្ស៊ី ចំនួន ៥៧០ដងក្នុងឆ្នាំ២០២២

យន្តហោះចម្បាំងរបស់អង្គការណាតូបានស្ទាក់ចាប់និងឃ្លាំមើលការហោះហើរយន្តហោះយោធារុស្ស៊ីចំនួន ៥៧០ ដង នៅក្នុងដែនអាកាសអន្តរជាតិកាលពីឆ្នាំ២០២២។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ កាលពីថ្ងៃសុក្រទី១០ខែកុម្ភៈឆ្នាំ២០២៣។

តួលេខនេះមានន័យថាចំនួននៃការស្ទាក់ចាប់បាន កើនឡើងជិតទ្វេដងបើធៀបនឹងឆ្នាំ ២០២១។នេះបើយោងតាម អ្នកនាំពាក្យអង្គការណាតូបានបញ្ជាក់បន្ទាប់ពីទទួលបានរបាយការណ៍របស់ក្រុមប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ Redaktionsnetzwerk Deutschland (RND) ។

យន្តហោះរបស់អង្គការណាតូបានស្ទាក់ចាប់ចំនួន ២៩០ ដងក្នុងការឆ្លើយតបនឹងការហោះហើរដោយយន្តហោះ យោធារុស្ស៊ីក្នុងឆ្នាំ ២០២១។

ទោះបីជាយ៉ាងណាក៏ដោយ ប្រភពពីណាតូបាននិយាយថា ការកើនឡើងនេះមិនត្រឹមតែដោយសារ តែការកើន ឡើងនៃសកម្មភាពរបស់កងទ័ពអាកាសរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារវត្តមានរបស់អង្គការ ណាតូកាន់តែ ខ្លាំងនៅផ្នែកខាងកើតផងដែរដោយសារតែសង្គ្រាមរបស់ទីក្រុងម៉ូស្គូលើអ៊ុយក្រែនដែលមានន័យថាមានយន្តហោះកាន់តែច្រើនសម្រាប់ការឃ្លាំមើលដែនអាកាសនៅទីនោះ។បេសកកម្មភាគច្រើនបានកើតឡើងលើសមុទ្រ បាល់ទិក។

ការអត្ថាធិប្បាយលើការស្ទាក់ចាប់នេះ មន្ត្រីណាតូម្នាក់បានប្រាប់RNDថាការប្រឈមមុខ ដាក់គ្នាតាមអាកាស ភាគច្រើនគឺមានសុវត្ថិភាព និងវិជ្ជាជីវៈ។

ទោះជាយ៉ាងណាក្តីសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែនបានបង្កើតស្ថានភាពសន្តិសុខដ៏គ្រោះថ្នាក់បំផុតនៅក្នុងទ្វីបអឺរ៉ុបក្នុងរយៈពេលជាច្រើនទស្សវត្ស មន្ត្រីរូបនេះបាននិយាយថា “អង្គការណាតូឈររួបរួមគ្នា។ យើងនៅតែប្រុងប្រ យ័ត្ន៕

RELATED ARTICLES