Friday, September 20, 2024
Homeព័ត៌មានអន្តរជាតិតុលាការឥណ្ឌូណេស៊ី កាត់ទោសប្រហារជីវិតអតីត​ឧត្តម​សេនីយ៍ប៉ូលិសផ្កាយពីរ

តុលាការឥណ្ឌូណេស៊ី កាត់ទោសប្រហារជីវិតអតីត​ឧត្តម​សេនីយ៍ប៉ូលិសផ្កាយពីរ

អតីតឧត្តមសេនីយប៉ូលិសផ្កាយពីររបស់ឥណ្ឌូណេស៊ីលោក Ferdy Sambo ត្រូវបានតុលាការកាត់ទោសប្រហារ​ជីវិតកាលពីថ្ងៃចន្ទ ទី ១៣ ខែកុម្ភៈ ពីបទឃាតកម្មលើអង្គរក្សរបស់ខ្លួនគឺលោក Nofriansyah Yosua Hutabarat នៅក្នុងសំណុំរឿងដ៏កក្រើកទីក្រុងហ្សាកាតា។

នៅក្នុងការកាត់ក្តីតាមទូរទស្សន៍ ចៅក្រម Wahyu Iman Santoso បាននិយាយថាអតីតអគ្គអធិការមានពិរុទ្ធភាព​ពី​បទធ្វើជាមេក្លោងនៅពីក្រោយឃាតកម្មលើលោក Hutabarat កាលពីខែកក្កដាឆ្នាំមុន។គាត់ត្រូវបានចោទប្រកាន់​ពីបទឃាតកម្មគិតទុកជាមុន និងបំផ្លាញភស្តុតាង។

ក្នុងអំឡុងពេលសវនាការ លោក Sambo បាននិយាយថា ការសម្លាប់នេះមិនត្រូវបានគ្រោងទុកទេ ហើយសន្មត់​ថា​ការ​ខឹងសម្បារបស់គាត់ ដោយសារតែគាត់ជឿថាលោក Hutabarat បានរំលោភប្រពន្ធរបស់គាត់ ប៉ុន្តែចៅក្រម​កាលពីថ្ងៃចន្ទបានច្រានចោលការលើកឡើងនេះដោយសារកង្វះភស្តុតាង។

លោក Santoso បាននិយាយថា ចុងចោទ Ferdy Sambo មានទោសតាមច្បាប់ និងគួរឱ្យជឿជាក់​ក្នុងការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ចូលរួមក្នុងឃាតកម្មគិតទុកជាមុននិងសម្រាប់សកម្មភាព​ដែលបណ្តាលឱ្យប្រព័ន្ធអេឡិច​ត្រូនិចមិន​ដំ​ណើរការត្រឹមត្រូវ។

លោក Sambo ជាមេប៉ូលិសជាតិទទួលបន្ទុកកិច្ចការផ្ទៃក្នុង នៅពេលអង្គរក្សរបស់លោកគឺលោក Hutabarat ត្រូវបានគេរកឃើញថាស្លាប់នៅផ្ទះរបស់លោកដោយមានរបួសដោយគ្រាប់កាំភ្លើង ស្នាមជាំ និងស្នាម​របួស​លើខ្លួន។ឃាតកម្មនេះបានកើតឡើងនៅថ្ងៃទី ៨ កក្កដា ប៉ុន្តែប៉ូលិសបានបង្ហាញករណីនេះត្រឹមថ្ងៃទី ១១ កក្កដា ប៉ុណ្ណោះ៕

RELATED ARTICLES