Wednesday, March 19, 2025
Homeព័ត៌មានអន្តរជាតិអ្នកសង្កេតការណ៍៖ម៉ាស៊ីនបោះឆ្នោតមីយ៉ាន់ម៉ា គឹជា ម៉ាស៊ីនលួចសន្លឹកឆ្នោត

អ្នកសង្កេតការណ៍៖ម៉ាស៊ីនបោះឆ្នោតមីយ៉ាន់ម៉ា គឹជា ម៉ាស៊ីនលួចសន្លឹកឆ្នោត

កាលពីសប្តាហ៍មុន មេដឹកនាំយោធាលោកមីនអ៊ុងឡាំង  និងឧត្តមសេនីយរបស់លោកមួយ ចំនួនបានសាក ល្បងម៉ាស៊ីនបោះឆ្នោតអេឡិចត្រូនិចថ្មី(MEVM)ដែលជាផ្នែកមួយនៃផែនការសម្រាប់ការបោះឆ្នោតថ្នាក់ជាតិ ដែលត្រូវបានគេរំពឹងថានឹងធើ្វនៅឆ្នាំនេះតែមិនទាន់មានកាលបរិច្ឆេទច្បាស់លាស់។

មន្ត្រីមកពីគណៈកម្មការរៀបចំការបោះឆ្នោតសហភាពមីយ៉ាន់ម៉ា(UEC)ដែលត្រូវបានតែងតាំងដោយយោធា បានពន្យល់ដល់ឧត្តមសេនីយ៍អំពីរបៀបប្រើប្រាស់ម៉ាស៊ីនMEVM ។

អ្នកសង្កេតការណ៍ភាគច្រើនជឿជាក់ថាក្រុមហ៊ុនផ្គត់ផ្គង់អាវុធដ៏សំខាន់របស់របបយោធាគឺប្រទេសរុស្ស៊ីបានផលិតម៉ាស៊ីនទាំងនោះ។ ទោះជាយ៉ាងណាក៏ដោយ ប្រភពពីររដ្ឋបាលនៃទីក្រុងណៃពិដោ បាននិយាយថាប្រទេសឥ ណ្ឌា ដែលជាប្រទេសជិតខាងដល់មីយ៉ាន់ម៉ា និងជាប្រទេសប្រជាធិបតេយ្យដ៏ធំបំផុតរបស់ពិភពលោកក៏បាន ចូលរួមផងដែរ។

ប្រភពដដែលនោះបាននិយាយថា៖ រុស្ស៊ីជួយក្នុងការកែប្រែម៉ាស៊ីន ហើយ របបនេះនាំចូលគ្រឿងបន្លាស់ពីប្រ ទេសឥណ្ឌា។ អ្នកសង្កេតការណ៍បាននិយាយថាម៉ាស៊ីនបោះឆ្នោតថ្មីរបស់មីយ៉ាន់ម៉ា ក៏ជាម៉ាស៊ីនបន្លំសន្លឹកឆ្នោត ផងដែរ។

ប្រភពស្និទ្ធនឹង UEC បាននិយាយថា នាពេលថ្មីៗនេះ របបយោធាបានរាយការណ៍ថាសង្កាត់ ជាង១០០ក្នុងចំ ណោម៣៣0 របស់ប្រទេសនេះមិនមានស្ថេរភាព ហើយខ្លួនសង្ឃឹមថានឹងប្រើប្រាស់MEVMដើម្បីឱ្យប្រជាជន មកពីសង្កាត់ទាំងនោះអាចបោះឆ្នោតបាន។

របបយោធាក៏អាចមានហេតុផលផ្សេងទៀតសម្រាប់ការណែនាំ MEVM ផងដែរ។ ប្រព័ន្ធឌីជីថល ទំនងជានឹង អនុញ្ញាតឱ្យ UEC ដែលត្រូវបានតែងតាំងដោយរបបយោធាបន្លំសន្លឹកឆ្នោតកាន់តែមានប្រសិទ្ធភាព។

អ្នកសង្កេតការណ៍លើកឡើងថា ការបោះឆ្នោតតាមម៉ាស៊ីន MEVMS ដោយសារតែជម្លោះប្រដាប់ អាវុធនៅទូទាំង ប្រទេសបានធ្វើឱ្យវាមិនអាចរៀបចំការិយាល័យបោះឆ្នោតបាន។

យោងតាមព័ត៌មានលេចធ្លាយពី UEC ដែលចំដោយរបបនេះ នឹងសាកល្បងម៉ាស៊ីនជាមួយអ្នកបោះឆ្នោតចំនួន ២០០០ នាក់នៅការិយាល័យបោះឆ្នោតមួយ៕

RELATED ARTICLES