Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិបុរសខ្លាំង ពិភពលោក​ ថារង់ចាំលោក​ ត្រាំសិនមិន ទាន់បណ្តេញ​ទូត​ អាមេរិក​ឡើយ

បុរសខ្លាំង ពិភពលោក​ ថារង់ចាំលោក​ ត្រាំសិនមិន ទាន់បណ្តេញ​ទូត​ អាមេរិក​ឡើយ

ព័ត៌មានតំបន់​អាមេរិក

រុស្ស៊ីអាមេរិក៖ ប្រធានាធិបតី​​រុស្ស៊ី​ លោក វ៉្លាឌីមៀរ ពូទីន ដែលជាអ្នក មានឥទ្ធិពល​ជាង គេ​បំផុត​លើ ពិភពលោក​ បាន​បដិសេធ​ក្នុងការ​ចាត់វិធានការណ៍សងសឹក​​ផ្នែក​ការទូតនេះ​ បន្ទាប់ពីសហ​រដ្ឋអាមេរិក​បាន ​និរទេស ​អ្នកការទូតរុស្ស៊ី​៣៥នាក់ ​ដោយ​សារ​ការ​ Hack ចូលប្រព័ន្ធសន្តិសុខ​ អ៊ីន​ធើរណេត នៃព្រឹត្តការណ៍បោះ ឆ្នោត​សហរដ្ឋអាមេរិក ។

ការលើកឡើងនេះគឺ ទើបតែប៉ុន្មាន ម៉ោងប៉ុណ្ណោះ​ បន្ទាប់ពី​រដ្ឋមន្ត្រី ការបរទេស​រុស្ស៊ី​ បានថ្លែងថា​ លោក​បាន និងកំពុង​ ផ្ញើ​លិខិត​អនុសិដ្ឋ​​ជា ការ​ឆ្លើយតប ​ដោយ​ស្រដៀងគ្នានេះ​ ។ លោកពូទីន បានថ្លែងថា ​ប្រទេស​របស់ លោក​មាន​ សិទ្ធិគ្រប់យ៉ាង​ក្នុង ការ​ផ្លាស់ប្តូរ​បែបនេះ​ ប៉ុន្តែ​​​​​លោក​នឹង ​មាន​ធ្លាក់​ដុនដាប ​រហូត​ដល់​កម្រិត​​ ការទូតដែលគ្មាន ទំនួលខុសត្រូវ បែបនេះឡើយ ។

លោក​បាន​ថ្លែងថា​ រដ្ឋាភិបាល ​របស់លោក​នឹង​ ជំនួសដោយ​ការ​ ទន្ទឹមរង់ចាំ​ មើល​ថាតើ​ទំនាក់ ទំ​ន​ង​បាន​វិវឌ្ឍន៍​ដូចម្តេច​ដែរ​ក្រោម​រដ្ឋបាល​ថ្មី​របស់ លោក ដូណាល់​ ត្រាំ នៅពេល​ខាងមុខ​ដ៏​ខ្លីនេះ ។

ប្រមុខរដ្ឋរុស្ស៊ី​រូប នេះ​ថែម ទាំងបាន​បង្ហើបនៅ ក្នុង​សេចក្តីថ្លែង ការណ៍​មួយ​ លើ​គេហទំព័រ​ របស់​​សេត វិមានគ្រីមលីន ​ថា យើង​នឹង​រៀបចំការ បោះជំហាន ​ទៅមុខ បន្ថែម ទៀត ​ដើម្បី​ជួយ ​​​ធ្វើ​ឲ្យ​ ប្រសើរ ឡើងវិញ​នៃ ទំនាក់ទំនង ​រុស្ស៊ី​-អាមេរិក​​ ដោយផ្អែកលើ​គោលនយោបាយ ​ដែល​រដ្ឋបាល ​របស់លោក ត្រាំនឹង​​ដើរ​ ទៅមុខនោះ ។

លោក ពូទីន បាន​យល់ ឃើញថា​ លោកត្រាំ នឹង​ក្លាយ ជា​ប្រមុខ ​សេតវិមាន White House នៅ​ពេល​ខាង មុខ​ត្រឹមតែ​ ៣សប្តាហ៍ទៀត​​ប៉ុណ្ណោះ ​​ហេតុ នេះ​វា​ហាក់ ដូចជាការ​ ជន្លឬ សាកល្បង​មួយ​​ ដែលបង្ហាញឲ្យ​ ឃើញ​ពី​បំណង​របស់ លោកអូបាម៉ា និង​ក្រុមគ្រួសារ លោកត្រាំនិង​ប្រជាជន​អាមេរិក​រីករាយឆ្នាំថ្មីនេះ ។ លោក​បាន​​ អញ្ជើញ ​កូនៗរបស់ អ្នកការទូត ទាំងអស់ របស់អាមេរិក​​ ក្នុង​ប្រទេស​រុស្ស៊ី​មក ប្រារព្ធ​ពិធី​បុណ្យ​ ចូលឆ្នាំថ្មីនិង ​បុណ្យ​ ណូអែល​ក្នុង​ វិមាន​គ្រីលីន​ផងដែរ ។

គោលជំហរ របស់លោកត្រូវ បានស្វាគមន៍​ដោយ ​ប្រធានាធិបតី ជាប់ឆ្នោត​ដូណាល់ ត្រាំ ។

ការ​អន្តរាគមន៍ ​ប្រកបដោយចិត្ត សប្បុរស​គួរឲ្យកត់ សម្គាល់របស់ លោកពូទីន​បាន កើត​ឡើង​បន្ទាប់ ពី​អំឡុងពេល តែមួយថ្ងៃប៉ុណ្ណោះ​ដែល​មន្ត្រី​រុស្ស៊ី​​ចាប់ ផ្តើម​ខឹងសម្បារ ដោយ​បង្កើន​ការ​ ពោលពាក្យ គំរោះគំរើយ ​ចំពោះ​លោក អូបាម៉ានិងរដ្ឋបាល របស់លោក ។

កាលពីថ្ងៃ ព្រហស្បត្តិ៍​រដ្ឋបាល ជិតផុតអាណត្តិរបស់ សហរដ្ឋអាមេរិក ​បាន​ប្រកា ស​នូវ​កញ្ចប់​វិធាន​ ការ​មួយ​ដែល ​កំណត់ទិសដៅ​លើ​រុស្ស៊ីជាការ​សងសឹក​ ចំពោះការ​ វាយប្រហារ​​ ប្រព័ន្ធ​សន្តិសុខ ​អ៊ីនធើរណេត ​របស់បណ្តា ទីភ្នាក់ងារ​ សម្ងាត់របស់ សហរដ្ឋអាមេរិកដែល​គេជឿជាក់​ថា​ជាស្នាដៃ​​ ដែលបង្ក ឡើងដោយ ផ្ទាល់ដៃ របស់រដ្ឋាភិបាល ក្រុងមូស្គូ​ដើម្បី​ ជួយ​លោក ដូណាល់ ត្រាំ ឲ្យ​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី ​សហរដ្ឋអាមេរិក ។ ចំណែក​ មន្ត្រី​រុស្ស៊ី​បាន​ បដិសេធ​យ៉ាង​ខ្លាំង​ ចំពោះការ​អះ អាងបែបនេះ ។

ការដាក់ ទណ្ឌកម្ម​នេះ ត្រូវបាន​ធ្វើ​ឡើង​​ ចំពោះ​ទីភ្នាក់ងារ​  GRU និង​ទីភ្នាក់ងារ សម្ងាត់ FSB និង​ក្រុម​ហ៊ុន ឯកជន​នានា ​របស់រុស្ស៊ី​ដែល​ជាប់ពាក់ព័ន្ធ ខណៈ អ្នកការទូត​ ៣៥នាក់​​ដែល ​សហរដ្ឋ​អាមេរិក​ជឿជាក់ថា​ កំពុង​ជាប់ពាក់ ព័ន្ធនិង​ចារកិច្ច​ត្រូវ បាន​រដ្ឋាភិបាល អាមេរិក​ ទុក​ពេល​៧២ ម៉ោង​ឲ្យ​ ចាកចេញ ពី​ប្រទេសរបស់ខ្លួន ។

​គួររំលឹកថា​កាល ពីឆ្នាំ​២០០១​ រដ្ឋបាល របស់លោក ប្រធានាធិបតី George W Bush ​បាន​បណ្តេញ ​អ្នក​ការទូត រុស្ស៊ី​ចំនួន​៥១នាក់​ ដោយ​ខ្លួនបាន ​លើកឡើងថា​ ជា​ពួកចារកិច្ច ។ ចំណែករុស្ស៊ី​នៅ ​គ្រានោះ​បាន​ ឆ្លើយតប​វិញ​​ ដោយប្រាប់​ អ្នកការទូត​ សហរដ្ឋអាមេរិក​៥០នាក់​ឲ្យចាក ចេញពី​រុស្ស៊ី​។

 

RELATED ARTICLES