Friday, September 20, 2024
Homeព័ត៌មានអន្តរជាតិរយៈពេល៩ថ្ងៃ ក្រុមសង្គ្រោះបន្តរកឃើញអ្នកនៅរស់ ខណៈចំនួនអ្នកស្លាប់កើន​ដល់​ជាង​៤០០០០នាក់

រយៈពេល៩ថ្ងៃ ក្រុមសង្គ្រោះបន្តរកឃើញអ្នកនៅរស់ ខណៈចំនួនអ្នកស្លាប់កើន​ដល់​ជាង​៤០០០០នាក់

ថ្ងៃពុធទី១៥គឺជាថ្ងៃទី៩នៃមហាសោកនាដកម្មរបស់ប្រទេសតួកគីនិងស៊ីរីដែលបង្កឡើងដោយគ្រោះរញ្ជួយដីបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ជាង៤០០០០នាក់ស្លាប់។ ទោះបីមានមានរយៈ៩ថ្ងៃទៅហើយក្តី តែក្រុម​សង្គ្រោះ​នៅតែបន្តរកឃើញអ្នកនៅរស់រានមានជីវិតដែលកំពុងកប់ក្នុងគំនរអអគារបាក់បែក។

ក្រសួងការពារជាតិរបស់ប្រទេសតួកគីបានចេញផ្សាយវីដេអូដែលបង្ហាញពីក្រុមអ្នកជួយសង្គ្រោះបានទាញយកស្ត្រីអាយុ ៧៧ ឆ្នាំចេញពីកំទេចកំទីនៅក្នុងទីក្រុង Adiyaman កាលពីថ្ងៃអង្គារ ក្នុងរយៈពេលប្រហែល២១២​ម៉ោង​បន្ទាប់ពីការរញ្ជួយដីបានវាយប្រហារដែលបានកើតឡើងកាលពីថ្ងៃចន្ទសប្តាហ៍មុន។

ជាមួយគ្នានេះដែកាលពីថ្ងៃពុធ ស្ត្រីម្នាក់ទៀតដែលត្រូវបានគេស្គាល់ឈ្មោះMelike İmamoğlu អាយុ ៤៥ឆ្នាំ​ក៏ត្រូវ​បានជួយសង្គ្រោះបន្ទាប់ពី រយះពេល២២២ម៉ោងនៅក្នុងគំនរបាក់បែកក្នុងទីក្រុង Kahramanmaras ។នេះបើយោង​តាមទូរទស្សន៍រដ្ឋ TRT Haber របស់ប្រទេសទួរគី។

ប្រធានាធិបតីតួកគីលោក Recep Tayyip Erdoğan បាននិយាយកាលពីល្ងាចថ្ងៃពុធថា ក្រុមសង្គ្រោះទាំងអស់នឹង​ធ្វើឱ្យប្រាកដថា មនុស្សចុងក្រោយត្រូវបានទាញចេញពីគំនរបាក់បែក មុនពេលបញ្ឈប់ប្រតិបត្តិការរុករក។

គិតមកដល់ពេលនេះចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីនៅតួកគី-ស៊ីរីបានឡើងដល់៤១០០០នាក់។អាជ្ញាធរ​តួក​គីបាននិយាយថាមនុស្ស៣៥៤១៨នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសនេះ។ ចំណែកឯរដ្ឋាភិបាលស៊ីរី និង​អង្គ​ការសហប្រជាជាតិបាននិយាយថាមនុស្សជាង៥៨០០នាក់បានស្លាប់នៅក្នុងប្រទេសស៊ីរី។

អង្គការសហប្រជាជាតិកំពុងអំពាវនាវរកជំនួយចំនួន ៣៩៧ លានដុល្លារដើម្បីជួយអ្នករស់រានមានជីវិតស៊ីរីចំនួន ៦លាននាក់ជាមួយនឹងទីជម្រក ការថែទាំសុខភាព និងអាហារ។ បច្ចុប្បន្នមនុស្សប្រហែល១,៦ លាននាក់​កំពុង​ស្នាក់​នៅក្នុងជម្រកសង្គ្រោះបន្ទាន់ក្នុងទីក្រុង ប្រទេសតួកគីហើយមនុស្ស៦០ម៉ឺននាក់ផ្សេងទៀត​បានចាកចេញ​ពីតំបន់នេះ ឬត្រូវបានជម្លៀសចេញ៕

RELATED ARTICLES